ម៉ិកស៊ិក៖ ភ្ញៀវទាំងអស់ដែលទៅទទួលទានអាហារនៅភោជនីយដ្ឋាន Kame Garibaldi Santa Tere ក្នុងទីក្រុង Guadalajara នៃប្រទេសម៉ិកស៊ិក នឹងបានឃើញអាហាររបស់ពួកគេមកដល់លើតុ ត្រឹមតែរយៈពេល១៣.៥វិនាទីប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចូលអង្គុយ។

ជាក់ស្ដែង ល្បឿនសេវាកម្មរបស់ភោជនីយដ្ឋាននេះ ថែមទាំងត្រូវបានទទួលស្គាល់ជាផ្លូវការផងដែរ ដែលវិលត្រឡប់ទៅវិញក្នុងខែសីហា ឆ្នាំ១៩៩៦ ខណៈវាត្រូវបានផ្តល់កំណត់ត្រាពិភពលោកហ្គីនណេស សម្រាប់សេវាកម្មលឿនបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មកទល់បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់ថាតើភោជនីយដ្ឋាននេះនៅតែកាន់កាប់តំណែងនេះបន្ដ ឬអត់ទេ ដោយសារកំណត់ត្រាពិភពលោកហ្គីនណេស មិនត្រួតពិនិត្យកំណត់ត្រាទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង​ ភោជនីយដ្ឋាននេះ បានបើកដំណើរការដំបូងតាំងពីឆ្នាំ១៩៧០ម៉្លេះ និងបានប្រកាសលើគេហទំព័ររបស់ខ្លួនថា «យើងរីករាយនឹងកិត្យានុភាពអន្តរជាតិសម្រាប់សេវាកម្មរហ័សដែលយើងផ្តល់ជូន ព្រោះក្នុងរយៈពេលត្រឹមតែ ១៣.៥វិនាទី អ្នកនឹងទទួលបានអាហាររបស់អ្នក»។ ហើយចាប់តាំងពីទទួលបានកេរ្តិ៍ឈ្មោះសម្រាប់សេវាកម្មរហ័សទាន់ចិត្ត ភោជនីយដ្ឋានបានក្លាយជាការពេញនិយមយ៉ាងខ្លាំង និងគួរឲ្យអស់សំណើច ព្រោះមានន័យថា ភ្ញៀវនឹងត្រូវរង់ចាំជាជួរដើម្បីចូល។

ចំពោះមុខម្ហូបវិញ មានតែមួយគត់នៅលើម៉ឺនុយ គឺមានឈ្មោះថា Carne en su jugo ដែលជាហេតុភោជនីយដ្ឋានអាចបម្រើអតិថិជនបានយ៉ាងឆាប់រហ័ស។ ហើយនៅពេលភ្ញៀវម្នាក់ៗចូលអង្គុយភ្លាម ខាងអ្នករត់តុ នឹងដាក់អាហារប៉ុន្មានចានរួចជាស្រេច ដែលសម្រាប់ទទួលទានបន្ទាប់បន្សំ មុនពេលលើកអាហារចានសំខាន់ ដោយភ្ញៀវអាចសម្លឹងកត់សម្គាល់នាទីនៃការបម្រើសេវាកម្ម។

យ៉ាងណាមិញ មានភ្ញៀវមួយចំនួន ដែលធ្លាប់បានទៅសាកល្បងភោជនីយដ្ឋាននេះ បានលើកឡើងថា​ អាហារមានរសជាតិឆ្ងាញ់ តែមិនមែនគ្រប់គ្នាបានទទួលអាហារក្នុងរយៈពេល១៣.៥វិនាទីទាំងអស់ទេ ដោយរង់ចាំនាទី​ ឬនាទី៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]