អ្នកដំណើរនានា នៅពេលដែលបានឃើញបុរសម្នាក់ ដាច់ខ្លួនចេញជាពីរដើរទៅមក មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង រត់បាតជើងសព្រៀត។
អ្នកលេងសៀកឆ្ពិនភ្នែក ឬ ត្លុកកំប្លែង Andy Gross បានចេញមុខសារជាថ្មី ជាមួយនឹងការបំបែកខ្លួនជាពីរកំណាត់ ដើរតាមផ្លូវសារធារណៈ បានបន្លាចអ្នកដំណើរតាមផ្លូវ ភ័យលួសព្រលឹងជាច្រើននាក់។ នៅក្នុងវីដេអូឃ្លីប ខាងក្រោមនេះមានលក្ខណៈកំប្លែង នៅពេលដែលអ្នកដំណើរនានា រត់គេចពីលោក Andy ដូចរត់គេចពីខ្មោច។ ដំបូងបង្អស់ គាត់បានបង្ហាញខ្លួននៅសួនកំសាន្ដមួយកន្លែង បានធ្វើឲ្យស្រ្ដីពីរនាក់ភ្ញាក់ផ្អើលខ្លាំង រហូតដល់ថ្នាក់រត់ដួលទៅលើដីថែមទៀតផង។
លោក Andy Gross មិនបានប្រាប់ពីវីធីឆ្ពិនភ្នែករបស់គាត់នោះទេ តែយើងអាចឃើញដោយផ្ទាល់ភ្នែកថា គាត់បានប្រើដៃរបស់គាត់កាន់ជើង របស់គាត់ដើរ តែខ្លួន និងជើងរបស់គាត់ត្រឹមចង្កេះ មិនបានជាប់គ្នានោះទេ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះការឆ្ពិលភ្នែករបស់គាត់? តើប្រិយមិត្តដឹងពី វិធីឆ្ពិនភ្នែកនេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
កែសម្រួលដោយ អៀង
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]