ក្រៅពីវិធានការណ៍ការផ្សេងៗដែលចេញដោយក្រសួងសុខាភិបាល ព្រមទាំងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយ ការបំប៉នសុខភាពសួតក៏សំខាន់ផងដែរ។ ជាងពីរពាន់ឆ្នាំមកហើយវេជ្ជសាស្រ្តបុរាណចិនបានទទួលស្គាល់ថាសួត គឺជាប្រព័ន្ធការពារដំបូងរបស់រាងកាយពីភ្នាក់ងារបង្ករោគ។ ជាមួយគ្នានោះដែរ ចិនបុរាណក៏បានបញ្ជាក់ថាផ្សិតត្រចៀកកណ្តុរស ឬគេនិយមហៅថាផ្កាថ្ម ជាគ្រឿងផ្សំក្នុងអាហារមានប្រយោជន៍ចំពោះសួត។
សួតមានទំនាក់ទំនងជាមួយច្រមុះ បំពង់ក ពោះវៀនធំ និងស្បែក។ សួតជាសរីរាង្គដែលទន់ត្រូវការសំណើម និងងាយរងគ្រោះ។ ប្រសិនបើសួតចុះខ្សោយ សួតនឹងត្រូវភ្នាក់ងារបង្ករោគបង្កឱ្យមានជំងឺរលាកសួត និងរលាកផ្លូវដង្ហើមផ្នែកខាងលើ ហើយធ្វើឱ្យរាងកាយរបស់យើងក៏ជួបសភាព ល្ហិតល្ហៃ ដង្ហើមខ្លី ស្លេកស្លាំង ប្រព័ន្ធការពាររាងកាយចុះខ្សោយ ងាយផ្តាសាយ ឬគ្រុនក្តៅ កើតហឺត ស្ងួតច្រមុះ ហៀរសំបោរ ក្អកស្ងួត ស្ងួតបំពង់ក ស្ងួតស្បែក ឡើងតាអក និងទល់លាមក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមអត្ថបទវេជ្ជសាស្ត្របុរាណចិន <Ben Cao Zai Xin> បានឱ្យដឹងថាផ្សិតត្រចៀកកណ្ដុរស ឬផ្កាថ្ម ត្រូវបានកត់ត្រាថាអាចសម្អាត និងផ្តល់សំណើមដល់សួតបាន។ ករសិក្សាផ្សេងទៀត ក៏បានបញ្ជាក់ដែរថា ផ្សិតត្រចៀកកណ្ដុរស សម្បូរទៅដោយសារធាតុ polysaccharides ដែលមានមុខងារពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏ជួយបង្កើនប្រសិទ្ធិភាពរបស់អងទីករ ដែលត្រូវបានប្រើដោយប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងវីរុសផងដែរ។ ដូចនេះ ហើយបានជាការដាក់បញ្ចូលផ្សិតត្រចៀកកណ្ដុរសទៅក្នុងរបបអាហារ ត្រូវគេជឿថាអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជួយប្រឆាំងនឹងជំងឺផ្សេងៗ។
ផ្សិតត្រចៀកកណ្តុរសមានលក្ខណៈស្រាល អាចញុំាបានគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្តាលនិងវ័យចាស់។ នៅក្នុងឱសថបុរាណចិនវាត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពជាពិសេសចំពោះមនុស្សចាស់ដែលមានប្រព័ន្ធផ្លូវដង្ហើមខ្សោយ និងសម្រាប់ក្អកស្ងួត។ ប្រសិនបើយើងតែងតែផ្តាសាយ ឬគ្រុនផ្តាសាយ ផ្សិតត្រចៀកកណ្តុរសក៏ជាសម្រើសដ៏សមស្របក្នុងការញ៉ាំដែរ។
អ្វីដែលត្រូវប្រយ័ត្ន
ថ្វីត្បិតតែផ្សិតត្រចៀកកណ្ដុរសមានអត្ថប្រយោជន៍ចំពោះសួតក៏ពិតមែន តែពេលយើងផ្តាសាយ គ្រុនផ្ដាសាយ រាក មករដូវ ឬមានផ្ទៃពោះមិនអាចញុំាវាបានទេ ព្រោះផ្សិតត្រចៀកកណ្តុរសធ្វើឱ្យត្រជាក់ក្នុង។
ជាទូទៅយើងអាចយកផ្សិតត្រចៀកកណ្តុរស ឬផ្កាថ្មធ្វើជាបន្លែពេលញុំាស៊ុបឆ្នាំងភ្លើង ឬស៊ុបឆ្នាំងដី។ ឯមុខម្ហូបដ៏ពេញនិយមបំផុតដើម្បីជួយរក្សាសុខភាពផ្លូវដង្ហើមគឺយកវាធ្វើជាបង្អែមដូចជា បង្អែមព្រិលត្រចៀកកាំ បង្អែមផ្កាថ្មជាមួយផ្លែសារីជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]