សរសៃពួរ ជាគ្រោងសរសៃ ដែលភ្ជាប់សាច់ដុំទៅកាន់ឆ្អឹង។ នៅពេលដែលសាច់ដុំរបស់យើងហើម ឬរលាក វាត្រូវបានហៅថាជាជំងឺរលាកសាច់ដុំសរសៃពួរ។
មូលហេតុបង្ក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺនេះកើតឡើងបណ្ដាលមកពីការរងរបួស ឬការប្រើប្រាស់សាច់ដុំសរសៃពួរហួសកម្រិត ហើយការលេងកីឡា ជាមូលហេតុចម្បងមួយ។ មួយវិញទៀត វាក៏អាចកើតឡើងនៅពេលដែលយើងចូលវ័យចំណាស់ ដោយសារតែសរសៃពួរបាត់បង់ភាពយឺត ឬការកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែមជាដើម។ ជាក់ស្ដែង ជំងឺរលាកសាច់ដុំសរសៃពួរកើតឡើងនៅក្នុងសរសៃពួរណាមួយ ហើយច្រើនកើតឡើងជាទូទៅចំពោះ៖
- កែងដៃ
- កែងជើង
- ជង្គង់
- ស្មា
- មេដៃ
- កដៃ
តើរោគសញ្ញានៃជំងឺរលាកសាច់ដុំសរសៃពួរមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺរលាកសាច់ដុំសរសៃពួរអាចមានការប្រែប្រួលអាស្រ័យលើសកម្មភាព ឬមូលហេតុបង្ក។ រោគសញ្ញាចម្បង អាចរួមមាន៖
- ឈឺចាប់នៅតាមសរសៃពួរ ដែលជាទូទៅកើតឡើងនៅជិតសន្លាក់ឆ្អឹង
- ឈឺចាប់នៅពេលយប់
- ឈឺចាប់កាន់តែធ្ងន់ធ្ងរនៅពេលធ្វើចលនា ឬសកម្មភាព
- រឹងសាច់ដុំនៅពេលព្រឹក
- ហើម ជួនកាលមានកម្ដៅ ឬស្នាមក្រហម
- មានអារម្មណ៍ថាបាក់ នៅពេលធ្វើចលនាសរសៃពួរ។
យើងអាចការពារជំងឺរលាកសាច់ដុំសរសៃពួរដោយវិធីណា?
- ជៀសវាងធ្វើចលនាដដែលៗ និងប្រើប្រាស់ដៃ និងជើងច្រើនហួសប្រមាណ
- ធ្វើការកម្ដៅសាច់ដុំ មុននឹងធ្វើសកម្មភាពដែលប្រើកម្លាំងខ្លាំងក្លា
- ឈប់សម្រាកជារឿយៗ នៅពេលធ្វើលំហាត់ប្រាណដដែលៗ
- ជ្រើសរើសស្បែកជើងដែលស័ក្ដិសមសម្រាប់ការធ្វើលំហាត់ប្រាណ
- ឈប់សម្រាក ឬបញ្ឈប់សកម្មភាពភ្លាមៗ ប្រសិនបើមានអារម្មណ៍ឈឺចាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]