គ្រប់សរីរាង្គលើរាងកាយយើង មិនថាធំ ឬតូច សុទ្ធតែមានភាពចាំបាច់ជួយឲ្យរាងកាយដំណើរការបានប្រក្រតី ហើយក្នុងនោះក៏មានតម្រងនោមដែរ។ ត្បិតតែតម្រងនោមជាសរីរាង្គតូចមួយ តែមានមុខងារសំខាន់ៗដូច ចម្រោះជាតិពុល រក្សាលំនឹងជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ ក៏ដូចជាផលិតអ័រម៉ូនមួយចំនួន។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ដោយសារតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់តម្រងនោម ហេតុនេះហើយយើងគួរចេះថែរក្សាសុខភាពតម្រងនោម ដោយគ្រាន់តែអនុវត្តតិចនិកសាមញ្ញៗខាងក្រោមដូចជា៖
១- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥ – ៣លីត្រ/ថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយ និងការពាររលាកផ្លូវទឹកនោម និងក្រួសតម្រងនោម។
២- ញ៉ាំអាហារល្អចំពោះសុខភាពដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការញ៉ាំអាហារផ្អែមពេក ឬក៏ប្រៃពេក ដើម្បីការពារ និងគ្រប់គ្រងការលើសកម្រិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។
៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំ ដើម្បីធានាបាននូវទម្រង់រាងកាយមួយសមស្រប។
៤- ចៀសវាងការជក់បារី និងត្រូវកម្រិតការញ៉ាំគ្រឿងស្រវឹង ព្រោះបារី និងគ្រឿងស្រវឹងអាចធ្វើឲ្យខូចខាតសរសៃឈាម និងប៉ះពាល់សុខភាពតម្រងនោម។
៥- ចៀសវាងការប្រើប្រាស់ថ្នាំដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
៦- កាត់បន្ថយស្រ្តេស និងសម្រាកឲ្យបានគ្រប់គ្រាន់។
៧- ពិនិត្យ និងតាមដានសុខភាពឲ្យបានទៀងទាត់ និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស ពិសេសចំពោះអ្នកមានជំងឺលើសឈាម ឬទឹកនោមផ្អែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]