ជា​ការ​ពិត​ណាស់ រាងកាយ​របស់​បញ្ជូន​សញ្ញា​ប្រាប់​អំពី​បញ្ហា​សុខភាព​ដែលយើង​កំពុង​ជួប​ប្រទះ ប៉ុន្តែ​ដោយសារតែ​យើង​មិន​ដឹង​នាំឲ្យ​មិន​សូវ​ចាប់​អារម្មណ៍។ សញ្ញាព្រមាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​អាច​កើត​មាន​លើ​រាង​កាយ ហើយ​​អណ្ដាត​ក៏​អាច​បញ្ចេញសញ្ញាឲ្យយើងដឹងដែរ។ មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​អាច​ដឹង​បាន​ពី​សុខភាព​ដោយ​គ្រាន់​តែ​សង្កេត​មើល​​សញ្ញា​ដែលអណ្ដាតយើង​ព្យាយាម​ប្រាប់​ដូច​ខាង​ក្រោម។

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពណ៌​ក្រហម​ដូច​ស្ត្របឺរី

នេះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​គ្នា​យើង​​មិន​បាន​ទទួល​វីតាមីន​គ្រប់គ្រាន់។ ប្រសិន​បើ​អណ្ដាត​មាន​សភាព​ភ្លឺ​រលោង ឬ​មាន​ពណ៌​ក្រហម​ស្ត្របឺរី មានន័យ​ថា​យើង​មាន​ជាតិ​ដែក ឬ​វីតាមីន B12 មិន​គ្រប់​គ្រាន់​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​នឹង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​ផឹក​ភេសជ្ជៈ​ក្ដៅ និង​ញ៉ាំ​អាហារ​ហឹរ។

២. ជ្រាំង​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត

អណ្ដាត​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត​នៅ​ចំ​កណ្ដាល​អាច​មើល​ទៅ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ភាគ​ច្រើន​គ្រាន់​តែ​ជា​សញ្ញា​នៃ​ការ​ធ្វើ​អនាម័យ​មិន​ល្អ ការ​ជក់​បារី ឬ​ផឹក​កាហ្វេ ឬ​តែ​ខ្មៅ​ច្រើន។ ជា​លទ្ធផល វា​អាច​មាន​ក្លិន​មិន​ល្អ​ចេញ​ពី​មាត់ និង​ពិបាក​សម្គាល់​រសជាតិ។ រឿង​ដំបូង​យើង​គួរ​ធ្វើ​គឺ​បោះបង់​ទម្លាប់​អាក្រក់​ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ខ្មៅ​ចោល និង​ចាប់​ផ្ដើម​សម្អាត​អណ្ដាត​ជា​ប្រចាំ​រាល់​ពេល​ដុស​ធ្មេញ។

៣. ជ្រាំង​ពណ៌​ស

ការ​ឡើង​ជ្រាំង​អណ្ដាត​ពណ៌​ស អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ជំងឺ Candidiasis។ សញ្ញា​នេះ​លេច​ឡើង​នៅ​ពេល​ដែល Candida albicans (មេរោគ​ផ្សិត​) លូតលាស់​ខ្លាំង​ពេក ហើយ​មូល​ហេតុ​បង្ក​បញ្ហា​នេះ​អាច​បណ្ដាល​មកពី​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិច កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ឬ​សម្ពាធ​ឈាម​ខ្ពស់។

៤. អណ្ដាត​ប្រេះ

ជា​ធម្មតា ស្នាម​ប្រេះ​លើ​អណ្ដាត​មិន​​បង្ក​ជា​ក្ដី​បារម្ភ​អ្វី​ទេ ប៉ុន្តែ​ប្រសិន​បើ យើង​មិន​ដុស​ធ្មេញ​បាន​ខ្ជាប់​ខ្ជួន​ទេ នោះ​ការ​ឆ្លង​រោគ​អាច​កើត​ឡើង។ ការ​ឆ្លង​មេរោគ​ផ្សិត​អាច​វិវឌ្ឍ​ត្រង់​កន្លែង​ប្រេះ ហើយ​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ខ្លាំង និង​ធ្វើ​ឲ្យ​ក្រហាយ។

៥. អណ្ដាត​ឡើង​អុជ​សៗ

ការ​ឡើង​អុជសៗ​បែប​នេះ​អាច​ជា​សញ្ញា​ថា​មាន​អ្វី​ធ្វើ​ឲ្យ​ប្រតិកម្ម​ស្បែក។ ឧទាហរណ៍ ពេល​យើង​យក​អណ្ដាត​ទៅ​ត្រដុស​ជាប់​នឹង​ធ្មេញ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ។ ប៉ុន្តែ​ភាគ​ច្រើន សញ្ញា​នេះ​គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​កោសិកា​លើ​​ជក់​បារី។ ចន្លោះ​ពី​៥ភាគរយ ទៅ១៧​ភាគរយ នៃ​កោសិកា​ទាំង​នេះ​អាច​ជា​កោសិកា​មុន​មហារីក ហើយ​បើ​ស្នាម​អុជសៗ​ទាំង​នោះ​មិន​បាត់​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ វា​ជា​រឿង​សំខាន់​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។

៦. អណ្ដាត​ឡើង​អុជ​ក្រហម ឬ​ពង​បែក

អណ្ដាត​ឡើង​អុជក្រហម ឬ​ពងបែក​ដែល​មិន​បាត់​ក្នុង​រយៈ​ពេល​យូរ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ។ សញ្ញា​នេះ​ច្រើន​តែ​ជាប់​ទាក់​ទង​នឹង​មហារីក​អណ្ដាត ហើយ​បើ​អណ្ដាត​មាន​សញ្ញា​នេះ យើង​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៧. ក្រហាយ​អណ្ដាត

ក្រហាយ​អណ្ដាត​ជា​សញ្ញា​ទូទៅ​មួយ​ចំពោះ​ស្ត្រី​ដែល​ជិត​ដល់​ពេលអស់​វដ្ដ​រដូវ ហើយ​អ័រម៉ូន​ផ្លាស់ប្ដូរ។ លើស​ពី​នេះ ក៏អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ខុស​ដែរ (មនុស្ស​មួយ​ចំនួន​អាច​អាលែកហ្ស៊ី​នឹង​សារធាតុ​ផ្សំ​ខ្លះ​ក្នុង​ថ្នាំ​ដុស​ធ្មេញ)។

៨. ឡើង​កន្ទួល ឬ​ពក​ៗ​លើ​អណ្ដាត

សញ្ញា​នេះ​ភាគ​ច្រើន​មិន​បង្ហាញ​ពី​បញ្ហា​សុខភាព​ណា​មួយ​យើង​គួរ​បារម្ភ​ទេ ប្រសិន​បើ​វា​មិន​មាន​ការ​ឈឺ​ចាប់។

៩. អណ្ដាត​ឡើង​ផ្សិត

ប្រសិន​បើ អណ្ដាត​មាន​ដំបៅ​ឈឺ​ចាប់ នេះ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​ច្រាំងអណ្តាត ដែល​ជា​ជំងឺ​កើត​មាន​ញឹកញាប់​បំផុត​ចំពោះ​កុមារ ប៉ុន្តែ ២០ភាគរយ នៃ​មនុស្ស​ពេញ​វ័យ​ក៏​មាន​ដែរ។ សញ្ញា​នេះ​ក៏​ជា​សញ្ញា​នៃ​ភាព​តាន​តឹង និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ តែ​ជា​ធម្មតា​ពួក​​អាច​បាត់​ក្នុង​រយៈ​ពេល ២ សប្ដាហ៍ ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]