សហរដ្ឋអាមេរិក៖​ ការរកឃើញវីរុសបម្លែងខ្លួនប្រភេទអូមីក្រុង លើសត្វក្តាន់កន្ទុយសក្នុងទីក្រុងញូវយ៉ក បានបង្កើនការព្រួយបារម្ភថា ប្រភេទសត្វដែលមានចំនួន ៣០ លានក្បាល នៅក្នុងសហរដ្ឋអាមេរិក អាចក្លាយជាប្រភពថ្មីនៃការចម្លងមេរោគប្រភេទថ្មី។ នេះបើតាមអ្នកស្រាវជ្រាវនាំមុខមួយរូបបាននិយាយកាលពីថ្ងៃអង្គារ កុម្ភៈ ទី៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។

ឈាម និងសំណាកច្រមុះមួយចំនួនពីសត្វក្តាន់ចំនួន ១៣១ក្បាលដែលចាប់បាននៅលើកោះ Staten នៃទីក្រុងញូវយ៉ក បានបង្ហាញថាជិត ២៥ភាគរយ មានអង្គបដិប្រាណមេរោគ។ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania State បាននិយាយថា ការរកឃើញនេះបានបង្ហាញថា សត្វទាំងនោះមានការឆ្លងមេរោគកូវីដ-១៩ ពីមុន និងងាយរងគ្រោះក្នុងការឆ្លងមេរោគម្តងទៀតជាមួយនឹងប្រភេទថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Suresh Kuchipudi អ្នកជំនាញខាងសត្វពាហនៈរដ្ឋ Pennsylvania បាននិយាយថា៖ «ការចរាចរនៃមេរោគនៅក្នុងហ្វូងសត្វតែងតែបង្កើនលទ្ធភាពនៃការវិលត្រឡប់មកមនុស្សវិញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត វាផ្តល់ឱកាសកាន់តែច្រើនសម្រាប់មេរោគក្នុងការវិវត្តទៅជាប្រភេទថ្មីបាន»។

លោក Kuchipudi បានបន្ថែមទៀតថា៖ «នៅពេលដែលមេរោគផ្លាស់ប្តូរបម្លែងខ្លួន នោះវាអាចគេចផុតពីការការពារពីវ៉ាក់សាំងបច្ចុប្បន្ន។ ដូច្នេះ វាធ្វើឱ្យយើងផ្លាស់ប្តូរវ៉ាក់សាំងម្តងទៀតផង»។

ការរកឃើញ - ជាលើកដំបូងដែលករណីវិជ្ជមានវីរុសបម្លែងខ្លួនអូមីក្រុង ត្រូវបានរកឃើញនៅក្នុងសត្វព្រៃ - កើតឡើងនៅពេលដែលការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ ដែលជំរុញដោយវីរុសដែលកំពុងថយថម ក្នុងចំណោមប្រជាជនអាមេរិក។

ខណៈពេលដែលមិនមានភ័ស្តុតាងបង្ហាញថាសត្វកំពុងចម្លងវីរុសមកមនុស្ស ការឆ្លងមេរោគភាគច្រើនត្រូវបានរាយការណ៍នៅក្នុងប្រភេទសត្វដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្ទុកមេរោគ COVID-19។ នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។

កាលពីខែសីហា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរកឃើញករណីដំបូងរបស់ពិភពលោកនៃករណីវិជ្ជមានលើសត្វក្តាន់ព្រៃក្នុងរដ្ឋ Ohio ដោយបន្ថែមបញ្ជីសត្វដែលគេដឹងថាបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ។

គួររម្លឹកផងដែរថា ក្រសួងកសិកម្មសហរដ្ឋអាមេរិក ធ្លាប់បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩លើសត្វមួយចំនួន រួមមាន ឆ្កែ ឆ្មា ខ្លា តោ ខ្លារខិនព្រិល សត្វកណ្ដៀរ ហ្គោរីឡា និងមីង ជាដើម៕

រូបភាព៖ ក្តាន់
រូបភាព៖ ក្តាន់
រូបភាព៖ ក្តាន់
រូបភាព៖ ក្តាន់
រូបភាព៖ ក្តាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]