អាហារផ្ទុកជាតិបាស ជួយរក្សាកម្រិត pH ក្នុងរាងកាយរបស់យើងឲ្យនៅត្រឹមត្រូវល្អ កាត់បន្ថយការកើនឡើងនៃជាតិអាស៊ីដ និងជួយជំរុញកម្រិតថាមពលដល់រាងកាយ ដែលការណ៍នេះជួយឲ្យរាងកាយយើងមានសុខភាពល្អ។
ក្នុងឈាមរបស់យើងមានជាតិបាស ហើយក្នុងក្រពះរបស់យើងមានជាតិអាស៊ីដខ្ពស់ ដូចនេះ ការញ៉ាំអាហារមានជាតិបាសនឹងជួយរក្សាកម្រិត pH របស់បាសឲ្យមានតុល្យភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បាស និងអាស៊ីដ
កម្រិត pH ត្រូវគេកំណត់ពី ០ ទៅ១៤ បើសិនជា pH ទាបជាង ៧មានន័យថាជាអាស៊ីដ ហើយបើ pH ធំជាង៧គេថាជាបាស និងបើសិនជា pH ស្មើនឹង ៧ នោះគេហៅថាណឺត។
ការមានតុល្យភាពរវាងអាស៊ីដ និងបាសក្នុងរាងកាយគឺជារឿងសំខាន់សម្រាប់សុខភាព។ ដំណើរការរបស់រាងកាយយើងមួយចំនួនពឹងផ្អែកទៅលើតែបាស ឬអាស៊ីដ តែប៉ុណ្ណោះ។ ឧទាហរណ៍ដូចជា ស្បែក ក្រពះ ប្លោកនោម តំបន់ប្រដាប់ភេទ គឺមានអាស៊ីដខ្ពស់ ព្រោះអាស៊ីដអាចការពារសរីរាង្គទាំងនោះពីការបង្ករោគផ្សេងៗ។ ដូចគ្នាដែរ សរីរាង្គផ្សេងទៀត និងកោសិកាផង ត្រូវការជាតិបាសទៅវិញ។
ដោយសារតែអង់ហ្ស៊ីម និងប្រតិកម្មគីមីក្នុងរាងកាយមួយចំនួនត្រូវការកម្រិត pH ជាក់លាក់ នោះបើសិនជាមានការប្រែប្រួលកម្រិត pH ណាមួយកើតឡើងអាចនឹងប៉ះពាល់ដល់ដំណើរការរបស់រាងកាយ។ ជាធម្មតា រាងកាយយើងត្រូវការ pH ក្នុងកម្រិត ៧,៤។
២. អត្ថប្រយោជន៍របបអាហារមានជាតិបាស
អាហារបែបលោកខាងលិចមួយចំនួនពេលញ៉ាំទៅធ្វើឲ្យរាងកាយរបស់យើងឡើងជាតិអាស៊ីដ ព្រោះតែអាហារទាំងនោះមានខ្លាញ់មិនល្អ ប្រូតេអ៊ីនច្រើនពេក មិនសូវមានកាកសរសៃ និងមានជាតិស្ករច្រើនជាដើម។ នៅពេលរាងកាយមានអាស៊ីដច្រើនពេក អាចធ្វើឲ្យការរលាកកើតឡើង និងបង្កើនហានិភ័យកើតជំងឺផ្សេងៗជាច្រើនទៀត។ អាហារសម្បូរជាតិអាស៊ីដមានដូចជាអាហារកែច្នៃ កាហ្វេអ៊ីន ស្ករ និងប្រូតេអ៊ីនពីសាច់សត្វជាដើម។
ចំណែកអាហារដែលមានជាតិបាសវិញ ជួយរក្សាតុល្យភាពកម្រិត pH ដែលអាចជួយកាត់បន្ថយជាតិអាស៊ីដក្នុងរាងកាយ។ ដូចនេះហើយ របបអាហារមានជាតិបាស នឹងជួយកាត់បន្ថយការរលាកដែលអាចប៉ះពាល់ដល់ខួរក្បាល ស្បែក ពោះវៀន និងសាច់ដុំ ជាដើម។
៣. អាហារមានជាតិបាស
អាហារមួយចំនួនដូចជាក្រូច ទឹកផ្លែប៉ោម អាចត្រូវអ្នកខ្លះយល់ច្រឡំថាសម្បូរជាតិអាស៊ីដ តែតាមការពិតអាហារទាំងនេះពេលយើងញ៉ាំចូលទៅនឹងបំប្លែងជាបាសទៅវិញ។
អាហារសម្បូរជាតិបាសផ្សេងទៀតមានដូចជា ទឹក បន្លែស្លឹកបៃតង ផ្លែឈើស្រស់ ខាត់ណាខៀវ ខ្ទឹមស សណ្ដែក ប៉េងប៉ោះ ការ៉ុត ផ្លែបឺរ និងប្រេងអូលីវ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]