បរទេស៖ ក្រុមហ៊ុន Tesla បានយល់ព្រមធ្វើការផ្លាស់ប្ដូរលើមុខងារ Passenger Play របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកជិះអាចលេងហ្គេមបាន​ នៅលើអេក្រង់ថាច់ស្គ្រីន ខណៈពេលរថយន្តកំពុងធ្វើចលនា។ នេះជាការធ្វើតាម ការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA)។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយក្រុមហ៊ុន Tesla ថា ការធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរនឹងបិទមុខងារនេះ ខណៈពេលកំពុងបើកបរ។ ក្រុមហ៊ុនរថយន្តរបស់លោក Elon Musk បានប្រឈមមុខនឹងការរិះគន់ថា មុខងារមួយនេះគឺមានគ្រោះថ្នាក់។ កាសែត New York Times បានរាយការណ៍ថា ក្រុមហ៊ុន​ Tesla បានទាក់ទងទីភ្នាក់ងារ NHTSA ដោយផ្ទាល់។ ភ្នាក់ងារនេះបានប្រាប់កាសែតថា៖ «មុខងារ Passenger Play ឥឡូវនេះនឹងត្រូវបានចាក់សោ និងមិនអាចប្រើប្រាស់បាន នៅពេលរថយន្តកំពុងធ្វើចលនា»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារ NHTSA បាននិយាយទៀតថា មុខងារ Passenger Play អាចរំខានអ្នកបើកបរ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។ ទោះបីជាការលេងហ្គេមនៅលើអេក្រង់ថាច់ស្គ្រីនរបស់រថយន្ត មិនមែនសម្រាប់អ្នកបើកបរ ហើយបានសួរបញ្ជាក់ថាអ្នកលេងត្រូវតែជាអ្នកដំណើរ វាមិនអាចរារាំងអ្នកបើកបរ កុំឲ្យលេងវាបានដែរ។ ដំបូងឡើយ មុខងារនេះអាចប្រើបានតែនៅពេលដែលរថយន្តឈប់នៅស្ងៀមប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានផ្លាស់ប្ដូរ នៅក្នុងខែធ្នូ ឆ្នាំ២០២០ ដែលអនុញ្ញាតឲ្យលេងហ្គេមបាន នៅពេលរថយន្តកំពុងផ្លាស់ទី៕

ទិដ្ឋភាពខាងក្នុងរថយន្ត Tesla

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]