ភ្នំពេញ៖ ស្របពេលដែលចំនួនករណីឆ្លងនៃវីរុសអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតែបន្តកើនឡើងជាលំដាប់ ក្នុងនោះ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ តាមការប្រកាសរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសអូមីក្រុងថ្មីចំនួន ៤៨៨ ករណី ដោយចំនួន សរុបករណីអូមីក្រុងក្នុងសហគមន៍ ចំនួន ៥,៨០៦ ករណី។
ជាមួយគ្នានេះដែរ បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួង បានអំពាវនាវដោយក្រើនរំលឹកដល់ម្តងហើយម្តងទៀត ដល់ម្ចាស់កម្មវិធីគ្រប់ប្រភេទ ទាំងរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម ដោយម្ចាស់កម្មវិធី ត្រូវរៀបចំឱ្យមានការពិនិត្យបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងយកសំណាកធ្វើតេស្តអ្នកដែលពុំទាន់បានធ្វើ តេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីណែនាំបន្ថែម ស្តីពីការ ពង្រឹង ការអនុវត្ត វិធានការ សុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស «អូមីក្រុង» នៅក្នុងសហគមន៍ថា៖
- សម្រាប់ការជួបជុំដែលមានមនុស្សម្នាច្រើនកុះករ លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត មានជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី ឬកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីកីឡា ឬកម្មវិធីកំសាន្តប្រមូលផ្តុំនានា
- លើកទឹកចិត្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្មវិធីទាំងនេះ ឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាន នូវការអនុវត្តន៍វិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ក្នុងបរិយាកាសដែលមានរំហូរខ្យល់ចេញចូលគ្រប់គ្រាន់ ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ និងរក្សាបាននូវអនាម័យដៃ និងផ្លូវដង្ហើមបានត្រឹមត្រូវ។
- លើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុង ករណីដែលបុគ្គលខ្លួនឯងមិនមានសុវត្ថិភាព ឬមានរោគសញ្ញា សង្ស័យជំងឺកូវីដ-១៩។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា៖ «ម្ចាស់កម្មវិធីត្រូវចាត់ចែងឱ្យមានការពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្តអ្នកដែលពុំទាន់បានធ្វើ តេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្តទៅតាមការណែនាំពីរបៀបធ្វើតេស្តទៅតាមប្រភេទតេស្តរហ័សនីមួយៗ ដោយត្រូវប្រើប្រាស់តែឧបករណ៍តេស្តដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងត្រូវវេចខ្ចប់កាកសំណល់ដែល បានធ្វើតេស្តរហ័សរួច ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពមុននឹងយកទៅកំទេចចោល» ។
ក្នុងនោះ តាមសេចក្តីណែនាំរបស់រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា៖ «បុគ្គលដែលត្រូវបានរកឃើញវិជ្ជមាន កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការព្យាបាលនៅផ្ទះ តាមមធ្យោបាយសមស្របនិងមានសុវត្ថិភាព»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]