ភ្នំពេញ៖ ដោយសារតែកន្លងមក មានបងប្អូនជាច្រើន បានគិតថា ឧបករណ៍តេស្តរហ័សសម្រាប់ស្វែងរកកូវីដ១៩ (Rapid Test) មិនសូវជាមានប្រសិទ្ធភាពប៉ុន្មាន ដោយមានមតិផ្សេងបានលើកឡើងថា តេស្តនេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមានដែរ ។

ជាការពិតណាស់ ចំពោះការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្កដោយវីរុសប្រភេទផ្សេងៗដូចជា Rhinovirus , Adenovirus , Influenza ជាដើម ចំណែកជម្ងឺកូវីដ១៩ បង្កដោយវីរីសកូរូណា ( Coronavirus )

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះឧបករណ៍ Rapid Antigen test COVID-19 ( តេស្តរហ័សមើលមេរោគកូវីដ១៩ ) ៖ 

១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្តនេះប្រហាក់ប្រហែល ៩៥ % ) ។

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាល់រន្ធច្រមុះ ( Nasopharyngeal or Nasal swab Specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។

៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test )

ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន... ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( Outbreak Settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial Screening In Congregate Settings )

៥. ចំណុចខ្សោយរបស់តេស្តនេះគឺ ៖

- ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( Asymptomatic Phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។ 

- តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( Low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( No longer Threat ) ។ 

៦. ចំណុចខ្សោយ

ចំពោះចំណុចខ្សោយនៃលទ្ឋផលរបស់ PCR Test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ៕

ប្រភព ៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន

សូមចូលទស្សនារូបភាពខាងក្រោម៖

ឧបករណ៍តេស្តរហ័ស (Rapid Test)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]