ចិន៖ ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវចិន បានគាំទ្រទ្រឹស្តីដែលថា មេរោគបម្លែងខ្លួនថ្មីអូមីក្រុង ទំនងជាអាចមានប្រភពមកពីសត្វកណ្តុរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន South China Morning Post។
ការសិក្សាបាននិយាយថា មានភស្តុតាងរឹងមាំដែលថាមេរោគបានឆ្លងពីសត្វកណ្តុរទៅមនុស្ស ដោយមានការបម្លែងប្រែប្រួលហ្សែនថ្មីជាច្រើនដង។ការសិក្សាបាននិយាយថា មេរោគបម្លែងថ្មីអូមីក្រុង (Omicron)មានការបម្លែងថ្មី (Mutation) កម្រ ត្រូវបានរកឃើញនៅក្នុងគំរូព្យាបាលពីអ្នកជំងឺមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរហ្សែនចំនួនប្រាំនៃមេរោគបម្លែងខ្លួនអូមីក្រុង គឺដូចគ្នាបេះបិទទៅនឹងអ្វីដែលបានរកឃើញនៅក្នុងសំណាកសួតកណ្ដុរ។ នេះបើយោងតាមកាសែតដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Biosafety and Biosecurity។
ប្រភពដើមនៃ Omicron នៅតែមិនស្គាល់ ព្រោះវាមានការមុយតាស្យុង ឬការផ្លាស់ប្តូរហ្សែន ច្រើនជាង៥០ ដែលភាគច្រើនមិនត្រូវបានរកឃើញនៅក្នុងវីរុសមុនផ្សេងទៀត។ អ្នកវិទ្យាសាស្ត្រជាច្រើន យល់ស្របថា វាមិនបានវិវត្តន៍ចេញពីមេរោគបម្លែងខ្លួនដែលតា (Delta) ឬវីរុសបម្លែងខ្លួនថ្មីៗផ្សេងទៀតនោះទេ។
គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អាជ្ញាធរទីក្រុងហុងកុង បានសម្លាប់សត្វកណ្តុរ ចំនួនជាង ២,០០០ ក្បាល ហើយការបោះពុម្ពជាមុនដោយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យហុងកុងបាននិយាយថា ពួកគេបានរកឃើញករណីដែលគេស្គាល់ដំបូងគេលើពិភពលោកនៃការចម្លងរបស់សត្វកណ្តុរ ទៅមនុស្សផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]