សន្លាក់​ឆ្អឹង​ថ្គាម គឺ​ដើរ​តួ​ជា​ទម្រ​រុញ​ភ្ជាប់​ឆ្អឹង​ថ្គាម​របស់​យើង​ទៅ​នឹង​លលាដ៍​ក្បាល និង​សន្លាក់​មួយ​នៅ​សង​ខាង​ថ្គាម។ ភាព​មិន​ប្រក្រតី​នៃ សន្លាក់​ឆ្អឹង​ថ្គាម អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់ ​និង​សាច់​ដុំ​ដែល​គ្រប់​គ្រង​ចលនា​ថ្គាម​ផង​ដែរ។ មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺសន្លាក់​ឆ្អឹង​ថ្គាម​របស់​មនុស្ស​ម្នាក់​ជា​រឿយៗ​ពិបាក​កំណត់ ដោយ​ការ​ឈឺ​ចាប់​អាច​បណ្ដាល​មក​ពី​កត្តា​រួម​បញ្ចូល​គ្នា​ដូច​ជា បញ្ហា​ហ្សែន ជំងឺ​រលាក​សន្លាក់ ឬ​របួស​ថ្គាម។ មនុស្ស​មួយ​ចំនួន​មាន​ការ​ឈឺថ្គាម​​នៅ​ពេល​ដែល​គេ​ខាំ​សង្កត់​ តែ​ជា​ធម្មតា​ការ​ឈឺពេល​ខាំ​សង្កត់​នេះ​មិនអាច​​វិវត្ត​ទៅ​ជា​ជំងឺ​សន្លាក់​ថ្គាម​នោះ​ទេ។​ ជំងឺ​នេះ​អាច​និង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ ព្យាបាល ឬ​វះ​កាត់។

១.រោគ​សញ្ញា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សញ្ញា​ និង​រោគ​សញ្ញា​នៃ​ជំងឺ សន្លាក់​ឆ្អឹងថ្គាម​​ មាន៖

  • ឈឺ​ចាប់​ឬ​តឹង​នៅ​ថ្គាម​របស់​យើង
  • ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​ឆ្អឹង​ថ្គាម មួយ​ឬ​ទាំង​ពីរ
  • ឈឺ​ចាប់​ក្នុង​ និង​ជុំ​វិញ​ត្រចៀក​របស់​យើង
  • ពិបាក​ទំពា​ឬ​ឈឺ​ចាប់​ពេល​ទំពា
  • ឈឺ​ចាប់​ ឬ​រមាស់​មុខ
  • ជាប់​សន្លាក់​ថ្គាម​ធ្វើ​ឱ្យ​ពិបាក​បើក​ឬ​បិទ​មាត់

ភាព​មិន​ប្រក្រតី​របស់​ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម ក៏​អាច​បណ្ដាល​ឱ្យ​មាន​សំឡេង​​ ឬ​មាន​អារម្មណ៍​ថា​ក្រហាយ​នៅ​ពេល​យើង​បើក​មាត់​ឬ​ទំពា។ ប៉ុន្តែ​ប្រសិន​បើ​មិន​មាន​ការ​ឈឺ​ចាប់​ឬ​លឺ​​សំឡេង​​នៅ​ពេល​ធ្វើ​ចលនា​​ថ្គាម​ទេ​នោះ​គ្នា​យើង​ប្រហែល​ជា​មិន​ត្រូវ​ការ​ការ​ព្យាបាល​ជំងឺ​នេះ​ទេ។

២.មូល​ហេតុ

ផ្នែក​នៃ​ឆ្អឹង​ដែល មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សន្លាក់​ត្រូវ​បាន​គ្រប​ដោយ​ឆ្អឹង​ខ្ចី​ហើយ​ត្រូវ​បាន​បំបែក​ដោយ​ឌីស​​តូច​មួយ​ដែល​ជា​ធម្មតា​ធ្វើ​ឱ្យ​ចលនាប្រក្រតីរបស់​ថ្គាម​។ ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម ដែល​មាន​ការ​ឈឺ​ចាប់​អាច​កើត​ឡើង​ប្រសិន​បើ៖

  • ឌីស​រលួយ ឬ​ផ្លាស់​ទី​ចេញ​ពី​ការ​ទីតាំង​​ត្រឹម​ត្រូវ​របស់​វា
  • ឆ្អឹង​ខ្ចី​របស់​សន្លាក់​ត្រូវ​ខូច​ខាត​ដោយ​សារ​ជំងឺ​រលាក​សន្លាក់
  • សន្លាក់​ត្រូវ​បាន​ខូច​ខាត​ដោយ​ការ​ផ្លុំ​ ឬ​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត

ទោះ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ករណី​ជា​ច្រើន មូល​ហេតុ​នៃ ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ។

៣.កត្តា​ប្រឈម​

កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​សន្លាក់​ឆ្អឹង​ថ្គាម រួម​មាន៖

  • ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​រលាក​សន្លាក់​ដូច​ជា ជំងឺ​រលាក​សន្លាក់​រ៉ាំ​រ៉ៃ និង​ជំងឺ​រលាក​សន្លាក់​ឆ្អឹង
  • របួស​ថ្គាម
  • ការ​ឈឺ​រាំ​រ៉ៃ
  • ជំងឺ​ជាលិកា​បញ្ហា​ភ្ជាប់​ជាក់​លាក់​ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សន្លាក់​ឆ្អឹង​ថ្គាម

៤.ពេល​ណា​ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ

ស្វែង​រក​ការ​ព្យាបាល​ប្រសិន​បើ​យើង​មាន​ការ​ឈឺ​ចាប់​ជាប់​រហូត ឬ​តឹង​នៅ​ក្នុង​ថ្គាម ឬ​ប្រសិន​បើ​យើង​ពិបាក​បើក ឬ​បិទ​ថ្គាម​បាន​ទាំង​ស្រុង។ ទន្ត​ពេទ្យ ឬ​អ្នក​ជំនាញ​ខាង​សន្លាក់​ឆ្អឹង​ថ្គាម អាច​ពិភាក្សា​អំពី​មូល​ហេតុ​ និង​វិធី​ព្យាបាល​ដែល​អាច​កើត​មាន​ចំពោះ​បញ្ហា​របស់​យើង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]