ឈឺ​​ទ្រូង ចង្វាក់​បេះដូង​លោត​ញាប់​ និង​បែក​ញើស សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​។ ពិត​ណាស់​ អាការៈ​ទាំង​ពីរសុទ្ធ​តែ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ និង​ចាំបាច់​ត្រូវ​​ធ្វើការ​ព្យាបាល​ដ៏​​សមស្រប​។ ដូច្នេះ​ហើយ​ ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​​ឲ្យ​​បាន​ច្បាស់​លាស់​ ថា​តើ​យើង​មាន​​អាការៈ​គាំង​បេះដូង ​ឬ​ភ័យ​គាំង​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាំង​នេះ​។

ភាព​ដូច​គ្នា​ និង​ខុស​គ្នា​នៃ​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង

គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​នៃ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​គាំង​បេះដូង​ រួម​មាន​៖

  • ឈឺ​ទ្រូង ឬ​តឹង​ទ្រូង​
  • បេះដូង​លោត​ញាប់​
  • មាន​អាការៈ​ធេងធោង​ ឬ​សន្លប់
  • បែកញើស រួម​ទាំង​បែក​ញើស​ត្រជាក់​
  • ឈឺចាប់​ ឬ​មិន​ស្រួល​នៅ​ក្នុង​រាងកាយ​ផ្នែក​ខាង​លើ ដូចជា​ថ្គាម​ ក ដៃ​ ស្មា ឬ​ខ្នង​។
  • ដកដង្ហើម​ខ្លី​
  • ក្អួត ឬ​ចង្អោរ​

អាការៈ​គាំង​បេះដូង អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង​។

រោគសញ្ញា​នៃ​អាការៈ​ភ័យ​​គាំង

ចំណែក​ឯ​អាការៈ​ភ័យ​គាំង​កើត​ឡើង​ភ្លាម​ៗ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ថប់បារម្ភ​។ អាការៈ​នេះ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​រំខាន​ដល់​សកម្មភាព​រស់​នៅ​ និង​សុខុមាលភាព​ផ្លូវ​ចិត្ត​។ រោគសញ្ញា​នៃ​អាការៈ​ភ័យ​គាំង​ រួម​មាន​៖

  • ថប់បារម្ភ និង​ភ័យ​ខ្លាច​ភ្លាម​ៗ
  • ឈឺ​ទ្រូង
  • ពិបាក​ដកដង្ហើម​
  • បេះដូង​លោត​ញាប់​
  • បែក​ញើស
  • រាងកាយ​ញាប់ញ័រ​
  • ខ្សោយ​ ឬ​វិល​មុខ​
  • ឈឺ​ពោះ ឬ​ចង្អោរ

ភាព​ខុស​គ្នា​រវាង​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង​​

ថ្វីត្បិត​តែ​រោគសញ្ញា​នៃ​អាការៈ​ទាំង​ពីរនេះ​ មាន​ភាព​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សង្កេត​មើល​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម​។

តំបន់​​ឈឺ​ចាប់​

ទាំង​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​សុទ្ធ​តែ​ធ្វើ​ឲ្យ​​មាន​ភាព​មិន​ស្រួល​ក្នុង​ទ្រូង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ គឺ​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​គាំង​បេះដូង រាលដាល​ដល់​តំបន់​ផ្សេង​ទៀត​ដូចជា​ដៃ ថ្គាម​ ឬ​ក​។ យ៉ាង​ណា​មិញ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​អាការៈ​ភ័យ​គាំង​ស្ថិត​នៅ​ក្នុង​ទ្រូង​តែ​ប៉ុណ្ណោះ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]