ស្រីៗយើងតែងតែប្រាថ្នាចង់បានស្បែកទន់រលោង គួរឲ្យទាក់ទាញ។ ពិតណាស់ ជើងក៏ជាផ្នែកសំខាន់ដែលយើងគប្បីយកចិត្តទុកដាក់ថែទាំដូចគ្នា ហើយដើម្បីឲ្យជើងរបស់យើងទន់ល្មើយ និងមានស្បែកភ្លឺថ្លា គ្នាយើងគប្បីអនុវត្តតិចនិកទាំងនេះ។
១. ទម្លាប់សម្អាតជើង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការថែទាំជើងឲ្យស្អាត និងមានសុខភាពល្អមានសារសំខាន់ណាស់។ ដូចនេះ យើងគប្បីសម្អាតជើងឲ្យបានសព្វល្អជាមួយនឹងទឹកក្ដៅឧណ្ហៗ និងសាប៊ូដែលគ្មានជាតិកាត់ មុនពេលចូលគេងជារៀងរាល់យប់ ដើម្បីបង្ការការឆ្លងមេរោគ និងជំងឺផ្សេងៗ។ បន្ទាប់មក ជូតជើងឲ្យស្ងួតជាមួយនឹងកន្សែងទន់ ហើយជូតកោសិកាស្បែកដែលងាប់ថ្នមៗ ជាមួយនឹងកំណាត់ក្រាស់។
២. ប្រើម្សៅBaking Soda
ម្សៅBaking Soda ជាភ្នាក់ងារជម្រុះកោសិកាចាស់ៗដ៏ល្អបំផុតមួយ ដែលអាចជួយឲ្យស្បែកទន់ល្មើយ។ ចូរលាយម្សៅBaking Soda ក្នុងបរិមាណតិចតួច ជាមួយនឹងទឹក និងលាបលើជើង។ បន្ទាប់មក ត្រដុសជើង ដើម្បីកម្ចាត់ស្បែកងាប់ចេញ ដោយលាងសម្អាតឲ្យបានស្អាត រួចជូតឲ្យស្ងួត។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន ៣ទៅ៤ដងក្នុងមួយសប្ដាហ៍ មុនពេលចូលគេង។ បើគ្មានម្សៅBaking Soda យើងអាចប្រើប្រាស់អំបិលជំនួសក៏បាន។
៣. ទឹកឃ្មុំ
ទឹកឃ្មុំជាក្រែមផ្ដល់សំណើមដ៏អស្ចារ្យ ហើយមានគុណប្រយោជន៍ជួយឲ្យស្បែកទន់ល្មើយ។ ជាមួយគ្នានេះដែរ ទឹកឃ្មុំឆៅក៏អាចជួយកម្ចាត់ស្បែកជើងស្ងួតផងដែរ។ យើងគប្បីត្រាំជើងរបស់យើងរយៈពេល១០ទៅ១៥នាទី រួចត្រដុសទឹកឃ្មុំលើជើង និងទុកចោលរយៈពេល ៥ទៅ១០នាទី។ ក្រោយមក លាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ និងធ្វើដូចនេះរយៈពេល ៣ទៅ៤ដងក្នុងមួយសប្ដាហ៍។
៤. បំប៉នស្បែកដោយប្រើប្រេង
ប្រេងអូលីវ ជារូបមន្តល្អបំផុតជួយឲ្យស្បែកជើងរលោងស្អាត។ ជាពិសេស ប្រេងអូលីវអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយឲ្យបរិវេណនោះទន់ល្មើយ។ រីឯប្រេងដូងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យជើងទន់រលោង ពីព្រោះវាផ្ទុកសារធាតុប្រឆាំងផ្សិត និងបាក់តេរីដែលស័ក្ដិសមបំផុតសម្រាប់ស្បែកជើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]