ស្កុតឡែន៖ ទិដ្ឋភាពនៃថ្ងៃលិច ដែលត្រូវបានបុរសម្នាក់អាយុ៥៦ឆ្នាំថតបាន ដោយទូរសព្ទដៃរបស់គាត់ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះតែថ្ងៃលិច ហាក់បីដូចជាមានស្លាបលាតត្រដាងអីចឹង និងលាតសន្ធឹងពាសពេញផ្ទៃទឹក។

ជាក់ស្ដែង ទិដ្ឋភាពដ៏កម្របានឃើញ និងប្លែកភ្នែកនេះ បានកើតឡើងនៅពេលព្រះអាទិត្យរៀបលិចតាមឆ្នេរសមុទ្រ ក្បែរផ្ទះរបស់បុរសជាម្ចាស់រូបភាព ក្នុងទីប្រជុំជន Portsoy នៃប្រទេសស្កុតឡែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បុរសជាម្ចាស់រូបភាពបានឲ្យដឹងថា គាត់បានថតរូបភាពនៃព្រះអាទិត្យលិចអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្ដែស្ថានភាពនៃការថត និងអាកាសធាតុបានដំណើរការជាធម្មតា។ ហើយទើបលើកនេះប៉ុណ្ណោះ ដែលព្រះអាទិត្យរៀបលិចយ៉ាងប្លែក ខណៈមានទីតាំងដើររយៈពេល១០នាទីប៉ុណ្ណោះ ពីផ្ទះរបស់គាត់៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]