ភ្នំពេញថ្ងៃទី ១៧ កញ្ញា ២០១៣ - ក្រុមហ៊ុន Samsung និង smart សហការគ្នាណែនាំជូននូវ Galaxy Note3 Galaxy Gear នៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេលតែ ពីរសប្ដាហ៏បុណ្ណោះ ចាប់តាំងពី Samsung បានចេញបង្ហាញជូនពិភពលោក ឲ្យស្គាល់នូវផលិតផលថ្មីទាំងពីរនេះ ក្នុងអង្គសន្និសីទពាណិជ្ជកម្មអន្តរជាតិ ”IFA 2013” នៅទីក្រុងប៊ែកឡាំង។

ឥឡូវនេះអតិថិជនទាំងអស់នៅកម្ពុជា អាចមានផលិតផលដ៏អស្ចារ្យទាំងនាះក្ នុងពេលតែមួយមុនប្រទេសដទៃទៀតក្នុង ពិភពលោកនៅថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៣ ដែលនាំមកជូនដោយក្រុមហ៊ុន Samsung និង Smart Axiata។

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូន ដ៏ធំជាងគេលើពិភពលោក ដោយមានចំណែកទីផ្សារជាង ៣០% នៅទូទាំងពិភពលោក។

ក្រុមហ៊ុន Samsung ជឿជាក់ថាក្រុមហ៊ុន smart គឺជាដៃគូដ៏ល្អក្នុង ការសហការសម្ពោធចេញលក់ ផលិតផលចុងក្រោយបំផុតរបស់ខ្លួន ដោយសារតែ Smart មានគោលដៅរួមដូចគ្នា ក្នុងការផ្ដល់ជូននូវបច្ចេកវិជ្ជាចុងក្រោយបំផុត និង ផ្ដល់នូវតម្លៃសមរម្យជូនអតិថិជនរបស់ខ្លួន ។ លោក Gwi Han Lee អគ្គនាយកប្រចាំកម្ពុជា និង ឡាវរបស់ Samsung បានមានប្រសាសន៏ថា យើងមានជំនឿរជឿជាក់យ៉ាងមុតមាំក្នុងភាពជាដៃគូនេះជាមូយ Smart។

Smart គឺជាម៉ាកសញ្ញាទាន់សម័យពេញនិយម ក្នុងស្រទាប់យុវវ័យ នៅក្នុងទីផ្សារប្រព័ន្ធទូរស័ព្ទចល័តនៅកម្ពុជា។

Samsung និង Smart កំណត់គោលដៅអតិថិជនស្រដៀងគ្នា។ វាគឺជាចំណុចខ្លាំងអស្ចារ្យដែល Samsung តែងតែ ផ្តល់ជូននូវបចេ្ចកវិជ្ជាដ៏ល្អបំផុត និងចុងក្រោយបំផុត ។ ជាមួយ Smart យើងនឹងនាំជូនឧបករណ៍ ដ៏ថ្មីសន្លាងនេះដល់អតិថិជននៅកម្ពុជា នៅថ្ងៃដំបូងនៃការចេញលក់នៅទូទាំងពិភពលោក តាមរយៈការផ្តល់ជូននូវការបញ្ជារទិញជាមុនដ៏ពិសេសនេះ។

Galaxy Note 3 ថ្មីនេះមានអេក្រង់ Full HD Super AMOLED ធំជាងមុន (ទំហំ ៥.៧ អ៊ិញ) ថែមទាំងមានរាងស្តើងជាងមុន (កំរាស់ ៨.៣ ម.ម) និងស្រាលជាងមុន (ទំងន់ ១៦៨ក្រាម)។ ល្បឿនកាន់តែលឿន និងកាន់តែអស្ចារ្យជាងមុន ជាមួយ ២.៣ GHz Quad Core Processor ប៉ុន្តែវាមានថ្មកាន់បានយូរ (៣២០០ mmAh)។ វាក៏ មានកាមេរ៉ាពីក្រោយទំហំ ១៣ មេហ្គាភីកសែល ជាមួយ Auto Focus និង Flash & Zero Shutter Lag ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចចាប់យករូបភាព និងសកម្មភាពកាន់តែច្បាស់ល្អ សូម្បីតែនៅក្នុងស្ថានភាពពន្លឺទាប និងមានសកម្មភាពរស់រវើកយ៉ាងណាក៏ដោយ។ Samsung Galaxy Note 3 ផ្តល់នូវបច្ចេកវិជ្ជា LTE ចុងក្រោយបំផុត។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ ដោយ ៤០% ក្នុងចំណោមទូរស័ព្ទថ្មី ដែលបានលក់នៅកម្ពុជាក្នុងកំឡុងឆ្នាំ ២០១៣ គឺជាស្មាតហ្វូន Smart Axiata បានផ្តោតការយកចិត្តទុកដាក់ ទាំងស្រុងលើការពង្រើកសមត្ថភាព និង សេវាអ៊ិនធឺណិតចល័តរបស់យើង។ ថ្ងៃនេះ Smart មានបណ្តាញ ទិន្នន័យចល័ត ដ៏ធំជាងគេបំផុតរួចហើយ ដោយមាន 3.75G (HSPA+)  និងផ្តល់នូវសម្លេង និងសេវាកម្មទិន្នន័យដ៏ល្អបំផុត ។ ក្នុងនាមក្រុមហ៊ុន Smart យើងមានសេចក្តីសោមនស្សរីករាយ និង មោទនភាពក្រៃលែងចំពោះភាពជាដៃគូជាមួយ Samsung នេះ។ វាគឺជាការគាំទ្រដ៏ខ្លាំងក្លាមួយ ដល់ Smart ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេមួយនៅកម្ពុជា ជាពិសេសក្នុងវិស័យអ៊ិនធឺណិត ចល័ត។ ជាមួយពិធីសម្ពោធនេះជាមួយ Samsung យើងកំពុងតែបង្កើនការប្រើប្រាស់ស្មាតហ្វូនបន្ថែមទៀត ។ ជាមួយកញ្ចាប់ផ្តល់ជូនពិសេសនេះ អតិថិជនកម្ពុជា អាចទទួលបានឧបករណ៍ថ្មីដ៏អស្ចារ្យទាំងនេះ ក្នុងពេលតែមួយមុនប្រទេសដទៃទៀតក្នុងពិភពលោក រួមជាមួយការតេ និងប្រើអ៊ិនធឺណិតឥតគិតថ្លៃពី Smart រយៈពេលមួយឆ្នាំគឺពិតជាអស្ចារ្យមែន!

ចាប់ពីថ្ងៃនេះអតិថិជន Smart ទាំងអស់អាចចុះឈ្មោះទិញ Samsung Galaxy Note 3 តាមរយៈ www.smart.com.kh ។ ការបញ្ជាទិញជាមុន នេះទទួលបានការតេចេញ ដោយឥតគិតលុយរយៈពេលមួយឆ្នាំ (១.០០០ នាទីក្នុង ១ ខែ) និងការប្រើប្រាស់អ៊ិនធឺណិត ( 1 GB ក្នុង ១ ខែ) ថែមទាំងទទួលបានលេខពិសេសមួយនិងស្រោម Galaxy Note 3 ដ៏ពិសេសមួយទាំងអស់លក់ជូនក្នុងតំលៃពិសេសតែ ៧២០ ដុល្លាបុណ្ណោះ!

បន្ថែមពីលើនេះអ្នកដែលបញ្ជារទិញជាមុន និងមានឧកាសឈ្នះរង្វាន់នាឡិកាឆ្លាតវៃ Samsung Galaxy Gear មូយគ្រឿង ! ដើម្បីធានាការបញ្ជាទិញជាមុនរបស់អ្នក។លោកអ្នកគ្រាន់តែអញ្ជើញទៅកាន់ Smart Shop ណាមូយដើម្បីជ្រើសរើសលេខពិសេសរបស់អ្នកហើយដាក់ប្រាក់កក់តែ២០ដុល្លារ។

ដូច្នេះលោកអ្នកអាចទទួលបាន Samsung Galaxy Gear Note 3 ថ្មីៗសន្លាងរបស់អ្នកនៅថ្ងៃទី ២៥ ខែកញ្ញា ។ ឥឡូវនេះមាន Smart ២២ Smart Shop នៅទូទាំងប្រទេសដែលបើកបំរើការរៀងរាល់ថ្ងៃ ។ ថ្មីៗនេះក៏បានកែលំអ របស់ខ្លួននៅតាមផ្សារទំនើបសូរិយា ឲ្យកាន់តែថ្មីទំនើបទាន់សម័យ។

ព័តមានបន្ថែមសូមមើលគេហទំព័រ www.smart.com.kh រឺទាក់ទងលេខ៨៨៨

អំពីក្រុមហ៊ុនSamsung Electronice Co ., Ltd

ក្រុមហ៊ុនគឺជាក្រុមហ៊ុន Samsung Electronice Co ., Ltd នាំមុខគេលើពិភពលោក ផ្នែកបច្ចេកទេសវិជ្ជាដោយផ្ដល់លទ្ធភាពថ្មី ជូនមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ។ តាមរយះបង្កើតថ្មីនិងរបបគំហើញ ឥតឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរអោយ កាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួនម៉ាស៊ីនបោះពុម្ភកាម៉េរាឧបករណ៏ប្រើប្រាស់ក្នុងផ្ទះ LTD ប្រព័ន្ធឧបករណ៏ពេទ្យឧបករណ៏អគ្គិសនីនិងដំណោះស្រាយ LTD ។ យោងមានបុគ្គលិកចំនួន ២៧០០០០ នាក់នៅទូទាំង ៧៩ ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ១៨៧,៨ ពាន់លានដុល្លារអាមេរិច ។ ព័តមានបន្ថែមសូមមើលគេហទំព័រ www.smart.com.kh







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]