បរទេស៖ ក្រុមហ៊ុនរចនាមួយរបស់ប្រទេសអ៊ីតាលី បានបង្ហាញពីការរចនាឡើងនៃសណ្ឋាគារដ៏ប្លែក បែកយានអវកាស UFO ដែលមាននូវកន្លែងគេង កន្លែងចម្អិនអាហារតូចមួយ ម៉ាស៊ីនត្រជាក់ និងគ្របដោយដំបូលអាចបើកបាន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាលតាមសមុទ្រ។

ជាក់ស្ដែង ការរចនានេះ មានឈ្មោះហៅថា Pearlsuite និងមានម៉ូទ័រតូចមួយ និងមុខងារ Autopilot ផងដែរ ដែលអ្នកស្នាក់អាចបញ្ជាឲ្យផ្លាស់ទី និងប្រើស្មាតហ្វូនកំណត់ក្នុងល្បឿនជិត១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវារចនាឡើងមិនមែនសម្រាប់ការផ្សងព្រេងតាមសមុទ្រទេ ប៉ុន្តែវាអាចបណ្តែតជុំវិញឆ្នេរសមុទ្រ និងតាមឆ្នេរសមុទ្របានរហូតដល់៦ម៉ោងក្នុងពេលតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះផតនីមួយៗ បំពាក់ដោយលក្ខណៈពិសេសបច្ចេកវិទ្យាកំពូល និងត្រូវបានចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២៨២,០០០ដុល្លារអាមេរិក ដើម្បីសាងសង់ឡើង។ ហើយគំនិតនេះគឺជាគំនិតផ្តួចផ្តើមរបស់អ្នករចនា Pierpaolo Lazzarini នៃស្ទូឌីយោរចនា Lazzarini ក្នុងនាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកអ៊ីតាលី Jet Capsule

យ៉ាងណាមិញ ថាមពលថាមពលពន្លឺព្រះអាទិត្យនឹងត្រូវបានប្រើដើម្បីបញ្ឆេះម៉ាស៊ីនត្រជាក់ ភ្លើង ទូរទឹកកក និងឧបករណ៍ផ្សេងៗទៀតផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]