ថៃ៖ ប្រទេសថៃ នាពេលថ្មីៗ គ្រោងផ្លាស់ប្តូរឈ្មោះទីក្រុងបាងកកសព្វថ្ងៃ ទៅជាឈ្មោះផ្លូវការថា «Krung Thep Maha Nakhon» តែយ៉ាណា ឈ្មោះធម្មតាទីក្រុង «បាងកក» នឹងនៅតែទទួលស្គាល់។ ខុទ្ទកាល័យថៃបានអនុម័តការផ្លាស់ប្តូរឈ្មោះជាគោលការណ៍ ប៉ុន្តែបទបញ្ជានៅតែត្រូវការ ការត្រួតពិនិត្យដោយមន្ត្រីរដ្ឋាភិបាល។
Krung Thep Maha Nakhon (ក្រុងទេពមហានគរ)ឬ Krung Thep (ក្រុងទេព)ដូចដែលប្រជាជនថៃភាគច្រើនបានហៅ គឺជាពាក្យនៃឈ្មោះពិធីការរបស់រាជធានីមួយនេះ ដែលមានឈ្មោះពេញថា៖ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit.... ប្រែថា «ទីក្រុងទេវតា ទីក្រុងដ៏អស្ចារ្យនៃអមតៈ ទីក្រុងដ៏អស្ចារ្យនៃត្បូងទាំងប្រាំបួន កន្លែងអង្គុយរបស់ស្តេច ទីក្រុងនៃព្រះរាជវាំង ផ្ទះរបស់ព្រះអវៈយវៈ ដែលសាងសង់ដោយព្រះវិស្ណុវរ្ម័ន តាមបញ្ជារបស់ព្រះឥន្ទ្រ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World ឈ្មោះ "បាងកក" ត្រូវបានប្រើប្រាស់តាំងពីខែវិច្ឆិកា ឆ្នាំ២០០១ហើយបានមកពីតំបន់ចាស់នៃរាជធានីដែលឥឡូវនេះត្រូវបានគេស្គាល់ថាជាទីក្រុង បាងកកណូយ និងបាងកកយ៉ៃ៕
ប្រភព៖ Thaiger
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]