បច្ចុប្បន្ននៅប្រទេសយើង ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីវិជ្ជមានវីរុសបំប្លែង Omicron ចំនួន ៤ ករណី។ ទោះបីជាមិនមានវីរុសបំប្លែងថ្មីនេះក៏ដោយ ក៏យើងត្រូវបន្តការពារ និងអនុវត្តវិធានការសុខាភិបាលតាមការណែនាំរបស់ក្រសួងដែរ។ វិធានការការពារខ្លួនចាំបាច់មួយនោះ គឺការយល់ដឹងពីការចម្លង និងពីរោគសញ្ញាចេញក្រោយឆ្លងរបស់វីរុស ពិសេសវីរុសបំប្លែងថ្មីនេះឲ្យច្បាស់។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត Amir Khan គ្រូពេទ្យរបស់សេវាសុខភាពជាតិនៃចក្រភពអង់គ្លេសបានកត់សម្គាល់ពីរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងងាយបែងចែកវីរុសបំប្លែង Omicron ពីជំងឺផ្ដាសាយធម្មតា ជំងឺកូវីដ-១៩ ធម្មតា និងវីរុសបំប្លែងផ្សេងៗដូចជា វីរុស Delta ជាដើម។ រោគសញ្ញាដែលគួរឲ្យកត់សម្គាល់ជាងគេនោះគឺ ការបែកញើសពេលយប់។
«ប្រភេទនៃការបែកញើសពេលយប់ដែលប្រហែលធ្វើឲ្យយើងត្រូវក្រោកពីគ្រែទៅផ្លាស់ប្ដូរខោអាវ ព្រោះបែកញើសខ្លាំងពេក»។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតខាងលើ។
រោគសញ្ញាផ្សេងទៀតនៃវីរុសបំប្លែង Omicron គឺជាការរមាស់បំពង់ក (មានលក្ខណៈប្លែកពីការឈឺកមួយចំនួន) ក្អកស្ងួត អស់កម្លាំងខ្លាំង និងឈឺសាច់ដុំស្រាល។ លោកបន្តថា នេះជារឿងសំខាន់ដែលយើងបន្តសិក្សាពីរោគសញ្ញារបស់វីរុសថ្មី ហើយបើយើងចង់ទប់ស្កាត់ការរាលដាល Omicron ទូទាំងពិភពលោក យើងត្រូវធ្វើតេស្ដលើមនុស្សដែលចេញរោគសញ្ញាទាំងនេះ។
បន្ថែមពីនេះ ការសិក្សាថ្មីដែលចេញផ្សាយកាលពីសប្ដាហ៍មុនរបស់ JAMA Network Open បានរកឃើញថា មនុស្ស ៤នាក់ក្នុងចំណោម ១០នាក់ដែលឆ្លងជំងឺកូវីដ-១៩ មិនបង្ហាញរោគសញ្ញាអ្វីទេ ប៉ុន្តែនៅតែអាចចម្លងវីរុសបង្កើនហានិភ័យរីករាលដាលនៃជំងឺនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]