សិង្ហបុរី៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរី សម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។ ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global 2021) របស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF)។
ក្រុមទាំងនេះដែលមកពីប្រទេសកម្ពុជា ចិន ហ្ស៊កដានី ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី ត្រូវបានសម្រាំងចេញពីក្រុមធំមួយដែលមានចំនួន៤១ក្រុម ដែលមានយុវជនចំនួន ១០៩នាក់ មកពីប្រទេសចំនួន១៦។ ពួកគេបានចូលរួមក្នុងសិក្ខាសាលា YSE Global 2021 ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅឆ្នាំនេះដំណោះស្រាយជិត ៧០ភាគរយដែលស្នើឡើងដោយក្រុមចូលរួម គឺជាក្រុមដែលជំរុញដោយបច្ចេកវិទ្យា ពោលគឺកើនឡើងបីដងបើធៀបនឹងកម្មវិធីលើកមុន និងជាកំណត់ត្រាថ្មីមួយសម្រាប់កម្មវិធី។ រាប់ចាប់ពីបច្ចេកវិទ្យា Deep tech បច្ចេកវិទ្យាជំនួយរហូតដល់ភ្លែតហ្វមឌីជីថល ក្រុមដែលចូលរួមបានប្រើបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យបរិយាបន្ន និរន្តរភាព អនាម័យសាធារណៈ ការថែទាំសុខភាព និងការអប់រំ។ គោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យមានផលប៉ះពាល់វិជ្ជមានប្រកបដោយនិរន្តរភាពជាមួយនឹងអាជីវកម្មរបស់ខ្លួន ក៏ស្របទៅនឹងគោលបំណងជាសកលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ដែលហៅថា Pitching for Change ក្រុមដែលជាប់ក្នុងបញ្ជីសម្រាំងបានបង្ហាញគំនិតអាជីវកម្មសង្គមរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលឈ្នះទាំង៦ក្រុម ត្រូវបានជ្រើសរើសដោយផ្អែកលើផលប៉ះពាល់វិជ្ជមាន និងភាពអាចពង្រីកនិងបង្រួមបាននៃគំនិតអាជីវកម្មរបស់ពួកគេ ក៏ដូចជាកម្រិតនៃការប្តេជ្ញាចិត្តរបស់សមាជិកក្រុម។
ក្រុមដែលឈ្នះរួមមាន (តាមលំដាប់អក្ខរក្រម)៖
1. AKYAS Sanitation (ហ្សកដានី)
2. Kanpur Flowercycling Private Limited (Phool.co) (ឥណ្ឌា)
3. Khmer Super Plantfood (កម្ពុជា)
4. Sojourner Brother (សិង្ហបុរី)
5. TACT (ថៃ)
6. VEMBI (ឥណ្ឌា)
លោកស្រី Carrie Tan ស្ថាបនិកសហគ្រាសសង្គម Daughters Of Tomorrow និងជាសមាជិកសភារបស់ប្រទេសសិង្ហបុរី បានប្រគល់រង្វាន់ និងបិទកម្មវិធីតាមអនឡាញនេះ។
លោកស្រីបានមានប្រសាសន៍ថា៖
ដើម្បីឈានមកដល់វគ្គ Pitching for Change អ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) វ័យក្មេងទាំងនេះបានចូលរួមក្នុងសិក្ខាសាលា និងគ្លីនិកអាជីវកម្មតាមអនឡាញជាច្រើន។ មូលនិធិ SIF បានបង្កើតវគ្គសិក្ខាសាលាទាំងនេះឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍអាជីវកម្មល្អៗក្នុងសង្គម។
អ្នកចូលរួមក៏បានធ្វើការជាមួយអ្នកបង្ហាត់បង្ហាញស្ម័គ្រចិត្តដែលទទួលបានការចាត់តាំងរយៈពេលប្រាំបីខែផងដែរ ដើម្បីសម្រួចគំនិតអាជីវកម្មរបស់ពួកគេក្នុងការត្រៀមខ្លួនសម្រាប់វគ្កផ្តាច់ព្រ័ត្រ។ ក្រុមអ្នកបង្ហាត់បង្ហាញរួមមានអ្នកផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្មឈានមុខគេមកពីក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Temasek International ក្រុមហ៊ុន Bain &Company និងសហគ្រិន និងអ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យរបស់ពួកគេ។
ក្រុមទាំងនេះក៏បានចូលរួមក្នុងវគ្គYSE Spotlight ដែលជាសកម្មភាពអនឡាញជាស៊េរី ដើម្បីពង្រីកចក្ខុវិស័យរបស់ពួកគេ និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីភាពជាសហគ្រិនសង្គមនៅក្នុងប្រទេសអាស៊ីផ្សេងៗផងដែរ។ នៅក្នុងវគ្គនេះ សហគ្រិនសង្គម និងអ្នកជំនាញក្នុងឧស្សាហកម្មនានាចែករំលែកបទពិសោធន៍ និងការយល់ដឹងរបស់ពួកគេ។
អ្នកចូលរួមក៏បានបង្កើតបណ្តាញជាមួយមិត្តភ័ក្តិដែលមានសញ្ជាតិផ្សេងៗគ្នា ទទួលបានការយល់ដឹងអំពីអន្តរវប្បធម៌កាន់តែស៊ីជម្រៅ បង្កើតមិត្តថ្មី និងបង្កើតទំនាក់ទំនងអាជីវកម្មតាមរយៈការចែករំលែក និងការពិភាក្សាអនឡាញ។
លោកស្រី Ng Shin Ein ប្រធានមូលនិធិ SIF និងជាចៅក្រមនាំមុខនៃកម្មវិធី YSE Global 2021 បានកត់សម្គាល់ថា ចំនួនយុវជនដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាកំពុងកើនឡើងនៅទូទាំងពិភពលោក ដែលត្រូវបានជំរុញដោយស្មារតីនៃគោលបំណងសង្គមដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។
លោកស្រីមានប្រសាសន៍ថា៖
កញ្ញា សៅ សេរីសុទ្ធា សហស្ថាបនិក Khmer Super Plantfood ពីប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖
YSE Global ស្វែងរកការបំផុសគំនិត បំពាក់ និងផ្តល់លទ្ធភាពឱ្យយុវជនមកពីជាតិសាសន៍ផ្សេងៗឱ្យចាប់ផ្តើម ឬពង្រីកសហគ្រាសសង្គមរបស់ពួកគេ។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ កម្មវិធីរបស់មូលនិធិ SIF នេះបានជួយដល់អតីតអ្នកចូលរួមជាង ១.៣០០នាក់មកពី ៤២ប្រទេស និងសហគ្រាសសង្គមចំនួន៦២៨។
ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីសម្រាប់ YSE Global 2022 ឥឡូវនេះអាចរកបានហើយ។ សូមចូលទៅកាន់ YSE Global 2022 - Virtual Roadshows សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]