ជប៉ុន៖ ស្ត្រីម្នាក់អាយុ៤២ឆ្នាំ មកពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានថែរក្សាសក់ និងមិនខ្ចីកាត់អស់រយៈពេល១៧ឆ្នាំមកនេះ ដែលមើលទៅដូចតួអង្គព្រះនាង Rapunzel ក្នុងរឿងតុក្កតាអីចឹង។

ជាក់ស្ដែង សព្វថ្ងៃនេះ អ្នកស្រី Rin Kambe មានប្រវែងសក់ចំនួនហ្វីត (ប្រមាណ២.១ម៉ែត្រ) ខណៈគាត់មានកម្ពស់ត្រឹមតែ១.៦៥ម៉ែត្រប៉ុណ្ណោះ ដែលប្រសិនបើទម្លាក់សក់ គឺវែងអន្លាយអូសដីតែម្ដង។ ហើយជាធម្មតា គាត់តែងតែជ្រើសរើសយកការលើកសក់បួង ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការធ្វើកិច្ចការផ្ទះប្រចាំថ្ងៃ និងទៅណាមកណាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកស្រី Rin បានចំណាយរយៈពេល១ម៉ោង ក្នុងការលាងសម្អាតសក់ម្ដងៗ និងពីរម៉ោងដើម្បីសម្ងួតសក់ឲ្យស្ងួតល្អ បូករួមទាំងម៉ាស្សាក្បាល ដែលធ្វើឡើង២ដង ក្នុងមួយសប្ដាហ៍។ ហើយចំពោះការបួងសក់ឡើងវិញ គឺចំណាយពេល១០នាទី ដែលម្ដងម្កាល វាធ្វើឲ្យគាត់ធ្ងន់ក្បាល ដល់ថ្នាក់ឈឺក្បាលក៏មាន។ យ៉ាងណាមិញ គាត់មិនមានគម្រោងក្នុងការកាត់សក់ នាថ្ងៃអនាគតទេ ដោយគាត់ចង់ឲ្យខ្លួនមានភាពលេចធ្លោ ស្របពេលដែលជាការទទួលស្គាល់របស់វប្បធម៌ជប៉ុនផងដែរ ព្រោះសក់វែងជានិមិត្តរូបនៃព្រះនាងជប៉ុនក្នុងសម័យ Heian

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]