ស្ត្រី​ពពោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​ធ្ងន់ធ្ងរ ប៉ុន្តែ​តើ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់​? ពិត​ណាស់ អំឡុង​ពេល​ពពោះ​ គឺ​ជា​ពេលវេលា​ដ៏​រំភើប​រីករាយ​មួយ​​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ​ បច្ចុប្បន្ន​នេះ​ ស្រ្តី​ពពោះ​បើ​ឆ្លងកូវីដ​-១៩​ អាច​​​បង្ក​ជា​ផលវិបាក​មួយ​ចំនួន​​ ហើយ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលូត​កូន​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​កូវីដ-១៩ អាច​នឹង​សម្រាល​កូន​មុន​សប្ដាហ៍​ទី​៣៧​នៃ​ការ​ពពោះ ដែល​នេះ​ជា​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​​។ ដូច្នេះ​ហើយ​ ទើប​ម៉ាក់​ៗ​ចាំបាច់​ចាក់​វ៉ាក់សាំង​ឲ្យ​​បាន​គ្រប់​ចំនួន​ ក៏​ដូចជា​រក្សា​គម្លាត​តាម​វិធាន​សុខាភិបាល​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូវីដ​-១៩​។

​​​​​តាម​ការ​សិក្សា​បង្ហាញ​ថា វីរុស​កូវីដ​-១៩​ អាច​នាំ​ឲ្យ​ស្ត្រី​ពពោះ​រលូត​កូន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ PLOS One បាន​ឲ្យ​ដឹង​ថា​ កូវីដ​-១៩​ ធ្វើ​ឲ្យ​មាន​ការ​​រលាក​សុក​ ជា​ហេតុ​នាំ​ឲ្យ​គភ៌​លូតលាស់​យឺត ក៏​ដូចជា​បណ្ដាល​ឲ្យ​រលូត​។ ជាក់​ស្ដែង ​ហានិភ័យ​នៃ​ការ​រលូត​កូន​របស់​ស្ត្រី​ដែល​ឆ្លង​កូវីដ​-១៩​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

គន្លឹះ​ជួយ​ឲ្យ​ស្ត្រី​ពពោះ​កាត់​បន្ថយ​ស្រ្តេស​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ​-១៩

  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • ញ៉ាំ​របប​អាហារ​តុល្យភាព​ ដែល​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​
  • ធ្វើ​រឿងរ៉ាវ ឬ​សកម្មភាព​ដែល​ជួយ​ឲ្យ​យើង​ស្ងប់​អារម្មណ៍ និង​សប្បាយ​ចិត្ត​
  • ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ​
  • ជៀសវាង​មើល​ទូរទស្សន៍ ឬ​ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​ច្រើន​ពេក​
  • គោរព​តាម​វិធាន​សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូវីដ​-១៩ ដោយ​ពាក់​ម៉ាស រក្សា​គម្លាត ជៀសវាង​ទៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន​ លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ ព្រម​ទាំង​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​ ឲ្យ​បាន​គ្រប់​ដូស​តាមនការណែ​នាំ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]