អស់រយៈពេលជាច្រើន សតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ ទៅលើ មធ្យោបាយ បំពាក់បំប៉ន មនុស្សជំនាន់ក្រោយ ឲ្យមានជំនាញ និង ចំណេះដឹងជាមូលដ្ឋាន សម្រាប់ការប្រកបរបរ ចិញ្ចឹម ជីវិត ។ ប៉ុន្តែនៅពេល ដែលឧស្សាហកម្ម មានការវិវត្ត ឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ ។

មនុស្ស ក្មេងៗគឺជា កម្លាំងពលកម្មនាពេលអនាគត របស់ ប្រទេស នីមួយៗ ហើយការវិនិយោគបរទេស ពឹងផ្អែកទៅលើធនធានមនុស្ស ដែល អាចរកបាន ។ កម្ពុជា គឺជាប្រទេស កំពុងអភិវឌ្ឍន៍ ដែលត្រូវការចាំបាច់បំផុត នូវធនធានមនុស្ស កាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះ មានសក្ដានុពលខ្លាំង ប្រសិនបើខ្លួនអាចសម្រប ទៅតាមបដិវត្តន៍ឧស្សាហកម្មទាំងឡាយ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលកន្លងមកពិភពលោក បានឆ្លងកាត់នូវដំណាក់កាល បដិវត្តន៍ឧស្សាហកម្ម ដូចខាងក្រោមនេះ ៖

• បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើមឡើងជាមួយនឹងការបង្កើតនូវម៉ាស៊ីន ប្រើចំហាយទឹក ដែលគេប្រើប្រាស់ទៅលើ ការផលិត ផលិតផលជាច្រើន នៅតាមរោងចក្រ ។

• បដិវត្តន៍ឧស្សាហកម្ម លើកទី២ គឺជារបកគំហើញ ថ្មីផ្នែក ឧស្សាហកម្មនៅក្នុង ផលិតកម្មដែលមានបរិមាណធំៗ ជាមួយនឹងការប្រើប្រាស់អគ្គិសនីឥន្ធនៈ និង ការផលិតដែកថែបកម្រិតខ្ពស់ ។

• បដិវត្តន៍ឧស្សាហកម្មលើកទី៣ គឺជាការចាប់ផ្ដើម នៃយុគសម័យ ឌីជីថល ដែលជាសម័យកាលមួយ ដែលគេចាប់ផ្ដើមប្រើប្រាស់ កុំព្យូទ័រអ៊ីនធឺណិត និង បណ្ដាញទូរសព្ទចល័ត ។

• បដិវត្តន៍ឧស្សាហកម្មលើកទី៤ គឺជា អនុផលនៃ បច្ចេកវិទ្យាជំនាន់ទី៣ ដែលជាការធ្វើ ស្វ័យប្រវត្តិកម្មដោយ ប្រព័ន្ធកុំព្យូទ័រ និងមនុស្សយន្ត ដើម្បីបំពេញទៅតាម សេចក្ដីត្រូវការជាបុគ្គល ។

ប្រព័ន្ធអប់រំ ជាប្រពៃណី ផលិតនូវជំនាញ និងចំណេះដឹង ដែល ប្រព័ន្ធនោះ រំពឹងចង់ឲ្យអ្នកសម្រេចឲ្យបាន ។ ការអប់រំប្រភេទនេះបង្កើតបាននូវ ធនធានមនុស្សទូទៅធម្មតា ដែលមិនមាន សមត្ថភាព សម្របខ្លួនទៅតាម បដិវត្តន៍ឧស្សាហកម្ម បន្ទាប់នាពេលខាងមុខនោះឡើយ ៖ មនុស្សយន្តដែលគេ បញ្ជាដោយ កម្មវិធីកុំព្យូទ័រ និង ការប្រើប្រាស់ AI នៅក្នុង វិស័យធ្វើដំណើរ ផលិតកម្មនិង ការដឹកជញ្ជូនទំនិញ ។

ចំណេះធ្វើផ្នែកឌីជីថលនឹងសំខាន់ កាន់តែខ្លាំង ពីព្រោះពិភពលោក នឹងប្រែប្រួល ។ បច្ចេកវិទ្យាគឺជាសសរស្ដម្ភ នៅក្នុងការកំណត់ អនាគត ។ ភាពប្រឈម គឺការអភិវឌ្ឍជំនាញឌីជីថល របស់សិស្សនិស្សិតដើម្បីឲ្យពួកគេអាចប្រើប្រាស់ ជំនាញឌីជីថលទាំងនេះបាន នៅពេលដែលពួកគេ ចូលក្នុងកម្លាំងពលកម្ម ។

SIS Cambodia ជាប្រព័ន្ធដែល ធ្វើ ឌីជីថលូបកម្ម ការអប់រំ សម្រាប់ សាលារៀនទាំងអស់នៅកម្ពុជា ។ កម្មវិធីនេះ មានបំណងប្រែក្លាយ សាលារៀនបែបប្រពៃណីឲ្យទៅជា កម្មវិធីអនឡាញដ៏ទំនើបទាន់សម័យ ។ នៅក្នុងដំណាក់កាលដំបូងៗ កម្មវិធីនេះផ្ដោត ទៅលើវិស័យ បច្ចេកវិទ្យាចំនួន ៥ ដូចខាងក្រោម ៖

1. ព័ត៌មាន និង ទិន្នន័យ

2. ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

3. ការបង្កើត មាតិកា

4. ការការពារ និងសន្តិសុខ

5. បរិយាកាស ឌីជីថល ។

ជាមួយនឹងអំណះអំណាង ដូចបានរៀបរាប់ខាងលើនេះ ឥឡូវនេះជាពេលវេលា ដ៏សំខាន់ក្នុងការងាកមកណែនាំ បច្ចេកវិទ្យាឌីជីថល ដល់ សិស្សានុសិស្ស ក្នុងលក្ខណៈមួយដែលងាយស្រួលប្រើ ជាទីបំផុត និង មិនធ្វើឲ្យសិស្សភ័យខ្លាច ។ ជាមួយនឹងការអប់រំបែប ឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូបអាច សម្រេចក្ដីសុបិន របស់ពួកគេតាមអនឡាញបាន ។

ក្រសួងអប់រំយុវជន និងកីឡាបានចាប់ដៃគូ សហការជាមួយ ក្រុមហ៊ុន មិត្តហ្វូន ដើម្បីធ្វើឌីជីថលុបនីយកម្ម ការអប់រំនិង ជំរុញសាលារៀនទាំងអស់ ឲ្យងាកមករកប្រព័ន្ធអនឡាញ ។ មិត្តហ្វូន បាន ចែកចាយស៊ីមកាត ដែល អាចប្រើអ៊ីនធឺណិត ដោយ មិនគិតថ្លៃ ហើយកម្មវិធី SIS Cambodia អាចដោនឡូត ចូលទូរសព្ទដៃ បានយ៉ាងងាយស្រួលជាទីបំផុត បន្ទាប់មកកម្មវិធីសិក្សារបស់សាលានឹងត្រូវ ដាក់បញ្ចូលនៅក្នុង កម្មវិធីនេះ ដើម្បីជួយសម្រាលបន្ទុក ចំណាយរបស់សិស្សានុសិស្ស មកពីគ្រួសារដែលមានជីវភាព មិនសូវធូរធារ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]