ការមានវ័យកាន់តែច្រើនធ្វើឱ្យមនុស្សអាចនឹងងាយឈឺ និងអាចមានជំងឺរុំារ៉ៃដោយសាររាងកាយចាប់ផ្តើមចុះខ្សោយ។ ប៉ុន្តែការទទួលបានរបបអាហារត្រឹមត្រូវ អាចជួយមនុស្សវ័យចំណាស់មានសុខភាពល្អ មិនងាយឈឺ។ តើមនុស្សវ័យចំណាស់ចាំបាច់ត្រូវការអាហាររូបត្ថម្ភប្រភេទណាខ្លះដើម្បីពង្រឹងសុខភាពទូទៅ?
សាស្រ្តាចារ្យ David Richardson ទីប្រឹក្សាវិទ្យាសាស្ត្រនៅ Council for Responsible Nutrition (CRN) ចក្រភពអង់គ្លេសបានណែនាំអាហារូបត្ថម្ភសម្រាប់មនុស្សចំណាស់ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រូតេអ៊ីន
ជាធម្មតាម៉ាស់សាច់ដុំរបស់យើងនឹងថយចុះនៅ ពេលយើងមានវ័យកាន់តែច្រើន ដែលជាមូលហេតុធ្វើឱ្យយើងចុះខ្សោយ។ ដំណើរការនេះអាចត្រូវបានពន្យឺតដោយការញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់។ ផលិតផលទឹកដោះ សាច់ក្រហម និងស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ល្អ។
២. កាល់ស្យូម និងសារធាតុបំប៉នឆ្អឹងផ្សេងៗទៀត
ក្នុងចំណោមមនុស្ស ១២នាក់ដែលមានអាយុលើសពី ៥០ឆ្នាំឡើង មានស្ត្រី ៣នាក់ និងបុរសម្នាក់មានជំងឺពុកឆ្អឹង។ ការទទួលបានវីតាមីន និងរ៉ែសំខាន់ៗបានគ្រប់គ្រាន់ជួយការពារបញ្ហាឆ្អឹងលើមនុស្សវ័យចំណាស់។
- កាល់ស្យូម៖ មាននៅក្នុងទឹកដោះគោ ឈីស ទឹកដោះគោជូរ ស្ពៃពួយឡេង និងត្រីសាឌីន។
- វីតាមីន D៖ មាននៅក្នុងស៊ុតលឿង ថ្លើមត្រី និងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រី mackerel និងត្រីសាម៉ុន។ ការហាលថ្ងៃជារៀងរាល់ថ្ងៃក៏បង្កើនកម្រិតវីតាមីន D ក្នុងខ្លួនយើងដែរ។
- វីតាមីន K2៖ មាននៅក្នុងបន្លែស្លឹកបៃតងដូចជា ប្រូខូលី ស្ពៃក្តោប សាឡាត់ ផលិតផលទឹកដោះ សាច់ និងស៊ុតជាដើម។
- ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
- ផូស្វ័រ៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ (ជាពិសេសស្រូវសាលីអូត oats) ផលិតផលទឹកដោះ សាច់ក្រហម បសុបក្សី និងគ្រឿងសមុទ្រ។
- ម៉ាញេស្យូម៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ ស្ពៃពួយឡេង និងសាច់ក្រហម។
៣. សារធាតុចិញ្ចឹមសម្រាប់សុខភាពសន្លាក់
ជំងឺរលាកសន្លាក់ឆ្អឹងប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ និងជាមូលហេតុចម្បងនៃពិការភាព។ អាហារមួយចំនួនអាចរួមចំណែកជួយការពារបញ្ហានេះដែរ។
- Glucosamine និង chondroitin sulphate៖ មាននៅក្នុងវីតាមីនបំប៉ន
- អាស៊ីដខ្លាញ់អូមេហ្កា ៣៖ មាននៅក្នុងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា និងគ្រាប់ស្វាយចន្ទី។
៤. វីតាមីន និងសារធាតុរ៉ែសម្រាប់ពង្រឹងភាពស៊ាំ
- វីតាមីន B6៖ មាននៅក្នុងដំឡូងបារាំង ដំឡូងជ្វា ចេក សាច់មាន់ និងត្រី mackerel។
- អាស៊ីដហ្វូលិក៖ មាននៅក្នុងពោតក្រហម ទំពាំងបារាំង ស្ពៃក្តោប និងបន្លែបៃតង។
- វីតាមីន A៖ មាននៅក្នុងដំឡូងជ្វា ការ៉ុត ស្ពៃក្តោប ល្ពៅ និងស្ពៃពួយឡេង។
- វីតាមីន C៖ មាននៅក្នុងទំពាំងបារំាង ផ្លែឈើអម្បូរក្រូច ផ្កាខាត់ណាខៀវ និងម្ទេស។
- វីតាមីន E៖ មាននៅក្នុងបង្គា គ្រាប់អាល់ម៉ុន សណ្តែកដី និងគ្រាប់ផ្កាឈូករ័ត្ន។
- ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
- ជាតិដែក៖ មាននៅក្នុងស្ពៃពួយឡេង ផ្លែឈើក្រៀម សាច់ក្រហម ស៊ុតលឿង និងត្រីធូណា។
- សេលេញ៉ូម៖ មាននៅក្នុងអង្ករសម្រូប បសុបក្សី និងត្រីធូណា។
៥. ប្រូបាយអូទិកសម្រាប់សុខភាពពោះវៀន
សារធាតុប្រូបាយអូទិក គឺជាផលិតផលអាហារដែលមិនអាចរំលាយបាន និងជំរុញការលូតលាស់នៃបាក់តេរី “ល្អ” ដែលមានស្រាប់នៅក្នុងពោះវៀនធំ។ ប្រូបាយអូទិកមាននៅក្នុងទឹកដោះគោជូរ។
៦. អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្រាប់សុខភាពខួរក្បាល
ការចុះខ្សោយខួរក្បាល និងជំងឺវង្វេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត មនុស្សចាស់។ អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននៅក្នុងគ្រាប់ផ្លែឈើដូចជា គ្រាប់វ៉ុលណាត់ ស្វាយចន្ទី ត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា។
៧. សារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពបេះដូង
នៅពេលយើងមានវ័យកាន់តែច្រើន ហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏កើនឡើងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងផ្លែទំពាំងបាយជូ ប្លូប៊ឺរី ឈើរី សារីព្រៃ កន្ទួតព្រៃ ក្រូច ប៉ោម ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស សណ្តែកសៀង និងតែបៃតងជាដើម។
សាស្រ្តាចារ្យរូបនេះក៏បានណែនាំបន្ថែមថា ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ មនុស្សវ័យចំណាស់ត្រូវញ៉ាំអាហារដែលល្អចំពោះសុខភាព និងអាចញ៉ាំវីតាមីនបំប៉នប្រសិនបើមានការណែនាំពីគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]