ភ្នំពេញ៖ ដូចយើងដឹងហើយ បច្ចុប្បន្ននេះ ការទូរទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬប្រព័ន្ធឌីជីថល ពិតជាមានភាពងាយស្រួលណាស់ ដោយការបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកសំដៅដល់ការបញ្ជាធនាគារឲ្យធ្វើការសងប្រាក់ ឬ ទាញយកប្រាក់ក្នុងចំនួនដែលបានកំណត់ចេញពីគណនី ដែលបានចង្អុលបង្ហាញឲ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឲ្យទៅ ឬសម្រាប់គណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយនៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ ។ ការបញ្ជានោះ គឺភាគច្រើនជាការបញ្ជារការទូទាត់មានរយៈទូរស័ព្ទដៃតែម្តង ដែលបង្ករភាពងាយស្រួលក្នុងការទូទាត់ផ្សេងៗយ៉ាងឆាប់រហ័សទៀតផង។
ធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឲ្យប្រើនូវប្រព័ន្ធផាត់ទាត់ជាតិ ដែលត្រូវបានប្រើប្រាស់ដើម្បីទូទាត់មូលប្បទានបត្រនិងបញ្ជាទូទាត់ជាអេឡិចត្រូនិក ដែលជាប្រព័ន្ធដែលឆាប់រហ័ស និងងាយស្រួលមួយនេះ តាំងពីចុងឆ្នាំ ២០១២ ដោយ ធនាគារជាតិនៃកម្ពុជាចាប់ផ្តើមធ្វើការសិក្សាលើការអភិវឌ្ឍប្រព័ន្ធ ជាបន្តបន្ទាប់ រហូតមានការប្រើប្រាស់ការទូរទាត់បែបឌីជីថលនេះយ៉ាងគគ្រឹកគក្រេង តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះផងដែរ ធនាគារអេស៊ីលីដា ដែលគេគ្រប់គ្នាស្កាល់ថាជាធនាគារដែលទទួលបានការជឿទុកចិត្តជាងគេទាំងវិស័យរដ្ឋ ឯកជន និងមានប្រជាជនខ្មែរប្រើប្រាស់ច្រើនជាងគេបង្អស់ ក៏បានរួមចំណែកធ្វើឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលមានសន្ទុះកាន់តែខ្លាំង និងងាយស្រួលប្រើប្រាស់ក្នុងការទូរទាត់ផ្សេងៗតាមតម្រូវការ ជាមួយនឹង « កម្មវិធីអេស៊ីលីដាម៉ូបាល » ។

ដោយការប្រើប្រាស់ « កម្មវិធីអេស៊ីលីដាម៉ូបាល » នៅក្នុងទូរស័ព្ទដៃ គឺជាជម្រើសរបស់មនុស្សសម័យថ្មី ដែលទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

-ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។
-កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។
-អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។
-កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។
-អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។
-មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
-ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖
• iOS App Store: goo.gl/Kmhojx
• Android Play Store: goo.gl/ATZcyb
• Huawei AppGallery: bit.ly/2LJXFLD
ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖
https://www.acledabank.com.kh/qr/toanchet ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]