យើង​​ម្នាក់​ៗ​អាច​មាន​អាការៈ​អាលែកហ្ស៊ី​មិន​ដូច​គ្នា​ទេ​ ហើយ​​ប្រតិកម្ម​​ទៅ​នឹង​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី​ក៏​ខុស​ៗ​គ្នា​ដែរ​។ ជាក់ស្ដែង អាលែកហ្ស៊ី​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​​រាងកាយ​ផ្ទាល់​ បរិយាកាស​ខាង​ក្រៅ និង​បរិស្ថាន​ជុំវិញ​ជា​ដើម​។ យ៉ាង​ណា​មិញ​ ​អាការៈ​អាលែកហ្ស៊ី​កាន់​តែ​មាន​ធ្ងន់ធ្ងរ​នៅ​ពេល​យប់​​​ ដោយ​សារ​តែ​​ធូលី​ដី​កកកុញ​នៅ​លើ​ពូក​ខ្នើយ​របស់​យើង​។ ក្នុង​ករណី​ដែល​យើង​​អាលែកហ្ស៊ី​​​ទៅ​តាម​រដូវ​កាល​ ឬ​​អាលែកហ្ស៊ី​ជាមួយ​នឹង​បរិយាកាស​ យើង​អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​នៅ​ពេល​យប់​ ពេល​ព្រឹក​ ឬ​​​ទាំង​ពីរ​ពេល​​។

​​​​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី​​នៅ​ពេល​យប់​មាន​អ្វី​ខ្លះ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មិន​ថា​អាលែកហ្ស៊ី​ប្រភេទ​ណា​ទេ គឺ​សុទ្ធ​តែ​អាច​រំខាន​ដល់​ដំណេក​របស់​យើង​បាន​។ កន្ទួល​រមាស់​ អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ ឬ​ចុក​ពោះ​ដែល​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​ក៏​អាច​បង្ក​ជា​បញ្ហា​ដំណេក។​ ប៉ុន្តែ អាលែកហ្ស៊ី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​នៅ​ពេល​យប់​ភាគ​ច្រើន​ គឺ​អាលែកហ្ស៊ី​ច្រមុះ និង​ជំងឺ​ហឺត​ ហើយ​កត្តា​ដែល​​បង្ក​​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​យប់​ រួម​មាន​៖

  • លំអង​ធូលី​​
  • ពពួក​សត្វ​ល្អិត​តូច​ៗ
  • ពពួក​ផ្សិត
  • រោម​សត្វ​ចិញ្ចឹម​

អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​យប់​ដោយ​សារ​មូលហេតុ​អ្វី​?

ការ​គេង​ផ្ងារ​អាច​ជំរុញ​ឲ្យ​ធ្លាក់ទឹកសំបោរ​​​នៅ​ខាងក្រោយ​ច្រមុះហូរ​ចូល​ទៅ​ក្នុង​បំពង់​ក ដែល​នាំ​​ឲ្យរមាស់​ក​នៅ​ពេល​គេង។ ជា​ទូទៅ បញ្ហា​តឹង​ចម្រុះ និង​ហៀរ​សំបោរ​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​​អ្នក​ដែល​​អាលែកហ្ស៊ី និង​អាច​រំខាន​ដល់​ដំណេក​របស់​យើង​បាន​។ ប្រសិនបើ​​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី​ប្រមូល​ផ្ដុំ​នៅ​លើ​គ្រែ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​​យើង​រមាស់​ពាសពេញ​រាងកាយ​​បាន​តែ​ម្តង​។

គន្លឹះ​កាត់បន្ថយ​បញ្ហា​អាលែកហ្ស៊ី​នៅ​ពេល​យប់​

  • បោក​គក់​សម្រាល​ពូក​ខ្នើយ​ជា​រៀង​រាល់​សប្ដាហ៍​
  • សម្អាត​បន្ទប់​គេង​ឲ្យ​បាន​ស្អាត​​​ជា​ទៀងទាត់
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​
  • ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​អាលែកហ្ស៊ី។​​

ចំណុចសំខាន់

អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​យប់​ដោយ​សារ​មូលហេតុ​អ្វី​? ការ​គេង​ផ្ងារ​អាច​ជំរុញ​ឲ្យ​ធ្លាក់ទឹកសំបោរ​​​​នៅខាង​ក្រោយ​ច្រមុះ ​ហូរ​ចូល​ទៅ​ក្នុង​បំពង់​ក ដែល​នាំ​​ឲ្យរមាស់​ក​នៅ​ពេល​គេង។ ជា​ទូទៅ បញ្ហា​តឹង​ចម្រុះ និង​ហៀរ​សំបោរ​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​​អ្នក​ដែល​​អាលែកហ្ស៊ី និង​អាច​រំខាន​ដល់​ដំណេក​របស់​យើង​បាន​។ ប្រសិនបើ​​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី​ប្រមូល​ផ្ដុំ​នៅ​លើ​គ្រែ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​​យើង​រមាស់​ពាសពេញ​រាងកាយ​​បាន​តែ​ម្តង​។ គន្លឹះ​កាត់បន្ថយ​បញ្ហា​អាលែកហ្ស៊ី​នៅ​ពេល​យប់​

  • បោក​គក់​សម្រាល​ពូក​ខ្នើយ​ជា​រៀង​រាល់​សប្ដាហ៍​
  • សម្អាត​បន្ទប់​គេង​ឲ្យ​បាន​ស្អាត​​​ជា​ទៀងទាត់
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​
  • ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​អាលែកហ្ស៊ី។​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]