គ្នាយើងពិតជាដឹងហើយថាពេលកើតជំងឺផ្ដាសាយម្ដងៗថាពិបាកក្នុងខ្លួន និងរំខានប៉ុនណានោះ។ ជំងឺផ្ដាសាយធម្មតាបង្កឡើងដោយវីរុសដែលឆ្លងចូលទៅក្នុងបំពង់ក និងច្រមុះ និងមានរោគសញ្ញាដូចជាហៀរសម្បោរ ឈឺក ក្អក តឹងច្រមុះ ឈឺខ្លួនប្រាណ និងឈឺក្បាលតិចតួច កណ្ដាស់ ឬអាចមានក្ដៅខ្លួនបន្តិចបន្តួចផងដែរ ដែលអាការៈទាំងនេះធ្វើឲ្យយើងអស់កម្លាំង។
យ៉ាងណា ជំងឺផ្ដាសាយមិនបង្កគ្រោះថ្នាក់នោះទេ គ្រាន់តែជំងឺមួយនេះអាចត្រូវការពេលរហូតដល់ពីរសប្ដាហ៍ដើម្បីឲ្យអាការៈបានធូរស្បើយឡើងវិញ។ បើផ្ដាសាយពិបាកអ៊ីចឹង យើងគួរចេះវិធីបង្ការជាមុនទើបល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លាងសម្អាតដៃឲ្យបានញឹកញាប់
ដៃមិនស្អាត ហើយយើងយកមកប៉ះនឹងមុខមាត់ច្រើនដងទៀតនោះ ពិតជាមានបញ្ហាមិនខាន។ ដៃមិនស្អាត មានជាប់វីរុស ឬបាក់តេរីមិនល្អ នឹងអាចឆ្លងចូលក្នុងប្រព័ន្ធរាងកាយរបស់យើងជាក់ជាមិនខាន។ ដូចនេះហើយ យើងត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីបង្ការបញ្ហាឆ្លងមេរោគបង្កជាជំងឺផ្សេងៗ ពិសេសជំងឺផ្ដាសាយ។
២. បន្ថែមវីតាមីនD
ការសិក្សារកឃើញថា អ្នកដែលមិនមានវីតាមីន D គ្រប់គ្រាន់អាចនឹងងាយប្រឈមនឹងជំងឺផ្លូវដង្ហើមជាងអ្នកមានវីតាមីនD គ្រប់គ្រាន់ ដោយអាចបង្កឲ្យមានបញ្ហាក្អក រមាស់ក តឹងច្រមុះ ជាដើម។ វីតាមីន D អាចទទួលបានពីព្រះអាទិត្យ ហើយកោសិការបស់យើងត្រូវការវីតាមីនD ដើម្បីដំណើរការប្រព័ន្ធភាពស៊ាំ។ ក្រៅពីពន្លឺព្រះអាទិត្យ វីតាមីនD ក៏អាចរកបាននៅក្នុងអាហារមួយចំនួនដូចជាទឹកដោះគោបន្ថែមវីតាមីនD ស៊ុត ផ្សិត សាច់គោ និងទឹកក្រូចស្រស់ជាដើម។
៣. កាត់បន្ថយស្ត្រេស
បើដឹងថាយើងមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត យើងគួររកពេលសម្រាកលំហែខ្លះ។ បញ្ហាធុញថប់ ស្ត្រេសអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ និងងាយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺផ្ដាសាយ។ ការហាត់ប្រាណ ហាត់យ៉ូហ្កា ការដើរកម្សាន្ត ឬជជែកលេងជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារ សុទ្ធតែអាចជួយសម្រាលបញ្ហាក្នុងចិត្តបាន។
៥. គេងឲ្យបានគ្រប់គ្រាន់
គេងបានគ្រប់គ្រាន់ ជាគន្លឹះសំខាន់មួយក្នុងការជួយការពារយើងពីជំងឺផ្ដាសាយ។ ការសិក្សាបានរកឃើញថាអ្នកដែលគេងតិចជាងប្រាំពីរម៉ោងក្នុងមួយយប់ មានលទ្ធភាពឆ្លងជំងឺផ្ដាសាយបីដងខ្ពស់ជាងអ្នកគេងបានប្រាំពីរម៉ោង ឬច្រើនជាងនេះក្នុងមួយយប់។ ជាការណែនាំយើងគួរគេងឲ្យបានចន្លោះពីប្រាំពីរ ទៅប្រាំបួនម៉ោងក្នុងមួយយប់។
៦. ញ៉ាំអាហារសម្បូរជាតិស័ង្កសី
ការសិក្សាបានរកឃើញថាជាតិស័ង្កសីជួយកាត់បន្ថយសមត្ថភាពលូតលាស់របស់វីរុស។ ដូចគ្នាដែរ បើសិនជាកើតជំងឺផ្ដាសាយ ការញ៉ាំអាហារសម្បូរជាតិស័ង្កសី ក៏អាចជួយសម្រួលអាការៈបានដូចគ្នា។ អាហារសម្បូរជាតិស័ង្កសីមានដូចជាតៅហ៊ូ សាច់ អ័យស្ទ័រ ពពួកសណ្ដែក គ្រាប់ធញ្ញជាតិ និងស៊ុត ជាដើម។
ជាការពិតមនុស្សយើងម្នាក់ៗអាចនឹងកើតជំងឺផ្ដាសាយម្ដង ឬពីរដងក្នុងមួយឆ្នាំ ឬញឹកញាប់ជាងនេះទៅតាមស្ថានភាពសុខភាពជាក់ស្ដែង។ ថ្វីបើជំងឺផ្ដាសាយមិនបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ តែយើងក៏ត្រូវយកចិត្តទុកដាក់លើអាការៈដែរ បើសិនជាមានចេញរោគសញ្ញាក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាផ្ដាសាយមិនបានថមថយ គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងច្បាស់ថាយើងអាចមានជំងឺផ្សេងឬយ៉ាងណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]