ការញីភ្នែកជះឥទ្ធិពលមិនល្អដល់សុខភាពភ្នែក ហើយវាក៏អាចបង្កជាការរលាក ក្រហម ឆ្លងមេរោគ និងការរងរបួសភ្នែកជាដើម។ ពិតណាស់ ក្រៅពីជាតិពុល និងការហត់នឿយ ជាទូទៅនៃភ្នែក ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករយៈពេលយូរ ក៏អាចធ្វើឲ្យភ្នែករបស់យើងរមាស់ផងដែរ។ កត្តាស្ងួត នឿយហត់ និងក្រហាយភ្នែក សុទ្ធតែធ្វើឲ្យគ្នាយើងញីភ្នែកដោយមិនដឹងខ្លួន។ ដូច្នេះហើយ គ្នាយើងគួរជៀសវាងញីភ្នែកដាច់ខាត បើមិនចង់ប្រឈមនឹងបញ្ហាភ្នែកខាងក្រោមនេះ។
១. ហានិភ័យនៃការរងរបួស និងបញ្ហាជំងឺរ៉ាំរ៉ៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីដែលគ្នាយើងញីភ្នែកខ្លាំងៗ ឬញឹកញាប់ វាអាចបណ្ដាលឲ្យយើងរងរបួស និងវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺដុំលើភ្នាសពាសកែវភ្នែក(keratoconus)។ យោងតាមការស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្ដីអន្តរជាតិនៃជំងឺភ្នែកបានបង្ហាញថា ការញីភ្នែកអាចនាំឲ្យស្ដើងស្រទាប់ភ្នែក ហើយកម្រិតនៃការប៉ះពាល់ក៏អាស្រ័យលើកម្លាំងដែលយើងញីភ្នែកដូចគ្នា។
២. អាចបណ្ដាលឲ្យឆ្លងមេរោគ ឬអាលែកហ្ស៊ី
ការឆ្លងមេរោគ ដូចជាភ្នែកក្រហម អាចកើតឡើងដោយសារតែយើងញីភ្នែក ពីព្រោះតែបាក់តេរី ឬវីរុសដែលនៅជាប់ម្រាមដៃរាលដាលនៅពេលដែលយើងញីភ្នែក។ ដូចគ្នានេះដែរ វាក៏អាចបង្កជាអាលែកហ្ស៊ី និងអាចនាំឲ្យយើងញីភ្នែកកាន់តែខ្លាំងថែមទៀត។
៣. ការរលាក និងក្រហាយ
ការប្រមូលផ្ដុំធូលី ក្រោយញ៉ាំអាហារ អាចនាំឲ្យមេរោគរាលដាលពីម្រាមដៃទៅដល់ភ្នែក។ កង្វះអនាម័យក៏អាចបង្កជាការរលាក និងក្រហាយដោយសារតែការញីភ្នែកនេះដែរ ហើយវាថែមទាំងធ្វើឲ្យយើងរមាស់ និងក្រហមភ្នែកទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]