ភ្នំពេញ៖ កាលពីឆ្នាំ២០២១ ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ១១ម៉ឺននាក់ មានសិស្សានុសិស្ស ជាង៧ម៉ឺននាក់បានប្រឡងជាប់បាក់ឌុប ចំណែកឯងបេក្ខនជនជាង៤ម៉ឺននាក់ បានប្រឡងធ្លាក់។ ប៉ុន្តែទោះបីជាមិនទទួលបានលទ្ធផលវិជ្ជមានពីការប្រឡងក្តី ពួកគេ នៅតែសិក្សាបរិញ្ញាបត្ររង នៅតាមបណ្តាសាកលវិទ្យាល័យ ឬវិទ្យាស្ថាននានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ សិស្ស ក៏អាចសិក្សាថ្នាក់ទី១២ ឡើងវិញបានដែរ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកអប់រំ មិនសូវជាលើកទឹកចិត្តសិស្សឱ្យរៀនត្រួតថ្នាក់ទី១២នោះទេ ព្រោះបារម្ភថាពួកគេនឹងខកចិត្តជាថ្មី ព្រមទាំងខាតពេលវេលា បើលទ្ធផលនៃការប្រឡង មិនដូចការរំពឹងទុក។

ដោយឡែក លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍គ្រឹះស្ថានឧត្តមសិក្សា មិនលើកទឹកចិត្តសិស្សធ្លាក់បាក់ឌុប ឱ្យរៀនថ្នាក់ទី១២ឡើងវិញនោះឡើយ។ សម្រាប់លោក ហេង វ៉ាន់ដា ការត្រឡប់ទៅរៀនថ្នាក់ទី១២ម្តងទៀត អាចនាំឱ្យសិស្សខាតពេលវេលា និងរងនូវការខកចិត្តជាថ្មី បើពួកគេ មិនទទួលបាននិន្ទេសល្អ ដូចការរំពឹងទុកនោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទស្សនៈរបស់ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍គ្រឹះស្ថានឧត្តមសិក្សា ជម្រុញឱ្យសិស្សដែលធ្លាក់បាក់ឌុប ឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ហើយបន្តយកបញ្ញាបត្រ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយលោកមានប្រសាសន៍ដូច្នេះថា៖

  លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍គ្រឹះស្ថានឧត្តមសិក្សា 

នៅក្នុងប្រទេសកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាភាគច្រើននៅកម្ពុជា ទទួលស្គាល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ប៉ុន្តែក៏មានសាកលវិទ្យាល័យធំៗមួយចំនួននៅកម្ពុជា កំណត់និទ្ទេសសិស្ស ដែលមានចំណងចូលសិក្សានៅគ្រឹះស្ថានរបស់ខ្លួន ឬតាមរយៈការប្រឡងចូលជាដើម។ ក្រៅពីមិនអាចចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ សិស្សានុស្សដែលធ្លាក់បាក់ឌុប ក៏បាត់បង់ឱកាសទទួលអាហារូបករណ៍នានាផងដែរ។ ត្រង់ចំណុចនេះ លោក ហេង វ៉ាន់ដា គាំទ្រគោលគំនិតនៃការសិក្សាថ្នាក់ទី១២ឡើងវិញ របស់សិស្ស បើពួកគេ បានគោលដៅនៃការសិក្សានៅគ្រឹះស្ថានសិក្សាណាមួយ និងលើមុខជំនាញពិតប្រាកដណាមួយ ដែលទាមទារនូវកម្រិតនិទ្ទេសល្អប្រសើរនោះ។

បើយោងតាមសៀវភៅមគ្គុទ្ទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា ២០២១ នៅកម្ពុជាមានសាកវិទ្យាល័យ និងវិទ្យាស្ថានរដ្ឋនិងឯកជន និងសាខាសាកលវិទ្យាល័យ សរុបជាង១០០ គ្រឹះស្ថាននៅទូទាំងប្រទេស។គ្រឹះស្ថានភាគច្រើន ទទួលសិស្សធ្លាក់បាក់ឌុប ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញជាច្រើន ហើយនិស្សិត អាចបន្តសិក្សាថ្នាក់បរិញ្ញាបត្របាន។  សៀវភៅដដែល បានឱ្យដឹងដែរថា ក្នុងឆ្នាំសិក្សា២០១៩ ២០២០ មាននិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ជិត ២ម៉ឺននាក់ ក្នុងនោះនិស្សិតស្រីមានជាង១ម៉ឺននាក់។

ក្រៅពីនេះ ចំពោះការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានជាច្រើននៅក្នុងប្រទេស សិស្សានុសិស្សដែលមិនជាប់បាក់ឌុប ក៏អាចេញទៅសិក្សានៅក្រៅប្រទេស លើជំនាញជាច្រើនដែរ។ លោក ឈាង វ៉ាន់តាក់ ប្រធានគ្រប់គ្រងផ្នែកបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស ប្រចាំស្ថាប័ន IDP Education បានថ្លែងប្រាប់ថា គ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ក៏បើកឱកាសយ៉ាងទូលំទូលាយសម្រាប់សិស្សធ្លាក់បាក់ឌុប មិនខុសពីនៅកម្ពុជាដែរ។ បើតាមលោក ឈាង វ៉ាន់តាក់ កន្លងមកស្ថាប័ន IDP Education បានបញ្ចូនសិស្សដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិជាបន្តបន្ទាប់ ទៅសិក្សានៅក្រៅប្រទេស លើមុខជំនាញដែលពួកគេចូលចិត្ត ដោយលោកបានមានប្រសាសន៍ដូច្នេះថា៖ 

  លោក ឈាង វ៉ាន់តាក់ ប្រធានគ្រប់គ្រងផ្នែកបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស ប្រចាំស្ថាប័ន IDP Education 

គួររម្លឹកដែរ ដើម្បីអាចចេញទៅសិក្សានៅក្រៅប្រទេស ទាំងសិស្សជាប់ ឬធ្លាក់បាក់ឌុប ដែលមានបំណងទៅសិក្សា ត្រូវមានលទ្ធផលល្អនៃការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេស (IELTS) ឬតេស្តភាសាអង់គ្លេសផ្សេងទៀត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ បើតាម លោក ឈាង វ៉ាន់តាក់ ស្ថាប័ន IDP ផ្តល់ការប្រឹក្សានានា ពាក់ព័ន្ធនឹងការសិក្សាបំប៉នភាសាអង់គ្លេស ដើម្បីប្រឡងវាស់កម្រិតភាសាអង់គ្លេស ការរៀបចំឯកសារពាក់ព័ន្ធនានា និងព័ត៌មានចាំបាច់ផ្សេងៗជុំវិញការបញ្ចូនសិក្សានៅក្រៅប្រទេស ជូនដល់សិស្សានុសិស្សដោយឥតគិតថ្លៃ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]