ការសម្អាតសួតអាចជួយឱ្យសួតយើងមានសុខភាពល្អឡើងវិញ ព្រោះរាល់ថ្ងៃយើងរងនឹងការបំពុល​ក្នុងបរិយាកាស​​​ ឬការស្រូបសារធាតុគីមីពីផលិតផលផ្សេងៗ។ យើងគួរសម្អាតសួតតាមវីធីណាខ្លះ?

យើងអាចសាកល្បងវិធីសម្អាតសួតតាមបែបធម្មជាតិដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្រូបចំហាយទឹកក្តៅឧណ្ហៗ

ការស្រូប​​ចំហាយ​ទឹកក្តៅឧណ្ហៗ​អាចជួយ​បើក​ផ្លូវដង្ហើម ជួយធ្វើឱ្យស្លេស្មរាវ និង​ជួយសម្អាត​ជាតិ​ស្លេស្ម​ចេញពី​សួត​។

២. ញុំាតែបៃតង

តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក។ លើសពីនេះ​ទៅ​ទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញ​ថាតែបៃតងអាចជួយការពារ​ជាលិកាសួត​ពីផល​ប៉ះពាល់​ដោយសារស្រូបផ្សែងទៀត​ផង។

៣. ហាត់ប្រាណឱ្យបានទៀងទាត់

ការហាត់ប្រាណបែបអេរ៉ូប៊ីកដូចជា ជិះកង់ ហែលទឹក ដើរ និងរាំជាដើម​​ អាចជួយពង្រឹង​សមត្ថភាព​សួត បង្កើនកម្រិតអុកស៊ីសែនក្នុង​ឈាម និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ប្រសិនបើយើងមានជំងឺស្ទះសួតរុំារ៉ៃ (COPD) ឬជំងឺហឺត យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ​ជំនាញ​ជា​​មុន មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។

៤. ដកដង្ហើមវែងៗ

ការដកដង្ហើមវែងៗកន្លះម៉ោងរាល់ថ្ងៃអាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​សួត​​​​បាន។ យើងអាច​ចាប់​ផ្តើម​ដោយ​ដកដង្ហើមចូលតាមច្រមុះឱ្យវែងតាមដែលអាចធ្វើទៅបាន រួចបញ្ចេញ​ខ្យល់​វិញ​តាម​មាត់​យឺតៗ។

៥. ញ៉ាំអាហារប្រឆាំងនឹងការរលាក

ប្រសិនបើផ្លូវ​ដង្ហើម​យើង​រលាក​ យើងអាច​​ថប់​ដង្ហើម និងណែន​​ទ្រូង។ អាហារ​​ប្រឆាំង​នឹងការរលាក​ដូចជា ប៊្លូបឺរី សារីព្រៃ ក្រូច ឆឺរី ប្រូខូលី សូកូឡា​ខ្មៅ ត្រីសាល់ម៉ុន រមៀត ខ្ញី ទឹកឃ្មុំ បន្លែស្លឹកបៃតង ប្រេងអូលីវ និងសណ្តែកជាដើម សុទ្ធ​តែ​អាចជួយកាត់បន្ថយការរលាក និងជួយឱ្យយើង​ដកដង្ហើម​បាន​ស្រួល។ ​

៦. បញ្ឈប់ការជក់បារី

ជាតិនីកូទីន និងផ្សែងបារីមិនត្រឹមតែធ្វើឱ្យមុខងារសួតចុះខ្សោយទេ ថែមទាំងធ្វើឱ្យយើង​ប្រឈមនឹង​ការ​ឆ្លងមេរោគ និងកើតមហារីកសួតទៀត​ផង។ ការឈប់ជក់បារីនឹងជួយសម្អាតជាតិជ័រ ចេញ​ពីសួតយើង។

ការសម្អាតសួតជាប្រចាំអាចជួយឱ្យសុខភាពផ្លូវដង្ហើមយើងដំណើរការបានល្អ។ លើសពីនេះទៅទៀត ដើម្បីឱ្យសួតយើងកាន់តែមានសុខភាពល្អ យើងត្រូវ​ប្រកាន់ភ្ជាប់នូវវិធានការ​សុខាភិបាលដើម្បី​ការពារសួតយើងពីការឆ្លងវីរុសផ្លូវដង្ហើមនានា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]