បន្ទាប់ពីពពោះ ៩ខែ ១០ថ្ងៃរួច ពេលសម្រាលកូនរួចហើយ ម៉ាក់ៗបានធូរខ្លួនខ្លាំងមែនទែន ប៉ុន្តែមិនមែនមានន័យថា ម៉ាក់ៗរួចផុតពីបញ្ហាសុខភាពតូចតាចមួយចំនួនទេ។ ក្នុងចំណោមបញ្ហាកើតឡើងក្រោយឆ្លងទន្លេទាំងអស់ ក្នុងនោះបញ្ហាទល់លាមកក្រោយសម្រាល ជាបញ្ហាគួរឲ្យធុញទ្រាន់មួយដែលស្រីៗអាចជួបប្រទះ។
ការទល់លាមកក្រោយសម្រាលច្រើនតែផ្ដល់អារម្មណ៍រំខានដល់ម៉ាក់ៗ ហើយក៏អាចបណ្ដាលមកពីកត្តាជាច្រើនដែលទាក់ទងនឹងអ្វីកំពុងកើតឡើងក្នុងរាងកាយរបស់ម៉ាក់ៗទាំងមុន អំឡុងពេល និងក្រោយពេលសម្រាលកូន។ មូលហេតុទូទៅនៃបញ្ហាទល់លាមកក្រោយសម្រាលរួមមាន៖
- សម្រាលដោយវះកាត់៖ ជាធម្មតា ប្រព័ន្ធរំលាយអាហារត្រូវការចំណាយពេល ៣-៤ថ្ងៃ ដើម្បីដំណើរការធម្មតាម្ដងទៀត បន្ទាប់ពីមានការវះកាត់ រាប់បញ្ចូលទាំងការវះកាត់សម្រាលកូន។
- ខូចខាតសាច់ដុំរន្ធគូទ ឬសាច់ដុំអាងត្រគាក៖ ការប្រឹងដែលកើតឡើងអំឡុងពេលសម្រាល អាចធ្វើឲ្យរាងកាយម៉ាក់ៗពិបាកធ្វើចលនាពោះវៀនឲ្យប្រក្រតីឡើងវិញ។
- ខ្វះជាតិទឹក៖ កង្វះជាតិទឹកក្នុងរាងកាយ អាចកើតឡើងដោយសារតែការមិនផឹកទឹកអំឡុងពេលសម្រាល ឬម៉ាក់ៗក្អួត ឬមានការធ្លាក់ឈាម អាចធ្វើឲ្យដំណើរការបត់ជើងយឺតយ៉ាវ ជាមូលហេតុបង្កបញ្ហាទល់លាមកក្រោយសម្រាល។
- បម្រែបម្រួលអ័រម៉ូន៖ ការផ្លាស់ប្ដូរអ័រម៉ូនដែលចាប់ផ្ដើមនៅពេលពពោះ និងប្រែប្រួលបន្តិចម្ដងៗយ៉ាងឆាប់រហ័សក្រោយពេលសម្រាល អាចធ្វើឲ្យមុខងារពោះវៀនថយចុះអាចធ្វើឲ្យមានបញ្ហាទល់លាមកក្រោយសម្រាលដែរ។
- ញ៉ាំថ្នាំជាតិដែក៖ ការញ៉ាំថ្នាំជាតិដែក បើម៉ាក់ៗមានភាពស្លេកស្លាំងក្រោយសម្រាល ក៏អាចធ្វើឲ្យមានបញ្ហាទល់លាមកក្រោយសម្រាលដូចគ្នា។
- ការមិនញ៉ាំអាហារ៖ ជាការឆ្លើយតបទៅនឹងការមិនញ៉ាំអាហារ (ទាំងមុន និងក្រោយពេលសម្រាល) បណ្ដាលឲ្យចង្វាក់មុខងារធម្មតារបស់រាងកាយមានភាពយឺតយ៉ាវ។
វិធីដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាល
-ញ៉ាំទឹកឲ្យបានច្រើន-ចៀសវាងការទប់ពេលចង់បត់ជើង-មានរបបអាហារត្រឹមត្រូវ-ដើរ ឬធ្វើសកម្មភាពរាងកាយច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]