ភ្នំពេញ៖ ពេលធ្វើដំណើរមកដល់កម្ពុជា ជារឿយៗគេតែងតែសង្កេតឃើញមនុស្សម្នាជាច្រើនប្រើក្រណាត់ម្យ៉ាងបង់លើក ជួតក្បាល ឬក្រវ៉ាត់ចង្កេះជាដើម។ ក្រណាត់ដែលត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាទូទៅនេះគឺជា ក្រមា ដែលប្រហែលជាគ្មានជាតិសាសន៍ណាមានដូចខ្មែរឡើយ។
នោះហើយជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន ខេមប្រ៊ូវ សម្រេចជ្រើសរើសក្រមាខ្មែរ ជាអត្តសញ្ញាណជាតិមួយក្នុងចំណោម៤ ដែលត្រូវបានរំលេចឡើងសម្រាប់យុទ្ធនាការរបស់ស្រាបៀរអង្គរ ដែលមានឈ្មោះថា “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា
ក្រមា ផលិតឡើងដោយការត្បាញបញ្ចូលគ្នារវាងវត្ថុធាតុដើមជាច្រើនដូចជា៖ កប្បាស ឬសរសៃសូត្រ និងដោយការប្រើល័ក្តដើម្បីបានពណ៌ធម្មជាតិផ្សេងៗ។ ក្រមាត្រូវបានប្រើប្រាស់ និងមានប្រវត្តិជាយូរលង់ណាស់មកហើយតាំងពី ២២០០ឆ្នាំមុនមកម្ល៉េះ ពោលគឺប្រមាណ២០០ឆ្នាំមុនគ្រិស្តសករាជ។ យោងតាមភស្តុតាងនៃប្រវត្តិសាស្ត្រអាចសន្និដ្ឋានបានថា ក្រមាប្រហែលកើតឡើងដំណាលគ្នានឹងពេលដែលមនុស្សរស់នៅលើទីកដីខ្មែរ ចេះត្បាញ រវៃ ព្រោះគេបានរកឃើញថា ភស្តុតាងសម្ភារតម្បាញដូចជា ក្បាលត្រល់ និងខ្នារអំបោះនៅ ស្ថានីយបុរាណវិទ្យាម្លូព្រៃ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។
ជាទូទៅការត្បាញក្រមាមានពីរប្រភេទ។ ក្រមាអំបោះ ដែលត្បាញពីអំបោះ ធ្វើពីកប្បាស និងក្រមាសូត្រ ដែលត្បាញពីអំបោះសូត្រ បានមកពីដង្កូវនាង។
ក្រមា ក៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ រួមទាំងកសិករ និងកម្មករផងដែរ។ ពួកគាត់ប្រើក្រមាដើម្បីទទូរក្បាល ឬគ្របដណ្តប់ខ្លួនរបស់ពួកគាត់ នៅពេលពួកគាត់ធ្វើការនៅខាងក្រៅ។ ម្យ៉ាងវិញទៀត ក្រមាក៏អាចប្រើក្នុងកម្មវិធីវប្បធម៌ និងក្នុងពិធីសាសនាបានផងដែរដូចជា៖ ពិធីមង្គលការ ឬជាគ្រឿងសម្រាប់លេងល្បែងប្រជាប្រិយខ្មែរជាដើម។ និយាយរួម ក្រមាជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិរបស់កម្ពុជាយើង។
នៅក្នុងសង្គមខ្មែរសម័យទំនើបវិញ ក្រមា ប្រើជាវត្ថុអនុស្សាវរីយ៍ ឬជាគ្រឿងតុបតែងលម្អផ្សេងៗ។ តាមភោជនីយដ្ឋានខ្លះ គេប្រើវាជាកម្រាលតុ ឬជាវាំងននបង្អួច ដើម្បីបង្កើនសោភ័ណភាពនៅក្នុងហាង ជាពិសេសគឺបង្ហាញពីភាពជាខ្មែរ។ សូម្បីតែសិល្បករសិល្បការិនី និងតារាល្បីៗ ក៏និយមប្រើក្រមាដែរដោយពួកគាត់ ច្នៃក្រមាជាសម្លៀកបំពាក់ កាបូប ឬរចនាជាគ្រឿងសម្ភារក្នុងអំឡុងពេលការសម្តែងសិល្បៈវប្បធម៌ផ្សេងៗរបស់ពួកគាត់ផងដែរ។
ដោយសារ ក្រមា ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរនេះហើយទើបបានជាកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ក្រមារបស់ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ដែលមានប្រវែងរហូតដល់ទៅជាង ១០០០ ម៉ែត្រឯណោះ បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាក្រមាដែលវែងជាងគេក្នុងពិភពលោករបស់ Guinness Book of World Records។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ កើតឡើងពីការចូលរួមរបស់ប្រជាជនជិត២ម៉ឺននាក់ ដែលបានចូលរួមត្បាញក្រមាដ៏វែងនេះ រួមមានទាំងព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល ស្ថាប័នឯកជន សិស្សានុសិស្ស សិល្បករ កីឡាករ និងសាធារណជនទូទៅ។
លោក ច័ន្ទណារ៉ាត បញ្ជាក់បន្ថែមថា
ផលិតដំបូងក្នុងឆ្នាំ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]