បរទេស៖ ក្រុមហ៊ុន Rolls-Royce ជឿជាក់ថា យន្តហោះ Spirit of Innovation របស់ខ្លួនអាចជាយន្តហោះលឿនបំផុតរបស់ពិភពលោក ដែលប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលផ្នែកផ្លូវអាកាសនេះ ស្ថិតនៅក្នុងទីក្រុង Derby បាននិយាយថា យន្តហោះនេះបានឈានដល់ល្បឿនអតិបរិមា៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង កំឡុងពេលធ្វើការសាកល្បង នៅទីតាំងធ្វើតេស្ដពិសោធន៍។

វាត្រូវបានគេគិតថា បានបង្កើតកំណត់ត្រាពិភពលោកថ្មី លើចម្ងាយបីផ្សេងគ្នា។ តួលេខនេះត្រូវបានបញ្ជូនទៅសហព័ន្ធកីឡាអាកាសពិភពលោក ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ការហោះហើរសាកល្បងបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Boscombe Down នៅក្រុង Amesbury ក្នុងតំបន់ Wiltshire នៅថ្ងៃទី១៦ ខែវិច្ឆិកា។ ការសម្រេចបាននូវល្បឿនកំពូលនេះត្រូវបានធ្វើឡើងដោយ លោក Phill O'Dell។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Rolls-Royce បាននិយាយថា យន្តហោះ Spirit of Innovation មានល្បឿនជាង២១៣.០៤គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងកំណត់ត្រាមុន ដោយក្រុមហ៊ុន Siemens eAircraft ដំណើការដោយយន្តហោះ Extra 330 LE Aerobatic ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Roll-Royce បាននិយាយថា យន្តហោះរបស់ខ្លួនមានកញ្ចប់ថ្មដែលមានថាមពលខ្លាំងបំផុត ដែលអាចសាកទូរសព្ទ៧,៥០០គ្រឿង៕

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]