ស្រប​ពេល​ដែល​​វីរុស​កូវីដ-១៩​ មាន​សភាព​ធូរ​ស្រាល​នៅ​​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​ពិត​មែន​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ វីរុស​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា “អុតស្វា(Monkeypox)” បាន​រាលដាល​ដល់​ប្រទេសយ៉ាងតិច​១២ នៅលើ​ពិភពលោក​ ដែល​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក ដោយ​សារ​តែ​យើង​មិន​អាច​ដឹង​​មុន​​អំពី​ការ​បំប្លែង​​ថ្មីៗ​នៃ​វីរុស​​មួយ​នេះ​ នៅ​ពេល​ក្រោយ​បាន​​​។

ជំងឺ​អុតស្វា អាច​រាលដាល​ពាសពេញ​ពិភពលោក​ដែរ​ទេ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​​អុតស្វា​ បង្ក​​ឡើង​ដោយ​វីរុស​​អុតស្វា ក៏​ជា​អម្បូវីរុស​បង្ក​​ជំងឺ​អ៊ុតស្វាយ​​ដែរ ប៉ុន្តែ​ជំងឺ​នេះ​មាន​សភាព​ស្រាល និង​មាន​ហានិភ័យ​តិចតួច​ក្នុង​ការ​ឆ្លង​។ អ្នក​កើត​ជំងឺ​នេះ អាច​កើត​មាន​អាការៈ​រមាស់​នៅ​លើ​ស្បែក​ ពង​បែក​ និង​មាន​ស្នាម​។ អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​កើត​ជំងឺ​នេះ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​រាលដាល​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​​បាន​ស្នើ​ឲ្យ​​យើង​​មាន​ការ​ប្រុងប្រយ័ត្ន​​ឲ្យ​បាន​ដិតដល់​​ ខណៈ​ពេល​ដែល​​​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​វីរុស​កុំ​ឲ្យ​រាលដាល​បន្ត​ទៀត​​។ ​យ៉ាង​ណា​មិញ ពុំ​មាន​របាយការណ៍​ផ្លូវ​ការ​​ណា​មួយ​​ដែល​ថា ជំងឺ​អុតស្វា​ជា​ជំងឺ​រាតត្បាត​ដូច​ទៅ​នឹង​ជំងឺ​កូវីដ​-១៩​ឡើយ​។

ជំងឺ​អុតស្វា​មាន​គ្រោះថ្នាក់​ឬ​ទេ​?

ជា​ទូទៅ វីរុស​ដែល​បង្ក​ជំងឺ​អ៊ុតស្វា​មាន​លក្ខណៈ​ស្រាល​ ប៉ុន្តែ​​វីរុស​នេះ​មាន​ ២​អម្បូរ​ចម្បង​ៗ​គឺ​ អម្បូរ​កុងហ្គោ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ និង​អាច​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១០​ភាគរយ ស្រប​ពេល​ដែល​អម្បូរ​អាហ្វ្រិក​ខាង​លិច មាន​ចំនួន​អ្នក​ស្លាប់​ត្រឹមតែ​១​ភាគរយ​ប៉ុណ្ណោះ។ ​អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ថា ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ រួម​មាន​៖

  • កុមារ​តូច​ៗ
  • ស្ត្រី​ពពោះ
  • អ្នកដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

ចំណុចសំខាន់

ជា​ទូទៅ វីរុស​ដែល​បង្ក​ជំងឺ​អ៊ុតស្វា​មាន​លក្ខណៈ​ស្រាល​ ប៉ុន្តែ​​វីរុស​នេះ​មាន​២​អម្បូរ​ចម្បង​ៗ​គឺ​ អម្បូរ​កុងហ្គោ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ និង​អាច​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១០​ភាគរយ ស្រប​ពេល​ដែល​អម្បូរ​អាហ្វ្រិក​ខាង​លិច មាន​ចំនួន​អ្នក​ស្លាប់​ត្រឹមតែ​១​ភាគរយ​ប៉ុណ្ណោះ។ ​អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ថា ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ រួម​មាន​៖

  • កុមារ​តូច​ៗ
  • ស្ត្រី​ពពោះ
  • អ្នកដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]