ជាធម្មតា មនុស្សយើងមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បន្តិចនៅពេលព្រឹក ប៉ុន្តែចំពោះមនុស្សមួយចំនួនដែលមានជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅពេលព្រឹក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ពេលព្រឹក?
ហេតុផលគេដឹងជាទូទៅថាជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក រួមមានអាហារសម្រន់យើងញ៉ាំមុនពេលគេងដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងញ៉ាំថ្នាំជំងឺទឹកនោមផ្អែមមិនគ្រប់គ្រាន់។ ប៉ុន្តែហេតុផលដែលមិនសូវមានគេស្គាល់ចំនួន ២ អាចបណ្ដាលឲ្យមានបញ្ហាជាតិស្ករក្នុងឈាមខ្ពស់ពេលព្រឹកគឺ៖
ទី១. Dawn Phenomenon៖ រាងកាយយើងប្រើប្រាស់គ្លុយកូស (ជាតិស្ករ) សម្រាប់ជាថាមពល ហើយគ្លុយកូសមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ថាមពលបន្ថែមគ្រប់គ្រាន់ ដើម្បីអាចក្រោកពីគេងពេលព្រឹកបាន។ ដូចនេះ ក្នុងរយៈពេលមួយព្រឹកព្រលឹម ជាធម្មតានៅចន្លោះម៉ោង ៣-៨ព្រឹក រាងកាយយើងចាប់ផ្ដើមបញ្ចេញជាតិគ្លុយកូសដែលត្រូវបានរក្សាទុក ដើម្បីត្រៀមថាមពលសម្រាប់ថ្ងៃថ្មី។
ក្នុងពេលជាមួយគ្នា រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលកាត់បន្ថយភាពប្រែប្រួលរបស់យើងចំពោះអាំងស៊ុយលីន។ លើសពីនេះ ព្រឹត្តិការណ៍ទាំងនេះអាចនឹងកើតឡើង ពេលដែលកម្រិតជាតិថ្នាំទឹកនោមផ្អែមដែលយើងលេបមួយថ្ងៃមុន ចាប់ផ្ដើមសាបអស់ ជាហេតុបណ្ដាលឲ្យយើងមានជាតិស្ករក្នុងឈាមខ្ពស់ពេលព្រឹក។
ទី២. ឥទ្ធិពល Somogyi៖ បើជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេកពេលពាក់កណ្ដាលយប់ពេលយើងកំពុងគេង នោះរាងកាយយើងនឹងបញ្ចេញអ័រម៉ូនក្នុងគោលបំណង “ជួយសង្គ្រោះ” យើងពីជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលជំរុញឲ្យថ្លើមបញ្ចេញជាតិស្ករដែលរក្សាទុកក្នុងបរិមាណច្រើនជាងធម្មតា។ ប៉ុន្តែ ចំពោះអ្នកជំងឺទឹកនោមផ្អែម ការដែលបញ្ចេញជាតិស្ករច្រើនជាងតម្រូវការមិនល្អទេ ហើយក៏ជាហេតុបណ្ដាលឲ្យជាតិស្ករក្នុងឈាមខ្ពស់ពេលព្រឹក។
មូលហេតុទាំង ២នេះនៃកម្រិតជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹក គឺជាលទ្ធផលនៃការបម្រែបម្រួលក្នុងរាងកាយ និងប្រតិកម្មដែលកើតឡើងនៅពេលយើងកំពុងគេង។
តិចនិកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ពេលព្រឹក
ចំពោះ Dawn Phenomenon យើងអាចដោះស្រាយបានតាមរយៈ ផ្លាស់ប្ដូរប្រភេទថ្នាំជំងឺទឹកនោមផ្អែម(ពិភាក្សាជាមួយគ្រូពេទ្យ) ញ៉ាំអាហារពេលព្រឹកតិចជាងមុន ឬបង្កើនកម្រិតថ្នាំទឹកនោមផ្អែមពេលព្រឹក ទៅតាមវេជ្ជបញ្ជាជាដើម។
ចំពោះ Somogyi យើងអាចដោះស្រាយបានដោយ បន្ថយកម្រិតថ្នាំជំងឺទឹកនោមផ្អែម (ពិភាក្សាជាមួយគ្រូពេទ្យ)ដែលបណ្តាលឲ្យមានកម្រិតទាបពេញមួយយប់ បន្ថែមអាហារសម្រន់ពេលចូលគេងដែលរួមបញ្ចូលកាបូអ៊ីដ្រាត ធ្វើលំហាត់ប្រាណពេលល្ងាច។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]