បរទេស៖ ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Rivian បានកើនឡើង កាលពីថ្ងៃពុធ ដោយបានបង្កើនតម្លៃទីផ្សាររបស់ក្រុមហ៊ុនដល់១០០ពាន់លានដុល្លារ។ ភាគហ៊ុន Rivian បានកើនឡើង៣០ភាគរយ នៅថ្ងៃដំបូងនៃការជួញដូរ។ នោះបានធ្វើឲ្យក្រុមហ៊ុននេះ ដែលកំពុងអភិវឌ្ឍរថយន្តអគ្គិសនីតូចៗដឹកទំនិញ ភីកអាប់ និង SUV ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃបំផុតទីពីរ នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Tesla។

ប៉ុន្តែ Rivian ទើបតែចាប់ផ្ដើមចែកចាយរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន ដល់អតិថិជន នៅក្នុងខែកញ្ញា។ អាជីវកម្មនេះដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានធ្វើឲ្យខាតបង់ប្រាក់ជាង២ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុននេះទទួលបានប្រាក់ជាង១១.៩ពាន់លានដុល្លារ ពីវិនិយោគិនដែលបានទិញភាគហ៊ុនតម្លៃ៧៨ដុល្លារក្នុងមួយហ៊ុន លើសពីកម្រិតដែលក្រុមហ៊ុនបានរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Rivian ត្រូវបានគេប្រៀបធៀបទៅនឹងក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលបានផ្លាស់ប្ដូរទីផ្សារសម្រាប់រថយន្តអគ្គិសនី។ ក្រុមហ៊ុននេះបានយកឈ្នះគូប្រជែង រួមមាន Ford និង General Motors ក្នុងការរចនានិងផលិតរថយន្តកាំមីញ៉ុងភីកអាប់ ហើយគ្រោងនឹងចាប់ផ្ដើមដាក់លក់រថយន្ត SUV របស់ខ្លួន នៅក្នុងខែធ្នូ និងរថយន្តតូចៗដឹកជញ្ជូនអីវ៉ាន់ នៅឆ្នាំ២០២៣៕

រថយន្តរបស់ក្រុមហ៊ុន Rivian

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]