ភ្នំពេញ៖ ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារ (GDT) នឹងអនុវត្តអាករលើតម្លៃបន្ថែម(VAT)ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ស្របពេលដែល GDT បានធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាជាច្រើន សម្រាប់ដាក់ឱ្យអ្នកជាប់ពន្ធអនុវត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់GDT។
ដោយឡែក បន្ទាប់ពីកំណត់ពេលវេលាច្បាស់លាស់ ក្នុងការយកអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងត្រូវអនុវត្តចាប់ពីដើមខែ ថ្ងៃទី១មេសា តទៅ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយតាមអនឡាញ ដើម្បីបញ្ជ្រាបចំណេះដឹង ដល់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» កាលពីថ្ងៃទី១៨មករា ឆ្នាំ២០២២ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបញ្ជ្រាបចំណេះដឹងដល់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលរដ្ឋាភិបាលមានគោលនយោបាយ មិនបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី ដោយត្រូវពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពល។
នៅក្នុងពេលបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាពន្ធដារ សម្រាប់ដាក់ឱ្យអ្នកជាប់ពន្ធអនុវត្តជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងព្រមទាំងបានកាត់បន្ថយពេលវេលា ស្របតាមរបត់នៃបច្ចេកវិទ្យាសម័យទំនើបនាពេលបច្ចុប្បន្ន។ បើតាមលោក អេង រតនា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដែលអគ្គនាយកដ្ឋានពន្ធដារដាក់ឱ្យដំណើរនោះមាន Tol E-Filing, E-Filing, E-Payment, GDT Tax Pre-filing App និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ, ពាក្យស្នើសុំលិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិតអនុញ្ញាតនានា តាមប្រព័ន្ធអនឡាញ ជាដើម។
ជាមួយគ្នានេះ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការអនុវត្តអាករលើតម្លៃបន្ថែមនេះ គឺមានវិសាលភាពគ្រប់ដណ្តប់អាជីវកម្មណាដែលប្រតិ្តបត្តិការតាមប្រព័ន្ធអនឡាញដោយមិនឆ្លងច្រកចេញចូលនៃដែនសមត្ថកិច្ចគយ។ ដូចជា៖ ទិន្នន័យឌីជីថល, Software, iCloud ជាដើម។ លោក បានបញ្ជាក់នៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពី «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក»នាព្រឹកថ្ងៃទី២៤មករាថា៖ «រាល់ទំនិញប្រភេទឌីជីថល ដែលលក់ចេញពីក្រៅប្រទេសមក ដោយមានអ្នកប្រើប្រាស់នៅក្នុងស្រុក នោះហើយ គឺស្ថិតនៅក្នុងវិសាលភាពនៃអាករលើតម្លៃបន្ថែមនេះ»។
លោក កែន សម្បត្តិ ក៏ក្រើនរំលឹកដល់អ្នកជាប់ពន្ធជាអវិនាសជនទាំងអស់ដែលផ្គត់ផ្គង់ទំនិញ-សេវាកម្មឌីជីថលឬក៏ការធ្វើសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ដែលមានផលរបបចាប់ពី២៥០លានរៀល(ប្រមាណ ៦២ ៥០០លានដុល្លារ) គឺត្រូវរួសរានមកចុះបញ្ជីអាករលើតម្លៃបន្ថែមនេះ ឱ្យបានមុនថ្ងៃទី១មេសា ឆ្នាំ២០២២។ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានថ្លែងយ៉ាងដូច្នេថា៖
យ៉ាងណាមិញ សូមជម្រាបបញ្ជាក់ថា កាលពីថ្ងៃទី៣មករា សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជាទទួលបានចំណូលពីពន្ធដារបាន ២ ២៤៣លានដុល្លារ នៅក្នុងឆ្នាំ២០២១។ ចំណូលនេះ គឺលើសផែនការរហូត ជាង២៤ភាគរយ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]