ភ្នំពេញ៖ ក្រុមហ៊ុន OBOR, និង ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា (រួមមាន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK), ធនាគារ វីង (Wing), ធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank), និងធនាគារ អេស៊ីលីដា (ACLEDA) ជួបជុំគ្នាកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ជាថ្ងៃសម្ពោធកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» (Cambodia SME Investment Readiness (IR) Programme) ដែលនឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងទំហំនៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឱ្យពួកគេបង្កើនលទ្ធភាពក្នុងការពង្រីកដើមទុន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនាមជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ ផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យមានប្រសិទ្ធិភាពនៅកម្ពុជា។ សសរស្តមមួយ ក្នុងចំណោមសសរស្តមនានារបស់សហគ្រិនខ្មែរ គឺ បង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ សហគ្រិនខ្មែរ។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានថ្លែងថា៖
លោក គា បូរ៉ាន់ នាយកប្រតិបត្តិរបស់ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK» បានលើកឡើងថា៖
ចាប់តាំងពីបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០២១ មក កម្មវិធី SME IR បានទទួលពាក្យស្នើសុំចូលរួមពីសហគ្រាសធុនតូចនិងមធ្យមយ៉ាងសន្ធឹកសន្ធាប់លើសពីការរំពឹងទុក។ កម្មវិធីទទួលបានពាក្យស្នើសុំជាង ៧០ ដែលក្នុងនោះ កម្មវិធីនឹងជ្រើសរើសយកតែ ២៥សហគ្រាសតែប៉ុណ្ណោះ។ សហគ្រាសធុនតូចនិងមធ្យមដែលបានដាក់ពាក្យស្នើសុំ ត្រូវតែឆ្លើយតបទៅនឹង លក្ខខ័ណ្ឌចាំបាច់មួយគឺរកប្រាក់ចំណូលប្រចាំឆ្នាំបានលើសពី ១០ម៉ឺនដុល្លារអាមេរិច ទើបមានលក្ខណៈវិនិច្ឆ័យជាសហគ្រាសដែលមានភាពចាស់ទុំ និងទទួលបានការពិចារណាថាមានសមត្ថភាពបង្កើនដើមទុន ដើម្បីឈានទៅដំណាក់កាលបន្ទាប់ក្នុងមុខរបរអាជីវកម្មរបស់ពួកគេ។
លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ «ធនាគារ ABA» លើកឡើងថា៖
លោក Han Peng Kwang នាយកប្រតិបត្តិរបស់ «ធនាគារ វីង» បានលើកឡើងថា៖
កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ដែលត្រូវបានជ្រើសរើស។ សិក្ខាសាលាមានរយៈពេលពី ២០ ដល់ ២៥ម៉ោង នឹងបណ្តុះបណ្តាលអំពីតម្រូវការវិនិយោគិន គម្រោងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។
បន្ទាប់មក នៅជុំទីពីរ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមចំនួន៥ ដែលពួកគេនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ទល់នឹង១ ដែលរៀបចំឡើងដើម្បីជួយពួកគេឲ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។ ទន្ទឹមនឹងការបង្កើនដើមទុន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ធនាគារ វីង និង ធនាគារ សហគ្រាសធុនតូចនិងមធ្យម ក៏បានរួមគ្នាបង្កើតកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥,០០០ ដុល្លារ ដែលនឹងផ្តល់ជូនដល់សហគ្រាសដែលឈានមុខគេ ។
លោក លឹម អូន នាយកប្រតិបត្តិរបស់ «ធនាគារសហគ្រាសធុនតូចនិងមធ្យមនៃកម្ពុជា» មានប្រសាសន៍ថា៖
OBOR ជាមូលនិធិបណ្តាក់ទុនឈានមុខរបស់កម្ពុជា ដែលត្រូវបានចាត់តាំងជាអ្នកអនុវត្ត កម្មវិធី SME IR ។ OBOR ចាត់ទុកកម្មវិធីនេះជាវេទិកាមួយដើម្បីលើកកម្ពស់បំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាអ្នកជំរុញនិងលើកទឹកចិត្តវិនិយោគិន ក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅព្រះរាជាណចក្រកម្ពុជា។ OBOR ផ្តោតលើវិស័យសំខាន់ៗដូចជា ការគ្រប់គ្រងកាកសំណល់ ទឹកស្អាត ថាមពល និងកសិកម្ម។
លោក Shivam Tripathi នាយកប្រតិបត្តិ «ក្រុមហ៊ុន OBOR» ថ្លែងថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]