អង់គ្លេស៖ ស្ត្រីជាម្ដាយម្នាក់ អាយុ៣០ឆ្នាំ និងមកពីភាគខាងកើតទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានមានផ្ទៃពោះចំនួនពីរដង ក្នុងមួយសប្ដាហ៍ បន្ទាប់ពីនាងត្រូវបានវេជ្ជបណ្ឌិតប្រាប់ថា នាងមានឱកាសត្រឹមតែ៥ភាគរយប៉ុណ្ណោះ សម្រាប់ការមានគភ៌ម្តងទៀត។

ជាក់ស្ដែង នាង Alina Luca មានកូនម្នាក់រួចមកហើយ និងតែងតែប្រាថ្នាចង់បានកូនទីពីរ តែមិនបានសម្រេច រហូតឈានដល់បោះបង់ចោលនូវក្ដីប្រាថ្នាផងដែរ ដោយសារបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីតរបស់នាង។ ហើយរយៈពេលប៉ុន្មានខែក្រោយមក ក៏បានដឹងថាខ្លួនមានផ្ទៃពោះ និងលុះមកដល់ការស្កេនរយៈពេល១២សប្ដាហ៍ ស្រាប់តែបង្ហាញឲ្យឃើញថា នាងមានផ្ទៃពោះកូនមួយទៀត ខណៈមានទំហំតូចជាងគ្នាបន្ដិចប៉ុណ្ណោះ និងមិនមែនជាកូនភ្លោះទេ។ ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតបានប្រាប់ថា វាគឺជាលទ្ធផលនៃ superfetation ដែលជាបាតុភូតដ៏កម្រមួយចំពោះមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅទីបំផុតកូនស្រីឈ្មោះថា Millie បានកើតមកដោយមានទម្ងន់១.៩៥គីឡូក្រាម និង១នាទីក្រោយមក កូនស្រីឈ្មោះ Ellie បានកើតមកដោយមានទម្ងន់១.៩២គីឡូក្រាម។ ហើយសព្វថ្ងៃនេះ ស្ត្រីជាម្ដាយបានក្លាយជាអ្នកម្ដាយពេញម៉ោង ដើម្បីមើលថែកូនៗទាំងអស់ផងដែរ៕

ប្រភព: the sun

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]