ក្រសួងសុខាភិបាលកម្ពុជានៅយប់ថ្ងៃទី១៤ ខែធ្នូ នេះបានប្រកាសពីការរកឃើញវត្តមានវីរុសបំប្លែងថ្មីអូមីក្រុងលើពលរដ្ឋកម្ពុជាម្នាក់ដែលបានធ្វើដំណើរចេញពីប្រទេសហ្កាណា ខណៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាវីរុសបំប្លែងថ្មីនេះឆ្លងដល់ប្រទេសជិត៨០ហើយនៅលើពិភពលោក។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងស្រ្តីកម្ពុជាម្នាក់ជាអ្នកខេត្តស្វាយរៀង បានធ្វើដំណើរពីប្រទេសហ្កាណា(អាហ្វ្រិកខាងលិច) បានឆ្លងកាត់ទីក្រុងឌូបៃ និងបន្តមកព្រលានយន្តហោះប្រទេសថៃមុនមកដល់កម្ពុជានៅថ្ងៃទី១២ ខែធ្នូ។ ក្រសួងបញ្ជាក់ទៀតថា ពេលមកដល់កម្ពុជាស្រ្តីដែលមានផ្ទៃពោះ ១៥សប្ដាហ៍ រូបនេះត្រូវមន្ត្រីធ្វើតេស្តរហ័សរកឃើញថាមានវិជ្ជមានកូវីដ-១៩ និងបានបន្តយកសំណាកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការធ្វើតេស្ត ក្រសួងបញ្ជាក់ថាស្រ្តីខាងលើមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង និងបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។
ដោយឡែកអង្គការសុខភាពពិភពលោក បានឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ នេះ ដែរថាប្រទេសចំនួន ៧៧ហើយ បានរាយការណ៍ពីវត្តមានវីរុសបំប្លែងថ្មីអូមីក្រុង និងថាអាចមានប្រទេសមួយចំនួនទៀតក៏មានឆ្លងវីរុសប្រភេទថ្មីនេះដែរ គ្រាន់តែមិនទាន់បានរកឃើញ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedrosបានបញ្ជាក់ដែរថាវីរុសបំប្លែងថ្មីអូមីក្រុង មានអត្រាឆ្លងលឿនជាងវ៉ារ្យ៉ង់ផ្សេងៗទៀតដែលធ្លាប់ជួបនាពេលកន្លងមក និងថាវ៉ាក់សាំងតែមួយមុខមិនអាចជួយឲ្យប្រទេសណាមួយរួចផុតពីវិបត្តិនេះបានទេ។ លោក Tedrosបានជំរុញឲ្យប្រជាពលរដ្ឋលើពិភពលោកក្រៅពីចាក់វ៉ាក់សាំង ត្រូវបន្តពាក់ម៉ាស រក្សាគម្លាត និងលាងសម្អាតដៃឲ្យបានស្អាតជានិច្ច។
លោក ក៏បានព្រមានដែរថាមនុស្សមួយចំនួនបានមើលស្រាលលើវីរុសបំប្លែងថ្មីនេះ ដែលតាមពិតវាអាចជាប្រភេទគ្រោះថ្នាក់ទៅវិញ។ លោកបញ្ជាក់ថា ថ្វីត្បិតតែវីរុសបំប្លែងថ្មីអូមីក្រុងបង្កឲ្យមានរោគសញ្ញាស្រាលក៏ពិតមែន តែថាបើចំនួនឆ្លងកើតឡើងខ្លាំង នោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលដែលមិនបានត្រៀមខ្លួនជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]