គ្នាយើងដែលឆ្ងល់អត់ម៉េចបានបបូរមាត់មានពណ៌ក្រហម ហើយងាយប្រេះ ឬស្ងួតជាងសរីរាង្គផ្សេងទៀតនៃរាងកាយ? បបូរមាត់ដើរតួសំខាន់សម្រាប់ការញ៉ាំអាហារ ដំណកដង្ហើម និងការនិយាយស្ដី។
បបូរមាត់ក៏ជាសរីរាង្គមួយដែលមានរំញោចខ្លាំងផងដែរ ដោយសារវាជាបណ្ដុំនៃប្រព័ន្ធប្រសាទប្រហែល១លាន។ ដោយសារតែហេតុនេះហើយបានជាបបូរមាត់ងាយមានប្រតិកម្មពេលប៉ះ ឬពេលមានសីតុណ្ហភាពប្រែប្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្បែកនៅបបូរមាត់មានស្រទាប់កោសិកាពីបីទៅប្រាំស្រទាប់ ដែលមានសភាពស្ដើងខ្លាំងបើធៀបទៅនឹងស្បែកមុខដែលមានរហូតដល់១៦ស្រទាប់។ ទន្ទឹមនឹងមានស្បែកស្ដើង បបូរមាត់ក៏មានផ្ទុកកោសិកាផលិតជាតិពណ៌តិចដែរ។ ដោយសារតែហេតុនេះ ទើបសរសៃឈាមលេចចេញនៅស្បែកបបូរមាត់ ដែលអាចមើលឃើញមានពណ៌ក្រហម។
ដូចគ្នាដែរ ស្បែកបបូរមាត់មានសភាពស្ដើង និងមិនមានក្រពេញញើសទេ ជាហេតុធ្វើឲ្យងាយនឹងប្រេះ ឬស្ងួត។ សំណើមនៅត្រង់បបូរមាត់ ងាយបាត់បង់ជាងសំណើមនៅលើស្បែកមុខ ឬស្បែកនៅកន្លែងផ្សេងទៀតនៃរាងកាយ ដែលជាហេតុធ្វើឲ្យបបូរមាត់ងាយស្ងួតដែរ។
ការសិក្សាមួយចំនួនបានឲ្យដឹងដែរថា ការធ្វើឲ្យបបូរមាត់កាន់តែក្រហមធ្វើឲ្យស្រ្តីកាន់តែមានភាពទាក់ទាញ។ មួយវិញទៀត ពណ៌ក្រហមនៅលើបបូរមាត់ក៏ជាភាពទាក់ទាញមួយដល់ចំណង់ផ្លូវភេទដូចគ្នា។
ក្រៅពីនេះ បបូរមាត់ក៏ដើរតួចសំខាន់ក្នុងការនិយាយស្ដីផងដែរ។ ការបញ្ចេញសូរសៀងមួយចំនួនត្រូវការចាំបាច់ប្រើបបូរមាត់ បើសិនជាមិនមានបបូរមាត់ទេ យើងនឹងមិនអាចបញ្ចេញសំនៀងនៃពាក្យមួយចំនួនបានច្បាស់នោះដែរ ពិសេសការបញ្ចេញសូរលើស្រះនិស្ស័យ។ក្រៅពីនេះ ចំពោះការញ៉ាំអាហារ បបូរមាត់ដើរតួកាន់តែសំខាន់ថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]