កម្សាន្ត៖ ពិតណាស់ ដំណើរកម្សាន្តទៅលេងតាមបណ្ដាកោះដែលមានមាត់សមុទ្រ ក៏ជាផ្នែកមួយដែលធ្វើឲ្យយើងទទួលបានបទពិសោធន៍ និងភាពរីករាយច្រើន ដូចទៅនឹងការដើរលេងតាមបណ្ដារមណីដ្ឋានដីគោកដែរ។
ជាមួយគ្នានេះ ត្បិតតែនៅក្នុងប្រទេសយើង ខេត្តដែលជាប់មាត់សមុទ្រមានត្រឹមតែ ៤ខេត្ត (ព្រះសីហនុ កោះកុង កំពត និងកែប) ពិតមែន ប៉ុន្តែក្នុងខេត្តនីមួយៗសុទ្ធតែមានកន្លែងដើរលេងបែបធម្មជាតិជាច្រើនប្លែកៗពីគ្នា។ ជាពិសេស ថែមទាំងមានកោះដែលមានសម្រស់ស្រស់ស្អាត ល្បីល្បាញគួរជាទីចាប់អារម្មណ៍តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុះតើក្នុងចំណោមកោះដែលយើងបានរៀបរាប់ខាងក្រោមនេះ នៅពេលដែលប្រិយមិត្តបានទៅលេងហើយ តើមួយណាដែលដក់ជាប់ក្នុងចិត្តអ្នក ហើយចង់ទៅលេងម្ដងទៀតជាងគេ?
១.កោះទន្សាយ
កោះទន្សាយ ជាកោះដ៏ល្បីឈ្មោះមួយស្ថិតក្នុងខេត្ត កែបបច្ចុប្បន្ន ដែលសក្ដានុពលទេសចរណ៍ នៅទីនោះពិតជាកាន់តែរីកចម្រើនពីមួយថ្ងៃទៅថ្ងៃ ដោយមានភ្ញៀវទៅទស្សនាកម្សាន្តច្រើន ដោយសារតែ កោះនេះ មានឆ្នេរខ្សាច់សក្បុស ទឹករលកពណ៌ខៀវស្រងាត់គួរឲ្យចង់ទស្សនា។ រូបភាពពី៖ កំពត Kampot
២.កោះស្ដេច
កោះស្ដេចជាកោះមួយស្ថិតក្នុងស្រុកគីរីជលសារ ខេត្តកោះកុង ដែលមានចម្ងាយប្រហែលជា ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ ហើយទីនោះ ពិតជាកោះដែលមានសម្រស់ធម្មជាតិស្រស់ស្អាត ឆ្នេរខ្សាច់សក្បុរ ទឹកសមុទ្រថ្លាឆ្វង់ ពិសេសសម្រាប់នៅលើកោះនេះផ្ទាល់ ក៏មានកន្លែងកម្សាន្តច្រើនផងដែរ។ រូបភាពពី៖ គ្រប់គ្រងពាណិជ្ជកម្ម-Khmer Camping
៣.កោះរាជបុត្រ
ជាកោះតូចច្រឡឹងមួយ ដែលមានអមទៅដោយស្ពានឈើព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត ដែលងាយស្រួលក្នុងកាដើរឆ្លងទៅផ្តិតយករូបភាពនៅជុំវិញកោះ និងអាចមើលឃើញផ្ទៃសមុទ្រធំល្វឹងល្វើយ នៅក្នុងខេត្តព្រះសីហនុ។ រូបភាពពី៖ ជ្រួលជ្រើម-Jruol Jrerm
៤.កោះតាគៀវ
កោះតាគៀវជាកោះតូចមួយមានផ្ទៃក្រឡាប្រហែល ២៨គីឡូម៉ែត្រការ៉េ មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងព្រះសីហនុ កោះតាគៀវមានទីតាំងនៅជិតឆ្នេររាម បើយើងចំណាយពេលធ្វើដំណើរពីឆ្នេររាមតាមទូកនេសាទប្រមាណ ២០ ទៅ ២៥នាទីប៉ុណ្ណោះ។ រូបភាពពី៖ Ratha Tum
៥.កោះរ៉ុង
ជាកោះមួយ ដែលមានភាពល្បីល្បាញបំផុត នៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីមានទេសភាពស្រស់ស្អាត អាចទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាច្រើនរាប់មិនអស់ ទីនេះ ថែមទាំងមានរីស៊ត ដែលមានការរៀបចំរចនា តុបតែងយ៉ាងប្រណីត ពិសេសសេវាកម្មល្អផងដែរ។ រូបភាពពី៖ Koh Rong-កោះរ៉ុង
៦.កោះរ៉ុងសន្លឹម
ជាកោះមួយរបស់ខេត្តព្រះសីហនុដែរ និងមានទីតាំងស្ថិតនៅ ចម្ងាយប្រហែល៤គីឡូម៉ែត្រ ប៉ែកខាងត្បូងនៃកោះរ៉ុង។ កោះនេះមានរាងបត់នៅចុងខាងត្បូងនិងខាងជើង ជាហេតុធ្វើអោយឆ្នេរនៃកោះនេះ មានរាងហាក់បីជារូបបេះដូង ដែលជាសោភណ្ឌភាពមួយ មើលទៅគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុត។ រូបភាពពី៖ កោះរ៉ុងសន្លឹម
៧.កោះសង្សារ
ជាកោះថ្មីមួយមានលក្ខណៈឯកជន ក្នុងខេត្តព្រះសីហនុ ដែលទើបតែបានបង្កើតឡើងនាពេលថ្មីៗនេះ ប៉ុន្តែកោះនេះ មានលក្ខណៈពិសេសជាច្រើន ដោយសារតែនៅទីនោះ ជាប្រភេទកន្លែងសម្រាកលំហែយ៉ាងស្ងប់ស្ងាត់ល្អ មានទាំងកន្លែងស្នាក់នៅ មានកន្លែងមើលព្រះអាទិត្យលិច កន្លែងមើលផ្កាថ្ម ព្រមទាំងកន្លែងជាច្រើនទៀត ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង រហូតគេប្រដូចទៅនឹង កោះម៉ាល់ឌីវទី២ ថែមទៀតផង។ រូបភាពពី៖ Song Saa Private Island
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]