ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល នេះត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា៣។ ខាងក្រោមនេះ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយសារធាតុអាស៊ីដខ្លាញ់៖
១.ត្រីសាម៉ុន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រីសាម៉ុន ជាប្រភពអាហារដែលសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣។ យើងអាចបន្ថែមមុខម្ហូបប្រភេទនេះក្នុងរបបអាហារប្រចាំថ្ងៃតាមលទ្ធភាព ព្រោះថា ក្នុងបរិមាណត្រីសាម៉ុន ១០០ ក្រាម មានផ្ទុកបរិមាណអាស៊ីតអូមេហ្គា៣ចំនួន ១,៨ក្រាម ស្មើនឹង ១៨% នៃបរិមាណាសាច់ត្រី។ ក្រៅពីនោះនៅមានប្រភេទត្រីសមុទ្រផ្សេងៗទៀតដូចជា ត្រីMackerel ត្រីHerring ត្រីSardines ត្រីTuna ត្រីLake Trout និង ពពួកត្រីល្អិតសម្បូរខ្លាញ់ច្រើន ក៏មានបរិមាណប្រភេទខ្លាញ់ប្រហាក់ប្រហែលគ្នា។
២. អយស្ទ័រ
បើនិយាយទៅដល់អយស្ទ័រជាប្រភេទអាហារដែលពេញនិយម ហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងទៀតផង នេះសម្រាប់អ្នកដែលចូលចិត្ដ។ ក្រៅពីរសជាតិ អយស្ទ័រក៏មានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ ប៉ុន្ដែក្នុងកម្រិតតិច មិនច្រើនដូច ពពួកសាម៉ុននោះទេ។ ក្នុងបរិមាណអយស្ទ័រ ១០០ក្រាមមានផ្ទុកអូមេហ្គា៣តែ០,៧ក្រាមប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងក៏អាចញ៉ាំ វាដោយរីករាយ ជាមួយនឹងការផ្ដល់ឲ្យនូវជីវជាតិប៉ូវផ្សេងទៀត ដូចជា វីតាមីន B12 ស័ង្កសី និង ប្រូតេអ៊ីនផ្សេងៗជាច្រើនទៀត។
៣. សណ្ដែកសៀង
សម្រាប់ សណ្ដែកសៀងជឿជាក់ថា គ្នាយើងមិនសូវចាប់អារម្មណ៍ដឹងពីគុណប្រយោជន៍វានោះទេ។ ជាក់ស្ដែងណាស់ថា វាក៏មានលាក់ទុកនូវពពួកអាស៊ីដខ្លាញ់អូមេហ្គា៣ ប្រភេទ alpha-linolenic (ALA) ជាប្រភេទខ្លាញ់ផលិតឡើងដោយពពួករុក្ខជាតិ។ ក្នុងបរិមាណ ១០០ក្រាមនៃសណ្ដែកសៀង មានផ្ទុកអាស៊ីដ ខ្លាញ់ ១,៤ក្រាម។ ប្រភេទអាស៊ីដខ្លាញ់ផលិតចេញពីរុក្ខជាតិ ALA អាចធ្វើឲ្យរាងកាយរបស់យើង ពិបាកស្រូបយកជាងប្រភេទខ្លាញ់ដែលមាននៅក្នុងសាច់ ប៉ុន្ដែប្រសិនបើ យើងជាអ្នកដែលនិយមចូលចិត្ដញ៉ាំបន្លែ និងគ្រាប់ធញ្ញជាតិ នោះគឺជារឿងល្អវិញ ដោយមិនបាច់ញ៉ាំសាច់ក៏អាចទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ។
៤.គ្រាប់ជីរ
គ្រាប់ជីក៏ជាធញ្ញជាតិដែលអាចផ្ដល់នូវប្រភេទអាស៊ីដខ្លាញ់ អូមេហ្គា៣ដល់សុខភាព។ មិនខុសគ្នានឹងសណ្ដែកសៀងប៉ុន្មានទេ ដែលសារធាតុខ្លាញ់ដែលមាននោះ គឺប្រភេទ alpha-linolenic។ គ្រាប់ជីរមានផ្ទុកបរិមាណអាស៊ីដខ្លាញ់ច្រើនជាង សណ្ដែកសៀង ដែលបរិមាណគ្រាប់ជី៣៣ក្រាម មានអាស៊ីដខ្លាញ់ដល់ទៅ ៥ក្រាមបាត់ទៅហើយ។ ដូចគ្នាទៅនឹងគ្រាប់ Walnuts អត្ថប្រយោជន៍ស្មើគ្នា។
៥.ស៊ុត
រឿងមិននឹកស្មានដល់គឺថា ស៊ុតត្រូវបានសិក្សារកឃើញមានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ ក្នុងបរិមាណច្រើនទៀតផង។ ចំនួនស៊ុត២គ្រាប់មានផ្ទុកអាស៊ីដដល់ទៅ ១៨០មីលីក្រាម។ វាច្រើនស្ទើរតែមិននឹកស្មានដល់ មិនចាញ់ពពួកត្រីសាម៉ុន។ យើងអាចសាកល្បងញ៉ាំស៊ុត បានយ៉ាងហោចចន្លោះពី២ទៅ ៤គ្រាប់ក្នុងមួយថ្ងៃ នោះក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។
ជារួមអាស៊ីដខ្លាញ់អូមេហ្គា៣ បែងចែកជា៣ប្រភេទសំខាន់ៗ មាន Alpha-Linolenic Acid (ALA) ប្រភេទខ្លាញ់ដែលបានមកពីពពួករុក្ខជាតិ និងគ្រាប់ធញ្ញជាតិ។ Eicosapentaenoic Acid (EPA) ជាប្រភេទអាស៊ីដខ្លាញ់ដែលបានមកពី ពពួកសាច់ សត្វ ដែលរស់នៅក្នុងតំបន់ទឹកត្រជាក់ ដូចជា ត្រីសាម៉ុន ជាដើម។ Docosahexaenoic Acid (DHA) ប្រភេទខ្លាញ់អាស៊ីដ ដែលបានមកពី ពពួកសត្វ រុក្ខជាតិ សត្វស៊ីស្មៅជាអាហារ និង មួយទៀត គឺបានមកពីស៊ុតតែម្ដង។ ការញ៉ាំអាហារ ដែលមានផ្ទុកនូវអាស៊ីដអូមេហ្គា៣ អាចជួយទ្រទ្រង់រាងកាយ ជំនួយដល់ ខួរក្បាល ស្មារតី បេះដូង សរសៃឈាម និងភ្នែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]