ភ្នំពេញ៖ ការអាន ពិតណាស់មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មី មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់សមាគម អាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា៖

ការលើកឡើងរបស់អ្នកស្រី ហួត សុជាតា

អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖

ការពន្យល់របស់អ្នកស្រី ហួត សុជាតា

បើតាមអ្នកជំនាញដដែលនេះ ការអាន គឺជារឿងស្មុគស្មាញសម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀងកុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវ​ផ្ដល់​ឱកាស​អាន​ទៅ​កុមារ​ ទៅ​តាម​កម្រិតការ​លូត​លាស់​​របស់​ពួកគេ។

សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍ និងតម្រូវការផ្សេងគ្នារបស់កុមារទៅតាមវ័យនីមួយៗ។ ក្នុងនោះកុមារដែលមានអាយុចន្លោះពី ០ (សូន្យ) ទៅ ៣ឆ្នាំ ជាវ័យដែលគេទើបនឹងរៀនចាប់កាន់របស់ និងពុំទាន់អាចអានបាននៅឡើយ។ ប៉ុន្តែក្នុង​វ័យនេះ គឺជាដំណាក់កាលដំបូង ហើយសំខាន់បំផុតក្នុងការទម្លាប់ឱ្យកុមារចាប់ផ្ដើមស្គាល់សៀវភៅ ដោយអនុញ្ញាតឱ្យគេបង្វិលសៀវភៅ ខាំកកេរ បើកទំព័រ គឺដើម្បីសប្បាយដៃ មិនមែនដើម្បីស្គាល់អត្ថន័យរបស់សៀវភៅឡើយ។

សៀវភៅនេះបានរៀបរាប់ទៀតថា ការទម្លាប់ឱ្យក្មេងទម្លាប់ចាប់កាន់សៀវភៅមានសារៈសំខាន់ណាស់ ព្រោះទៅថ្ងៃមុខកាយវិការនេះនឹងក្លាយជារឿងអូតូម៉ាទិច [ស្វ័យប្រវត្តិ]។ នេះគឺជាជំហានដំបូងបំផុតឆ្ពោះទៅរកការអាន ដោយហេតុថា នៅពេលចម្រើនវ័យធំជាងនេះបន្តិច គេនឹងឈានដល់ដំណាក់កាលមួយទៀត គឺការស្គាល់ ពាក្យ សរសេរ ដែលជាការផ្ដុំរវាងព្យញ្ជនៈ និងស្រៈ តំណាងឱ្យរូបពិត។

ប្រភពដដែលចំពោះកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំវិញ ពួកគេចាប់ផ្ដើមចេះអាន និងយល់នូវអ្វីដែលពួកគេមើល។ ក្នុងវ័យនេះអាណាព្យាបាលគួរជ្រើសរើសសៀវភៅរឿងសាមញ្ញា ខ្លី (ប្រហែល៥ ទៅ៦ទំព័រ) និងជារឿងដែលធ្វើឱ្យពួកគេចាប់អារម្មណ៍។ រឿងទាំងនោះអាចជារឿងដែលបណ្ដុះគំនិតឱ្យពួកគេចេះស្រមើស្រមៃ រឿងនិទានបែបប្រជាប្រិយ និងរឿងដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

អ្នកស្រី សុជាតា រៀបរាប់ថា៖

ការរៀបរាប់របស់អ្នកស្រី ហួត សុជាតា

អ្នកស្រី សុជាតា បន្ថែមថា៖

  ការបន្ថែមរបស់អ្នកស្រី ហួត សុជាតា

ក្នុងគោលបំណងលើកកម្ពស់ការអាន និងផ្សាភ្ជាប់អំណានរវាងអាណាព្យាបាល និងកុមារ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតនូវយុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដើម្បីលើកទឹកចិត្តអាណាព្យាបាលឱ្យងាកមកចំណាយពេលអានសៀវភៅជាមួយកុមារយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសថ្ងៃអាទិត្យ។ យុទ្ធនាការនេះក៏ជាផ្នែកមួយជួយគាំទ្រដល់កម្មវិធី «កុមាររៀន កុមារចេះ» របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីគម្រោង All Children Reading-Cambodia របស់ USAID

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រដល់យុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដោយលោកបានលើកឡើងថា៖

ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន

រដ្ឋមន្ត្រីរូបនេះបន្តទៀតថា៖

  ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន

មានទីលំនៅក្នុងរាជធានីភ្នំពេញ អ្នកស្រី កាឡូ សូរីតា អនុប្រធានគម្រោងនៃស្ថាប័នឯកជនមួយ បានប្រាប់ថា អ្នកស្រីតែងអានសៀវភៅជាមួយកូនស្រីដែលមានអាយុជាងពីរឆ្នាំជារៀងរាល់ថ្ងៃ។ តាមរយៈការអានជាប្រចាំ អ្នកស្រីអះអាងថា កូនរបស់អ្នកស្រីមានការវិវឌ្ឍផ្នែកភាសាច្រើន។

អ្នកស្រី សូរីតា បញ្ជាក់ថា៖

ការបញ្ជាក់របស់អ្នកស្រី សូរីតា

ម្ដាយរបស់កូនតូចមួយរូបទៀត គឺអ្នកស្រី ភួង កញ្ញារ៉ា ដែលមានទម្លាប់អានសៀវភៅជាមួយកូនៗរបស់ខ្លួនជាប្រចាំបានឱ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីចំណាយពេលយ៉ាងហោចណាស់មួយម៉ោងអានសៀវភៅជាមួយកូនស្រីតូចដែលអាយុពីរឆ្នាំកន្លះ។

អ្នកស្រី ភួង កញ្ញារ៉ា រំឮកថា៖

ការរំឮករបស់អ្នកស្រី ភួង កញ្ញារ៉ា

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ក៏បានសង្កត់ធ្ងន់ថា ការអានជាមួយកុមារបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន​ ជាពិសេសលោកឪពុកអ្នកម្ដាយ ឬអាណាព្យាបាល អាចជួយពិនិត្យ និងរំឮកមេរៀន តួអក្សរដែលកុមារបានរៀនពីសាលាបន្ថែមទៀតផងដែរ។ ហើយក្នុងនោះឪពុកម្ដាយ និងអាណាព្យាបាលពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធានាបាននូវពាក្យស្លោក «កុមាររៀន កុមារចេះ» ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]