ការ​ពិនិត្យ​ភ្នែក​​ជា​ទៀងទាត់​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​យើង​ទាំង​មូល។​ តើ​យើង​គួរ​ពិនិត្យ​ភ្នែក​ញឹកញាប់​ប៉ុណ្ណា​? ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ទៅ​ពិនិត្យ​ភ្នែក​នៅ​ពេល​ដែល​ត្រូវ​​កាត់​វ៉ែនតា ឬ​ប្ដូរ​​Contact Lensesថ្មី ប៉ុន្តែ​ តាម​ពិត​ទៅ ការ​ពិនិត្យ​ភ្នែក​ផ្ដល់​អត្ថប្រយោជន៍​​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត​។ តើគួរ​រយៈពេល​ប៉ុន្មាន​ខែ គួរ​ទៅ​ពិនិត្យ​ភ្នែក​ម្ដង ឲ្យ​ត្រូវ​តាមការ​ណែនាំ?

​ការ​ថែទាំ​សុខភាព​ភ្នែក​ មិនដូចគ្នាទេ តែគេបែងចែកទៅតាម​អាយុនិង​វ័យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ជាក់​ស្ដែង គ្រូពេទ្យ​អាច​ណែនាំ​កាលវិភាគ​ពិនិត្យ​សុខភាព​ភ្នែក​ផ្សេងៗ​ អាស្រ័យ​​ទៅ​លើ​​សុខភាព​ភ្នែក​ជាក់លាក់​ ប្រវត្តិ​គ្រួសារ​ដែល​កើត​ជំងឺ​ភ្នែក​ (ដូចជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក) បញ្ហា​សុខភាព​ ឬ​កត្តា​ប្រឈម​ដទៃ​ទៀត​។

១. ចំពោះ​​ក្មេង​

សមាគម​ភ្នែក​​អាមេរិក ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​អា​អូន​ទៅ​ពិនិត្យ​ភ្នែក​មុន​​​កូន​អាយុ​បាន​ ១​ឆ្នាំ​។ កុមារ​គួរ​ពិនិត្យ​ភ្នែក​ម្ដង​ទៀត​ យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​នៅ​ចន្លោះ​អាយុ​ ៣​​ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​នៅ​ពេល​ដែល​កូន​ចូល​រៀន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ រហូត​កូនរៀន​ចប់វិទ្យាល័យ​។

​​ ២. មនុស្ស​ពេញ​វ័យ​

  • វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​៖ យ៉ាងហោច​រៀងរាល់​ ៥​ – ១០​ឆ្នាំ​ម្ដង​
  • អាយុ​៤០​ឆ្នាំ​ ទៅ​៥៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ២​ – ​៤​ឆ្នាំ​ម្ដង
  • អាយុ​៥៥​ឆ្នាំ ទៅ​៦៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ១​ – ​៣​ឆ្នាំ​ម្ដង​
  • អាយុ​៦៥​ឆ្នាំ​ និង​លើស​ពី​នេះ​៖ យ៉ាងហោច​រៀងរាល់​ ១​ – ​២​ឆ្នាំ​ម្ដង​​

យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា​ណា​មួយ​ខាង​ក្រោម​នេះ គួរ​កុំ​ចាំ​ដូចទៅពិនិត្យ​ ព្រោះ​នេះ​ជា​សញ្ញា​បញ្ហា​ភ្នែក​ ដែល​គួរ​ពិនិត្យ​ឬព្យាបាល៖

​​​​​បើ​យើង​ពាក់​វ៉ែនតា ឬ​Contact lenses តើ​គួរ​ទៅ​ពិនិត្យ​ភ្នែក​ញឹកញាប់​ប៉ុណ្ណា​?

យើង​អាច​នឹង​មាន​ការ​ប្រែប្រួល​ដឺក្រេ​ភ្នែក​ជា​រៀងរាល់​​ឆ្នាំ ប៉ុន្តែ​ជាមធ្យម​ គ្នា​យើង​​ផ្លាស់ប្ដូរ​វ៉ែនតា​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​។ ក្នុង​ករណី​ដែល​យើង​ពាក់​វ៉ែនតា​ ឬ​Contact lensesដើម្បី​កែតម្រូវ​បញ្ហា​ភ្នែក​ គួរ​ទៅ​ពិនិត្យ​សុខភាព​ភ្នែក​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។

ចំពោះ​​កុមារ ពួក​គេ​​​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ការ​មើល​ឃើញ​យ៉ាង​​ច្រើន​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​ហើយ​ចូរ​​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ភ្នែក​តាម​​ការ​ណែនាំ​ខាង​លើ​ ដើម្បី​ជួយ​ឲ្យ​កូន​បំពេញ​សកម្មភាព​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ​។

ការ​ពិនិត្យ​សុខភាព​ភ្នែក​​​អាច​ផ្ដល់​​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែរ​ឬ​ទេ​?

​ពិត​ណាស់​ សុខភាព​​ភ្នែក​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​រាងកាយ​ទាំង​មូល​ ដោយ​គ្រូពេទ្យ​អាច​​​​រក​ឃើញ​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ដូចជា​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​។ មួយ​វិញ​ទៀត គ្រូពេទ្យ​ក៏​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជំងឺ​ភ្នែក​ផ្សេង​ៗ ដូចជា​ទឹក​ដក់​បាត​ភ្នែក​ ភ្នែក​ឡើង​បាយ និង​ខូច​បាត​ភ្នែក​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​។ល។​ ដែល​ជំងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​យើង​ពិការ​ភ្នែក​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]