ភ្នំពេញ៖ ឆាប់ៗនេះ អ្នកបរិភោគនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានព័ត៌មានថ្មីៗដែលអាចជឿទុកចិត្តបាន ស្ដីអំពីត្រីចិញ្ចឹមក្នុងស្រុកដែលមានសុវត្ថិភាព និងមានជីវជាតិល្អសម្រាប់សុខភាពអ្នកបរិភោគ។

នៅក្នុងខែធ្នូ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការទី៣ របស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងស្ដីអំពីសុវត្ថិភាពចំណីអាហារ នៅក្នុងវិស័យវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា។ គម្រោង ខាស់ នឹងធ្វើការផ្សព្វផ្សាយចំណេះដឹងតាមរយៈការចាក់ផ្សាយវីដេអូ និងមាតិកាអប់រំផ្សេងៗ នៅលើបណ្ដាញសង្គម ដើម្បីឆ្លើយតបទៅកាន់ការយល់ឃើញរបស់សារធារណជន ស្ដីពីសុវត្ថិភាពត្រីចិញ្ចឹមក្នុងស្រុក ដែល បានបង្ហាញនៅក្នុងការសិក្សាស្ដីពីចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ការស្រាវជ្រាវមួយរបស់ ខាស់ បានរកឃើញថា អ្នកបរិភោគភាគច្រើនមានចម្ងល់ទៅលើសុវត្ថិភាពនៃការបរិភោគត្រីចិញ្ចឹម ខណៈពេលដែលផលិតផលត្រីចិញ្ចឹមក្នុងស្រុក កំពុងកើនឡើងគួរអោយកត់សម្គាល់ទាំងបរិមាណ និងគុណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គម្រោងខាស់

យុទ្ធនាការនេះ នឹងមានការចូលរួមពី លោក ខូវ គួង​ នាយករងរដ្ឋបាលជលផលកម្ពុជា​ ជាវាគ្មិន រួមជាមួយនឹងអ្នកជំនាញសុវត្ថិភាពចំណីអាហារ ជាភ្ញៀវកិត្តយស ក៏ដូចជាអ្នកបង្កើតមាតិកាល្បីល្បាញនៅលើបណ្ដាញសង្គម ជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានេះ សារធារណជនក៏អាចចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយលើបណ្ដាញ សង្គមនេះផងដែរ។ យោងទៅតាមស្ថិតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឱ្យដឹងថា ផលិតផលត្រី ចិញ្ចឹមកើនឡើងរហូតដល់ ៤០០,៤០០ តោន នៅក្នុងឆ្នាំ២០២០ កើនឡើង៣០% បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩។

លោក Adolfo Ruiz ប្រធានបច្ចេកទេសប្រព័ន្ធទីផ្សារប្រចាំគម្រោង ខាស់ បានលើកឡើងថា៖

ប្រសាសន៍លោក Adolfo Ruiz 

លោកបានបន្ថែមថា៖

ប្រសាសន៍លោក Adolfo Ruiz
គម្រោងខាស់

ក្នុងរយៈពេល៤ខែនៃយុទ្ធនាការថ្មីរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គម្រោង ខាស់ នឹងធ្វើការចាក់ផ្សាយ​វីដេអូធំៗចំនួន៤។ វីដេអូទីមួយ គឺជាវីដេអូស្ទាបស្ទង់មតិយោបល់ពីសាធារណជន ទៅលើសុវត្ថិភាពចំណីអាហារ ជាពិសេសទាក់ទងទៅនឹងត្រីចិញ្ចឹមនៅក្នុងស្រុក។ ចំណែកឯវីដេអូទីពីរ ជាវីដេអូដែលមានការបកស្រាយពី លោក ខូវ គូង ដែលជានាយករងនៃរដ្ឋបាលជលផលកម្ពុជា និងជាអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ  ទៅលើមតិរបស់សារធារណៈជនក្នុងវីដេអូទីមួយ។ វីដេអូទី៣ ជាវីដែអូគំនូរចលនាដែលពន្យល់ពីទិដ្ឋភាពរួម និងរបៀបនៃការអនុវត្តវិធាន ការអនាម័យទាក់ទងទៅនឹងសុវត្ថិភាពចំណីអាហារ នៅក្នុងវិស័យវារីវប្បកម្មទាំងមូល។ រីឯវិដេអូទី៤​ ជាវីដេអូចំអិនម្ហូប ដែលក្នុងនោះទស្សនិកជនទាំងអស់គ្នានឹងរៀនពីរបៀបអនុវត្តវិធានការ​អនាម័យនៅមុនពេលចំអិនម្ហូប កំឡុងពេលចំអិន ​និងរបៀបស្តុកទុកម្ហូបអាហារនៅក្នុងទូទឹកកក ឱ្យមានសុវត្ថិភាពផងដែរ។ ក្រៅពីនេះ ខាស់ ក៏ត្រៀមផ្សព្វផ្សាយព័ត៌មានស្ដីពីសុវត្ថិភាព​ចំណីអាហារនៅក្នុងវិស័យ វារីវប្បកម្មនៅលើផ្ទាំងប៉ាណូ LED និងខិត្តប័ណ្ណផ្សេងៗទៀតផងដែរ។ 

គម្រោងខាស់

គួរបញ្ចាក់ផងដែរថា មកទល់ពេលនេះ អ្នកទទួលផលដែលបានចុះឈ្មោះនៅក្រោមគម្រោង ខាស់ មានរហូតដល់ ១,០៤១នាក់ ក្នុងនោះ រួមមានអ្នកដែលដើរតួនាទីនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងអស់ដូចជា អ្នកផ្គត់ផ្គង់ចំណី អ្នកភ្ញាស់ អ្នកផលិត អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយ ដែល៧៥៤​​នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសវារីវប្បកម្ម អនាម័យ ភូតគាមអនាម័យ និងទីផ្សារពីខាស់ ដើម្បីធានានូវការផលិត និងចែកចាយត្រីចិញ្ចឹមដែលមានគុណភាពទៅកាន់អ្នកបរិភោគ។ ជាមួយគ្នានេះ គម្រោង ខាស់ នឹងទទួលអ្នកចុះឈ្មោះជាច្រើនបន្ថែមទៀតជារៀងរាល់ឆ្នាំ។ 

គម្រោង ខាស់ គឺជាគម្រោងដែលបានឧបត្ថម្ភថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ដើម្បីជំរុញផលិតកម្មត្រីទឺកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្មសម្រាប់តម្រូវការទីផ្សារ។ គម្រោងនេះ ជួយវិស័យវារីវប្បកម្មនៅកម្ពុជាតាមរយៈការពង្រឹងគុណភាពចំណី ពូជត្រី និងបង្កើនប្រសិទ្ធភាពទីផ្សារសំរាប់អ្នកពាក់ព័ន្ធទាំងអស់។ វិស័យឯកជន និង សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតសណ្ដែងសៀងនៅសហរដ្ឋអាមេរិក អាជីវករ​ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត តាមរយៈការសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ មនៅកម្ពុជានេះ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST៖

https://www.facebook.com/CASTinCambodia

គម្រោងខាស់
គម្រោងខាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]