ម៉ាក់ៗមួយចំនួន អាចមានអារម្មណ៍ចង់ញ៉ាំសាច់អន្ទង់នៅអំឡុងពេលពពោះ។ ប៉ុន្តែ តើការញ៉ាំអន្ទង់អាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?
ពិតណាស់ អន្ទង់សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលស្រីៗយើងអាចបញ្ចូលក្នុងរបបអាហារនៅអំឡុងពេលពពោះ ដើម្បីធានាថាម៉ាក់ៗទទួលបានសុខភាពល្អ ក៏ដូចជាកូនក្នុងផ្ទៃមានការអភិវឌ្ឍប្រក្រតី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអន្ទង់ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះអំឡុងពេលពពោះ?
១. ជំរុញសកម្មភាពរាងកាយ
អន្ទង់ផ្ទុកបរិមាណកាឡូរីខ្ពស់ រហូតដល់ទៅ១ ៣៥០កាឡូរី និង៣០៣គីឡូកាឡូរីសម្រាប់សាច់អន្ទង់ចំនួន១០០ក្រាម។ ដូចនេះហើយ ការញ៉ាំសាច់អន្ទង់អំឡុងពេលពពោះ អាចជួយបង្កើនថាមពល ក៏ដូចជាប្រឆាំងនឹងអាការៈអស់កម្លាំងបានផងដែរ។
២. ប្រភពនៃប្រូតេអ៊ីន
បន្ថែមពីនេះ អន្ទង់ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ដែលអាចបង្កើនប្រព័ន្ធការពារក្នុងរាងកាយ។ ហេតុនេះហើយ ម៉ាក់ៗគប្បីញ៉ាំប្រូតេអ៊ីនអំឡុងពេលពពោះ ដើម្បីជួយដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
៣. សម្បូរវីតាមីន
ពិតណាស់ អន្ទង់សម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីនA និងវីតាមីនB12។ ការញ៉ាំសាច់អន្ទង់ អាចជួយបង្កើនសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយ ដែលជួយទប់ស្កាត់បញ្ហាស្រ្តេស ក៏ដូចជាកម្ចាត់រ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត អន្ទង់ក៏អាចជួយការពារទារកក្នុងផ្ទៃពីហានិភ័យនៃការកើតមិនគ្រប់ខែ ទម្ងន់ស្រាលនៅពេលសម្រាល និងខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទ ជាដើម។
៤. ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អ
បន្ថែមពីនេះ អន្ទង់ក៏ផ្ទុកសារធាតុរ៉ែផូស្វ័រផងដែរ។ ដូចនេះ ការញ៉ាំសាច់អន្ទង់ អាចជួយឲ្យឆ្អឹងរបស់ទារកក្នុងផ្ទៃរឹងមាំ និងមានសុភាពល្អ ព្រមទាំងទទួលបានការអភិវឌ្ឍគ្រោងឆ្អឹងទាំងមូលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ស្ត្រីពពោះគប្បីញ៉ាំសាច់អន្ទង់ក្នុងបរិមាណណា?
ស្ត្រីពពោះគប្បីញ៉ាំសាច់អន្ទង់ក្នុងកម្រិតមួយសមល្មម ពីព្រោះថាបើយើងញ៉ាំច្រើនជ្រុល វាអាចបង្កគ្រោះថ្នាក់ដល់ទាំងម្ដាយ និងកូនក្នុងផ្ទៃ។ ទន្ទឹងនឹងនេះដែរ ការញ៉ាំអន្ទង់ដែលឆ្អិនល្អ អាចជួយកាត់បន្ថយហានិភ័យនៃការបង្ករោគក្នុងក្រពះ និងការពុលអាហារ។ យ៉ាងណាមិញ ស្ត្រីពពោះគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យមុនពេលចាប់ផ្ដើមបញ្ចូលសាច់អន្ទង់ក្នុងរបបអាហារ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]