ជា​ទូទៅបន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ គ្នា​យើង​ច្បាស់​ជា​ទទួល​ផល​រំខាន​ពី​វ៉ាក់សាំង បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន ខ្លះ​ងើប​ខ្លួន​មិន​ចង់​រួច​ផង​ក៏​មាន។ ចម្លែក​អី មាន​គ្នា​យើង​ខ្លះ​ទៀត​ចាក់​​ដូស​ជំរុញ​ដូច​គ្នា​ដែរ តែ​មាន​អារម្មណ៍​ធម្មតា មិន​ទ្រុឌ​ទ្រោម​ដូច​គេ​ដូច​ឯង​សោះ។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុ​អ្វី​បាន​ជា​ក្រោយ​ចាក់​ដូស​ជំរុញ អ្នក​ខ្លះ​ឈឺខ្លួន​ ហើយ​ខ្លះ​ទៀត​អារម្មណ៍​ស្រស់ស្រាយ​ធម្មតា?

វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យ​គ្រួសារ​នៅ​គ្លីនិក​ក្នុង​តំបន់ Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថាមនុស្ស​មួយ​ចំនួន​ទទួល​ផល​រំខាន​​ពី​វ៉ាក់សាំង ចំណែកអ្នក​​ខ្លះ​ទៀត​មិន​មាន ក៏​ព្រោះ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​ពី​គ្នា។ ការ​ឆ្លើយ​តប​ជា​រោគ​សញ្ញា​ចំពោះ​វ៉ាក់សាំង​អាច​អាស្រ័យ​ទៅ​តាម​អាយុ ភេទ និង​ប្រវត្តិ​ជំងឺ​របស់​យើង។ យ៉ាងណា ​មិន​បាច់​បារម្ភ​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​រាងកាយ​របស់​យើង​នឹង​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ដែល​យើង​ចង់​បាន មិន​ថា​យើង​ទទួល​ផល​រំខាន ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ឬ​ក៏​អត់​ទេ។

រោគ​សញ្ញា​នៃ​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំងដូស​​ជំរុញ

តាម​ពិត​ទៅ ផល​រំខាន​ពី​ដូស​​ជំរុញ​ស្រដៀង​នឹង​អ្វី​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី១ ឬ​ទី២​ ​អ៊ីចឹង​ដែរ។ នេះមាន​ន័យ​ថា យើង​អាច​នឹង​មិន​មាន​អារម្មណ៍​ប្លែក​អ្វី​ទាំង​អស់ ឬ​អាច​ជួប​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម​ដូច​ជា៖

  • ឈឺចាប់នៅកន្លែងចាក់ថ្នាំ
  • គ្រុន ឬ​ក្ដៅ​ខ្លួន
  • អស់កម្លាំង
  • ឈឺក្បាល
  • ញាក់
  • ឈឺ​សាច់ដុំ
  • ចង្អោរ ក្អួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​គួរ​តែ​ទទួល​បាន​ដូស​​ជំរុញ​បន្ថែម ពិសេស​អំឡុង​ពេល​រាលដាល​វីរុស​បំប្លែងអូមីក្រុង​នេះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ យើង​គួរ​ទាក់ទង​ទៅ​គ្រូពេទ្យ ដើម្បី​សួរ​ព័ត៌មាន និង​ប្រាប់​ពី​អាការៈ​ដែល​យើង​មាន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]