គីសអាចលេចឡើងនៅលើតម្រងនោម ជាពិសេសនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្ដែង ជិតពាក់កណ្ដាលនៃអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើង មានគីសនៅតម្រងនោម ហើយគីសប្រភេទនេះកើតលើបុរសច្រើនជាងស្ត្រី និងពេលខ្លះមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។
គីសតម្រងនោមជាអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគីស ឬថង់ទឹកតូចៗ អាចលេចឡើងនៅផ្នែកខាងក្រៅនៃតម្រងនោម ហើយជារឿយៗមិនបង្កឲ្យមានរោគសញ្ញាអ្វីឡើយ។ គីសទាំងនេះអាចមានទំហំតូចប៉ុនគ្រាប់សណ្ដែក ឬធំប៉ុនកូនហ្គោល មានរាងមូល ឬរាងពងក្រពើ ហើយមិនប៉ះពាល់ដល់មុខងាររបស់តម្រងនោមនោះទេ។
គីសអាចលេចឡើងនៅលើតម្រងនោម ជាពិសេសនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្ដែង ជិតពាក់កណ្ដាលនៃអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើង មានគីសនៅតម្រងនោម ហើយគីសប្រភេទនេះកើតលើបុរសច្រើនជាងស្ត្រី និងពេលខ្លះមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។
គីសតម្រងនោមជាអ្វី?
គីស ឬថង់ទឹកតូចៗ អាចលេចឡើងនៅផ្នែកខាងក្រៅនៃតម្រងនោម ហើយជារឿយៗមិនបង្កឲ្យមានរោគសញ្ញាអ្វីឡើយ។ គីសទាំងនេះអាចមានទំហំតូចប៉ុនគ្រាប់សណ្ដែក ឬធំប៉ុនកូនហ្គោល មានរាងមូល ឬរាងពងក្រពើ ហើយមិនប៉ះពាល់ដល់មុខងាររបស់តម្រងនោមនោះទេ។
រោគសញ្ញាសំខាន់ៗ
យើងអាចសង្កេតឃើញរោគសញ្ញាទាំងនេះ ប្រសិនបើដុំគីសលូតលាស់ បែកធ្លាយ ឬឆ្លងមេរោគ៖
- ឈឺចាប់ ឬមិនស្រួលនៅតំបន់ពោះផ្នែកខាងលើ
- មានឈាមនៅក្នុងទឹកនោម ឬពិបាកនោម
- សម្ពាធឈាមខ្ពស់
- គ្រុនក្ដៅ
ប្រសិនបើមានរោគសញ្ញាទាំងនេះ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះថាដុំគីស អាចបណ្ដាលឲ្យមុខងារតម្រងនោមថយចុះ។
មូលហេតុបង្ក
ក្រុមគ្រូពេទ្យនៅមិនទាន់ដឹងច្បាស់នៅឡើយថា ប្រភេទដុំគីសធម្មតានៅលើតម្រងនោមបង្កឡើងដោយមូលហេតុអ្វី។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យយើងពិបាកក្នុងការបង្ការដុំគីសប្រភេទនេះ។ ទន្ទឹមនឹងនេះ ជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតគីសតម្រងនោម ដែលរួមមាន ជំងឺតម្រងនោម Polycystic (PKD) ។ អ្នកដែលកើតជំងឺមួយនេះ អាចកើតមានពពួកដុំគីសនៅក្នុងតម្រងនោម ហើយថែមទាំងអាចនាំឲ្យមុខងារតម្រងនោមដំណើរការខុសប្រក្រតីផងដែរ។
អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតដុំគីស
ដុំគីសធម្មតាអាចលេចឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់។ ចំណែកឯអ្នកជក់បារី ឬមានសម្ពាធឈាមខ្ពស់ ក៏មានឱកាសខ្ពស់ក្នុងការកើតគីសតម្រងនោមដូចគ្នា។ មួយវិញទៀត អ្នកដែលមានជំងឺហ្សែន (Genetic predisposition) ឬអ្នកដែលមានបញ្ហាសុខភាព ដូចជាជំងឺតម្រងនោម Polycystic ក៏ងាយកើតមានដុំគីសតម្រងនោមដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]